វិមាន ដុកឡឹប គោលដៅទស្សនាមួយដែលរក្សាទុកស្លាកស្នាមអនុស្សាវរីយ៍នៃប្រវត្តិសាស្ត្រ

វិមាន ដុកឡឹប គឺជាទីកន្លែងទេសចរណ៍មួយក្នុងចំណោមទីកន្លែងទេសចរណ៍ដែលមិនអាចរំលងចោលបានរបស់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសនាពេលមានឱកាសអញ្ជើញមកទីក្រុង ហូ ជីមិញ ម្តងៗ
វិមាន ដុកឡឹប គឺជាទីកន្លែងទេសចរណ៍មួយក្នុងចំណោមទីកន្លែងទេសចរណ៍ដែលមិនអាចរំលងចោលបានរបស់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសនាពេលមានឱកាសអញ្ជើញមកទីក្រុង ហូ ជីមិញ ម្តងៗ

វិមាន ដុកឡឹប ឬសាលប្រជុំ ថុងញ៉ឹត គឺជាកេរដំណែលជាតិពិសេស មានអាសយដ្ឋានស្ថិតនៅលេខ ១៣៥ វិថី ណាមគីខើយងៀ សង្កាត់ បេនថាញ់ ខណ្ឌ លេខ ១ (ទីក្រុង ហូ ជីមិញ)។

វិមាន ដុកឡឹប គោលដៅទស្សនាមួយដែលរក្សាទុកស្លាកស្នាមអនុស្សាវរីយ៍នៃប្រវត្តិសាស្ត្រ ảnh 1វិមាន ដុកឡឹប គឺជាទីកន្លែងទេសចរណ៍មួយក្នុងចំណោមទីកន្លែងទេសចរណ៍ដែលមិនអាចរំលងចោលបានរបស់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសនាពេលមានឱកាសអញ្ជើញមកទីក្រុង ហូ ជីមិញ ម្តងៗ

វិមាន ដុកឡឹប មានឈ្មោះហៅពីដំបូងគឺ វិមាន នរោត្តម ត្រូវបានសាងសង់ដោយ បារាំង កាលពីឆ្នាំ ១៨៦៨ សម្រេចជាស្ថាពរនៅឆ្នាំ ១៨៧១ នៅលើផ្ទៃដីទំហំ ១២.០០០ ម៉ែត្រការ៉េ។ ដល់ឆ្នាំ ១៩៦២ វិមាន ដុកឡឹប ត្រូវបានស្ថាបត្យករ ងូ វៀតធូ រចនា សាងសង់ឡើងវិញនិងសម្រេចជាស្ថាពរក្នុងឆ្នាំ ១៩៦៦ គឺជាការគួបផ្សំយ៉ាងសមសួនរវាងសិល្បៈស្ថាបត្យកម្មទំនើបជាមួយស្ថាបត្យកម្មបូព៌ាជាប្រពៃណី។

វិមាន ដុកឡឹប គោលដៅទស្សនាមួយដែលរក្សាទុកស្លាកស្នាមអនុស្សាវរីយ៍នៃប្រវត្តិសាស្ត្រ ảnh 2រថក្រោះបំពាក់អត្តលេខ ៣៩០ ត្រូវបានដាក់តាំងបង្ហាញនៅឯវិមាន ដុកឡឹប

វិមាន ដុកឡឹប ត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់ដោយព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ រថក្រោះបំពាក់អត្តលេខ ៣៩០ បានបុករម្លំខ្លោង ទ្វារធំ កំណត់សម្គាល់កាលៈទេសៈបញ្ចប់ប្រតិបត្តិការយោធា ហូ ជីមិញ ជាប្រវត្តិសាស្ត្ររំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ។ ចាប់ពីពេលនេះ ប្រវត្តិសាស្ត្រ វៀតណាម បើកចេញនូវទំព័រថ្មី ហើយវិមាន ដុកឡឹប ក្លាយជាកេរដំណែលមានលក្ខណៈនិមិត្តរូបអោយស្មារតីមហាសាមគ្គីជាតិ។

វិមាន ដុកឡឹប គោលដៅទស្សនាមួយដែលរក្សាទុកស្លាកស្នាមអនុស្សាវរីយ៍នៃប្រវត្តិសាស្ត្រ ảnh 3វិមាន ដុកឡឹប ត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលជាតិនៅឆ្នាំ ១៩៧៦ និងកេរដំណែលជាតិពិសេសក្នុងឆ្នាំ ២០០៩ បើកទ្វាទទួលភ្ញៀវទេសចរអញ្ជើញមកទស្សនាចាប់តាំងពីឆ្នាំ ១៩៩០

សព្វថ្ងៃនេះ វិមាន ដុកឡឹប គឺជាទីកន្លែងទេសចរណ៍មួយក្នុងចំណោមទីកន្លែងទេសចរណ៍ដែលមិនអាចរំលងចោលបានរបស់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស នាពេលមានឱកាសអញ្ជើញមកទីក្រុង ហូ ជីមិញ ម្តងៗ។ នេះក៏ជាកន្លែងប្រារព្ធកិច្ចប្រជុំសំខាន់ៗ កន្លែងទទួលភ្ញៀវរបស់ថ្នាក់ដឹកនាំមជ្ឈិមក៏ដូចជារបស់ទីក្រុងផងដែរ៕

អត្ថបទ៖ ធូហឿង រូបថត៖  ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍