ខេត្ត ប៊ិញធន់ លុបបំបាត់ទំនៀមទម្លាប់អន់ថយនៅតំបន់បងប្អូនជនជាតិ

ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់នៅពិធីប្រលងសម្រាប់បងប្អូនជនជាតិជួយលើកកម្ពស់ការយល់ដឹងប្រជាជន រួមចំណែកលុបបំបាត់ទំនៀមទម្លាប់អន់ថយ
ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់នៅពិធីប្រលងសម្រាប់បងប្អូនជនជាតិជួយលើកកម្ពស់ការយល់ដឹងប្រជាជន រួមចំណែកលុបបំបាត់ទំនៀមទម្លាប់អន់ថយ

ប៊ិញធន់ ជាខេត្តមានបងប្អូនជនជាតិរស់នៅកុះករដោយមានជនជាតិជាបងប្អូនចំនួន ៣៥ ក្រុមគ្រួសារ ចំនួន ២៥.៦៦៥ គ្រួ ហើយមនុស្សចំនួន ១០៤.០៦៦ នាក់។ ក្រៅពីលក្ខណៈវប្បធម៌ដាច់ដោយឡែក បងប្អូនជនជាតិនៅទីនេះថែម ទាំងរក្សាទំនៀមទម្លាប់អន់ថយមួយចំនួនដូចជា៖ ការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព ពិធីបុណ្យសព ទស្សន៍ទាយ ជាដើម។ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ ទំនៀមទម្លាប់អន់ថយជាច្រើនកំពុងត្រូវបានលុបបំបាត់ជាបណ្តើរៗ រួមចំណែកធ្វើឲ្យមុខមាត់ជនបទតំបន់បងប្អូនជនជាតិ ប្រែថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។

នាំមុខគេក្នុងការផ្សព្វផ្សាយលុបបំបាត់ទំនៀម ទម្លាប់អន់ថយគឺជាកងជួរកម្មាភិបាលសុខភាពមូលដ្ឋាន។ បច្ចុប្បន្ន ខេត្ត ប៊ិញធន់ មានបុគ្គលិកសុខាភិបាលភូមិចំនួន  ៣៦៤ នាក់ សហការីប្រជាសាស្ដ្រចំនួន ១.៩៧៦ នាក់។  មិនត្រឹមតែសកម្ម ការផ្សព្វផ្សាយ អប់រំអំពីច្បាប់ អភិរក្ស  ពង្រីកតម្លៃប្រពៃណីដ៏ ល្អប្រពៃកងជួរនេះថែមទាំងណែនាំបងប្អូន ជនជាតិឱ្យអនុវត្ត ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ -  បច្ចេកទេសចូលក្នុងផលិតកម្ម ថែទាំសុខភាព លើកកម្ពស់ប្រជាបញ្ញាទៀតផង។ 

dong bao thieu so (1).JPG
នាំមុខគេក្នុងការផ្សព្វផ្សាយលុបបំបាត់ទំនៀម ទម្លាប់អន់ថយរបស់បងប្អូនជនជាតិនៅខេត្ត ប៊ិញធន់ គឺជាកងជួរកម្មាភិបាលសុខភាពមូលដ្ឋាន

ក្នុងដំណើរការអនុវត្ត ខេត្ត ប៊ិញធន់ ថែមទាំងលើកជ្រោង តួនាទីធ្វើជាគំរូរបស់ កម្មាភិបាល បក្ខជន ព្រឹទ្ធាចារ្យភូមិ  អ្នកមានប្រជាប្រិយភាព។ល។ ដើម្បីបងប្អូនជនជាតិអនុវត្តតាម។  ដោយមានដំណោះស្រាយ ព្រមៗ គ្នា មានប្រសិទ្ធភាព បងប្អូនជនជាតិរាប់ពាន់ ក្រុមគ្រួសារ នៅលើភូមិសាស្ត្រខេត្តបានផ្លាស់ប្តូរទំនៀមទម្លាប់មិនសមស្របពីមួយជំហានទៅមួយជំហាន។

dong bao thieu so (7).jpg
ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់នៅពិធីប្រលងសម្រាប់បងប្អូនជនជាតិជួយលើកកម្ពស់ការយល់ដឹងប្រជាជន រួមចំណែកលុបបំបាត់ទំនៀមទម្លាប់អន់ថយ
dong bao thieu so (3).jpg
កម្មាភិបាលសុខភាពមូលដ្ឋានអញ្ជើញទៅដល់ភូមិបងប្អូនជនជាតិនីមួយៗ នៅឃុំ ធន់ហ្វា ស្រុក ហាមធន់បាក់ ផ្សព្វផ្សាយសម្រាលកូនមានផែនការ បង្ការទប់ស្កាត់ស្ថានភាពរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព

នាពេលខាងមុខ ខេត្ត ប៊ិញធន់  បន្តអនុវត្តដំណោះស្រាយ ជាច្រើន ក្នុងនោះរក្សានិងពង្រីកទូលាយ គំរូឃុំកាត់បន្ថយស្ថានភាព រៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាពនិងអាពាហ៍ពិពាហ៍រវាង ញាតិលោហិតជាអតិបរមា ព្រមទាំងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច -  សង្គមប្រកបដោយ ប្រសិទ្ធភាព បង្កើតការងារធ្វើ លើកកម្ពស់កម្រិតប្រជាបញ្ញាស្ថិរភាពនិងលើកកម្ពស់ជីវភាពខាងសម្ភារៈ  ស្មារតីជូនបងប្អូនជនជាតិ៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍