កងទ័ពការពារព្រំដែន ដៀនបៀនបង្កើនកម្លាំងការពារមាតុភូមិ

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន អនុវត្តសកម្មភាព ចលនាជាច្រើន ដើម្បីកសាងនិងពង្រឹងយុទ្ធសាស្ត្រទឹកចិត្តប្រជាជនតាមទិសស្លោកប្រជាជនម្នាក់ៗ គឺជាបង្គោលតម្រុយសីមារស់មួយ
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន អនុវត្តសកម្មភាព ចលនាជាច្រើន ដើម្បីកសាងនិងពង្រឹងយុទ្ធសាស្ត្រទឹកចិត្តប្រជាជនតាមទិសស្លោកប្រជាជនម្នាក់ៗ គឺជាបង្គោលតម្រុយសីមារស់មួយ

កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន តែងតែសាមគ្គី ផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយនឹងបងប្អួនបណ្តាជនជាតិនៅតំបន់ចុងប៉ូចនៃប៉ែកខាងលិចរបស់មាតុភូមិដើម្បីកៀរគរកម្លាំងសំយោគ ការពារបូរណភាពទឹកដីអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម...

ដោយមានទិសស្លោក "ប៉ុស្តិ៍គឺជាផ្ទះ ព្រំដែនគឺស្រុកកំណើតបងប្អូនបណ្តាជនជាតិគឺជាបងប្អូនសាច់សាលោហិតកម្មាភិបាលយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ថាញ់លួង កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន តែងតែជិតស្និទ្ធប្រជាជន ច្បាមភូមិសាស្រ្ត រួមដំណើរជាមួយមូលដ្ឋានឃោសនា ផ្សព្វផ្សាយច្បាប់ ជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ។ អង្គភាពជួយឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតយ៉ាងសកម្មបណ្តាគ្រួសារមានស្ថានភាពលំបាកលំបិន សាងសង់ផ្ទះមហាសាមគ្គី។

2-boi doi bien phong tinh Dien Bien-xuan tu.jpg
កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន ផ្សព្វផ្សាយច្បាប់ជូនប្រជាជនតំបន់ព្រំដែន

វរសេនីយ៍ទោ ង្វៀន វ៉ាន់ដាយ ប្រធានប៉ុស្តិ៍នៃប៉ុស្តិ៍ការពារព្រំដែន ថាញ់លួង ចែករំលែកថា ប៉ុស្តិ៍តែងតែសហការយ៉ាងស្អិតល្មួតជាមួយនឹង គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនបណ្តាឃុំព្រំដែនដើម្បីកសាងក្បួនយុទ្ធសាស្ត្រប្រជាជនទាំងមូលការពារប្រទេសសម្រេចបានលទ្ធផល លេចធ្លោជាច្រើន។ ជាក់ស្តែង ប៉ុស្តិ៍បំពេញល្អការងារប្រជាចលនា ឃោសនាចលនាប្រជាជន គោរពគោលការណ៍ គោលនយោបាយរបស់បក្ស  ច្បាប់របស់រដ្ឋយ៉ាងម៉ឹងម៉ាត់ កសាងប្រព័ន្ធមូលដ្ឋានរឹងមាំដើម្បីផ្តើមពីនោះបន្តពង្រឹង ធ្លុងមហាសាមគ្គី ប្រជាជាតិទាំងមូល។

វរសេនីយត្រី ដាំង វ៉ាន់ទាន់ ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន មឿងពោន ស្រុក ដៀនបៀន ចែករំលែកថា ប៉ុន្មានឆ្នាំកន្លងទៅ  ប៉ុស្តិ៍ជាមួយនឹងប្រជាជនរួមដៃគ្នាកសាងជនបទថ្មីយ៉ាងសកម្ម។ ឆ្នាំ ២០២៣ អង្គភាពបានចាត់ចែងកម្មាភិបាល យុទ្ធជនជាង ១០០  លើកនាក់រួមជាមួយនឹងមាមីងបងប្អូនកសាងផ្លូវអន្តរភូមិ និគមចំនួន ១២ គីឡូម៉ែត្រ  ជួយឧបត្ថម្ភសាងសង់គេហដ្ឋាន ណែនាំប្រជាជនផលិតកសិកម្ម។ល។

3-boi doi bien phong tinh Dien Bien-xuan tu.jpg
កងទ័ពព្រំដែនខេត្ត ដៀនបៀន បង្កើនការយាមល្បាតធានាសុវត្ថិភាពផ្លូវទឹក

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បាន អនុវត្តសកម្មភាព ចលនាជាច្រើនដើម្បីកសាងនិងពង្រឹងក្បួនយុទ្ធសាស្ដ្រដោយទឹកចិត្តប្រជាជននៅតំបន់ព្រំដែន តាមទិស ស្លោកប្រជាជនម្នាក់ៗ គឺជាបង្គោលតម្រុយសីមារស់មួយ។ ក្នុងនោះ អង្គភាពផ្តោតសំខាន់លើដំណើរការចលនាប្រជាជន ទាំងមូលចូលរួមការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែន ជាតិក្នុងស្ថានការណ៍ថ្មីកសាងនិងពង្រីកទូលំទូលាយគំរូស្វ័យ គ្រប់គ្រង។ រហូតមកទល់ពេលនេះ នៅតំបន់ព្រំដែននៃខេត្ត ដៀនបៀន  មានសមូហភាពជាង ៨០ និងបុគ្គលជាង  ៤.៤០០ នាក់ ចុះឈ្មោះស្វ័យគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនជិត ៤០៩ គីឡូម៉ែត្រ និងបង្គោលព្រំដែនជាតិចំនួន ១៤៦ ក្រុមស្វ័យគ្រប់គ្រងចំនួន ៣០២ ដោយមានសមាជិកស្វ័យគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ភូមិ និគមព្រំដែនចំនួន ១.៦៨២។

ជាពិសេស គណៈកម្មាធិការបក្ស កងទ័ពការពារ ព្រំដែនខេត្ត ដៀនបៀន បានបង្កើនចំនួន  ២៩ កម្មាភិបាលការពារព្រំដែនឲ្យបណ្តាឃុំព្រំដែន ដើម្បីជួយមូលដ្ឋានផ្សេងៗ ពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។ បណ្តា កម្មវិធីគំរូដូចជាទ្រជំហានជូនប្អូនៗ ទៅសាលារៀនរួមដំណើរជាមួយស្ត្រី ព្រំដែនកូនធម៌ប៉ុស្តិ៍ការពារព្រំដែនរួមកម្លាំងកសាងជនបទថ្មី។ល។  ត្រូវបាន អនុវត្តប្រកបដោយប្រសិទ្ធភាព បង្កើតក្តីទុកចិត្តក្នុងចំណោមប្រជាជន រឹតបន្តឹងចំណងសាមគ្គីភាព កងទ័ពនិងប្រជាជន។

1-boi doi bien phong tinh Dien Bien-xuan tu.jpg
យុទ្ធជនទាំងឡាយនៃប៉ុស្តិ៍ការពារព្រំដែន មឿងពោន (កងទ័ពការពារព្រំដែនខេត្ត ដៀនបៀន) តាមផ្លូវយាមល្បាត ការពារព្រំដែន

ចលនាចងសម្ពន្ធមេត្រីភាពបណ្តុំលំនៅឋានទាំងសងខាងព្រំដែនក៏ត្រូវបាន ដាក់ដំណើរការទូលំទូលាយផងដែរ។ រហូតមកទល់ពេលនេះ  ភាគីពាក់ព័ន្ធទាំងឡាយ បានរៀបចំចងសម្ពន្ធមេត្រីភាពបានចំនួន ៩ គូបណ្តុំលំនៅឋាននៅសងខាងព្រំដែន (ខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន៖ ឃុំ   ទីរួមស្រុកចំនួន ១ គូ  ខ្សែបន្ទាត់ព្រំដែន វៀតណាម - ឡាវ៖ ភូមិ - ភូមិចំនួន ៨ គូ)  ហើយដាក់អោយដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសកម្មក្នុងការកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កសាងព្រំដែនសន្តិភាព ស្ថិរភាព សហការរួមគ្នាអភិវឌ្ឍជាមួយប្រទេសជិតខាង។

វរសេនីយ៍ឯក ផាន វ៉ាន់ហ្វា មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្ត ដៀនបៀន បានបញ្ជាក់ថា៖ យើងខ្ញុំតែងតែនឹកគិតក្នុងចិត្តនូវពាក្យប្រៀនប្រដៅរបស់បក្ស របស់លោកអ៊ំ ហូ គឺងាយស្រួលរាប់រយដងបើគ្មានប្រជាជនក៏មិនអាចទៅរួច ពិបាករាប់ម៉ឺនដងប្រជាជនគិតគូរគង់នឹងបានសម្រេចដើម្បីអនុវត្តគ្រប់សកម្មភាព មិនត្រឹមតែរួមជាមួយបងប្អូនជនជាតិផ្តោត សំខាន់បង្កើតខឿនពង្រឹងក្បួនយុទ្ធសាស្ត្រប្រជាជនទាំងមូលការពារប្រទេសរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះទេថែមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ រួមជាមួយស្មារតីរបស់ប្រជាជននៅតំបន់ព្រំដែនផងដែរ៕

អត្ថបទ៖ ត្រុងកៀន រូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍