៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៣)

៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៣)

នៅក្នុងសម័យប្រជុំលើកទី ១៥ នៃគណកម្មាធិការចម្រុះ វៀតណាម និង កម្ពុជា ដែលរៀបចំឡើងក្នុងអំឡុង ថ្ងៃទី ១៤ និង ១៥ ខែ មិនា ឆ្នាំ ២០១៧ ភាគីទាំងពីរបានឯកភាពជាឯកច្ឆន្ទចាត់ទុកថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង វៀតណាម និង កម្ពុជា មិនត្រឹមតែបង្អង់នៅក្នុងក្របខ័ណ្ឌទ្វេភាគីនោះ​ទេ ប្រទេសទាំងពីរថែមទាំងមានកិច្ចសហប្រតិបត្តិការ ផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិនិងតំបន់។

អត្ថបទទី ៖ ការបោះជំហានវិវត្តន៍ទៅមុខយ៉ាងវែងឆ្ងាយក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
នៅក្នុងកិច្ចប្រជុំដូចដែលបានលើកឡើងនោះ ភាគីទាំងពីរសង្កត់ធ្ងន់ទៅលើសារៈសំខាន់ទៅលើកិច្ចការ ការពារនិងប្រើប្រាស់ប្រភពទឹកទន្លេ​មេគង្គដោយចិរភាព បង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសនានាក្នុងក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ (GMS) គណៈកម្មាធិការទន្លេមេគង្គ (MRC) តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបីគឺ​ កម្ពុជា-ឡាវ-វៀតណាម (CLV) និងកិច្ចសហប្រតិបត្តិ​ការរវាងប្រទេសទាំងបួន គឺកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ​(CLMV) យុទ្ឋសាស្ត្រ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ចទន្លេទាំងបី អាយេ​យ៉ាវ៉ា​ឌី​-​ចៅ​ ប្រា​យ៉ា​-​មេគង្គ (ACMECS)…។​ ទន្ទឹមនឹងនោះ ភាគី​ទាំង​ពីរ​បានឯកភាពជាឯកច្ឆន្ទក្នុងការបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ASEAN ASEM និងវេទិកាអន្ដរជាតិ ផ្សេងៗ ។
 
លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ន់ភុក និងលោកជំទាវ ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញចូលគាល់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែ មេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន និង លោកជំទាវ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ន់ភុក និងលោកជំទាវ ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញចូលគាល់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែ មេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន និង លោកជំទាវ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ថ្លែងក្នុងបទសុន្ទរកថាមួយនាថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១២ ក្នុងឱកាសរំលឹកឡើងវិញពីប្រវត្តិសាស្ត្រនៃការប្រយុទ្ធនិងវឌ្ឍនភាពនៃកងយោធពល​ខេមរៈភូមិន្ទ​កម្ពុជាឆ្លងកាត់គ្រប់ដំណាក់កាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការពារជាតិ កម្ពុជា​ នាយឧត្តមសេនីយ៍ ទៀបាញ់ បានអះអាងបញ្ជាក់ថា៖ "ចំណងសាមគ្គីភាព ប្រយុទ្ធ ផ្សារភ្ជាប់ដោយសាច់ស្រស់ឈាមស្រស់របស់កងទ័ពទាំងពីរធ្វើអោយប្រទេសទាំងពីរនិងប្រជាជន​នៃប្រទេសទាំង​ពីរ ​កម្ពុជា និង ​វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយោគយល់ មានទំនុកទុកចិត្តគ្នាទៅវិញទៅមកថែមទៀត ហើយទំនាក់ទំនងរវាងកងយោធពលខេមរភូមិន្ទ កម្ពុជា និងកងទ័ពប្រជាជន វៀតណាម តែងតែបានលើកកម្ពស់ដោយអត់ឈប់ឈរនិងពង្រឹងដល់សព្វថ្ងៃ ទាំងពេលអនាគត "។

ភាពពិតជាក់ស្ដែងបានបង្ហាញឲ្យ​ឃើញ​ថា​ កិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ គឺដើម្បីឆ្លើយតប នឹងស្ថានការណ៍និងភារកិច្ចការពារជាតិផង ​​កសាងប្រទេសផង ជាបំណងប្រាថ្នារួមនៃប្រទេសទាំងពីរ។ ដើម្បីរួមចំណែកពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពជា​ប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កងទ័ពនៃប្រទេសទាំងពីរ វៀតណាម និង​ កម្ពុជា ផ្លាស់ប្ដូរគណៈ​ប្រតិភូយោធាជាន់ខ្ពស់ទៅវិញទៅមក ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន។

លើកជាគំរូថ្មីៗ​នេះគឺដំណើរទស្សនកិច្ចទៅកាន់កម្ពុជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ភុងក្វាងថាញ់ (ឆ្នាំ ២០០៩ និង ២០១១) រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ង៉ូស៊ន់លិច (ឆ្នាំ ២០១៦) រដ្ឋមន្រ្តីក្រសួងនគរបាល នាយឧត្តមសេនីយ៍បម្រុង តូឡឹម (ឆ្នាំ ២០១៦)។ ហើយថ្មីៗ នេះបំផុតគឺ ដំណើរបំពេញទស្សនិច្ចរបស់​នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពាជាតិ ឧត្តមសេនីយ៍ទោ ផាន វ៉ាន់យ៉ាង នា ខែ មីនា ឆ្នាំ ២០១៧។

ការជ្រើសយកកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេសម្រាប់ដំណើរបំពេញ​ទស្សនកិច្ច​ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងការពារជាតិរបស់នាយឧត្តមសេនីយ៍ ង៉ូស៊ន់លិច និងក្នុងឋានៈនាយអគ្គសេនាធិការកងទ័ព ប្រជាជន វៀតណាម របស់ឧត្តមសេនីយ៍ទោ ផានវ៉ាន់យ៉ាង ជាថ្មីម្ដងទៀតបានបញ្ជាក់ថា៖ វៀតណាមអោយតម្លែនិងយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ គ្រប់វិស័យ វៀតណាម-កម្ពុជា។

ចំពោះភាគី កម្ពុជា​ វិញ លេចធ្លោបំផុតគឺដំណើរបំពេញទស្សនកិច្ចនៅ វៀតណាម របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀបាញ់ (ឆ្នាំ ២០០៥, ២០១២, ២០១៥ និង ២០១៧) និង ដំណើរបំពេញទស្សនកិច្ចនៅ វៀតណាម របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សខេង។ ក្នុងនោះ ដំណើរបំពេញទស្សនកិច្ចនៅ វៀតណាម នៅខែ មករា ឆ្នាំ ២០១៧ របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀបាញ់ បានប្រព្រឹត្តទៅបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់ប្រធានគណបក្សប្រជាជនកម្ពុជានាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុនសែន បានបង្ហាញឲ្យឃើញសារៈសំខាន់ នៃទំនាក់ទំនងសន្តិសុខ-ការពារជាតិ វៀតណាម-កម្ពុជា។
 
នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ នៅច្រកទ្វារទាំងពីរគឺ ជ្រៃធំ (កម្ពុជា)-ខាញ់ប៊ិញ (អានយ៉ាង) បានបើកពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពាន ឡុងប៊ិញ-ជ្រៃធំ តភ្ជាប់ខេត្ត ទាំងពីរគឺ អានយ៉ាង (វៀតណាម) និងខេត្ត កណ្តាល (កម្ពុជា)។ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វៀតណាម ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលព្រះរាជាណាចក្រ កម្ពុជា សម្តេចតេជោ ហ៊ុនសែន ធ្វើជាសហអធិបតីក្នុងពិធី។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញកាត់ខ្សែបូ បើកសម្ពោធដាក់អោយប្រើប្រាស់ស្ពាន ឡុងប៊ិញ - ជ្រៃធំ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ នៅច្រកទ្វារទាំងពីរគឺ ជ្រៃធំ (កម្ពុជា)-ខាញ់ប៊ិញ (អានយ៉ាង) បានបើកពិធី​សម្ភោធដាក់អោយ​ប្រើប្រាស់ជា​ផ្លូវការ ស្ពាន ឡុងប៊ិញ-ជ្រៃធំ តភ្ជាប់ខេត្ត ទាំងពីរគឺ អានយ៉ាង (វៀតណាម) និងខេត្ត កណ្តាល (កម្ពុជា)។ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វៀតណាម ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលព្រះរាជាណាចក្រ កម្ពុជា សម្តេចតេជោ ហ៊ុនសែន ធ្វើជាសហអធិបតីក្នុងពិធី។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញកាត់ខ្សែបូ បើក​សម្ពោធដាក់អោយប្រើប្រាស់ស្ពាន ឡុងប៊ិញ - ជ្រៃធំ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ផ្អែកលើមូលដ្ឋានសមទ្ធិផលដែលភាគីទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមក ក្នុងឆ្នាំ ២០១៧ និង ប៉ុន្មានឆ្នាំបន្ដបន្ទាប់ទៀត វៀតណាម និង កម្ពុជា នឹងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការបង្កើនការ ផ្តោះប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ បន្ត​រក្សាការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី បណ្ដុះបណ្ដាលមន្ត្រីល្បាតរួមគ្នាលើផ្ទៃ​សមុទ្រ ប្រាស្រ័យទាក់ទង់នាយទាហានវ័យក្មេង ជំរុញកិច្ចការស្វែងរក ជីកយក ធ្វើមាតុភូមិនិវត្តន៍អដ្ធិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការ វៀតណាម ដែលបាន​ពលីជីវិតលើទឹកដីកម្ពុជាក្នុងសម័យកាលសង្គ្រាម បង្កើនកិច្ចសហការគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែន លើដីគោក ដែលបានបន្តរក្សានូវសន្តិភាព មិត្តភាព ស្ថិរភាពនិងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពជាឯកច្ឆន្ទថា ក្នុងឆ្នាំ ២០១៧ នេះនឹងជំរុញកិច្ចការផ្សព្វផ្សាយ អប់រំអំពីទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំង សហការចាត់តាំងអោយបានល្អនូវសកម្មភាព​មួយ​ចំនួនដូចជាប្រឡងនិពន្ធអក្សរសិល្ប៍ សិល្បៈ ស្ងើចសរសើរចំណងសាមគ្គីភាព មិត្តភាព ហើយបន្តអនុវត្តន៍​ការជួសជុល ធ្វើអោយល្អប្រើសើឡើង ​ស្តារ​ឡើងវិញនូវស្ដូបមិត្តភាព វៀត ណាម-កម្ពុជានៅរាជធានីនិងបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេស វៀតណាម និង កម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងទទួលបានលទ្ធផលគួរអោយត្រេកអរជាច្រើន ពាំនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសព្វយ៉ាងដល់ប្រទេសទាំងពីរ។ ប្រសិនបើក្នុងប៉ុន្មានឆ្នាំគិតពីឆ្នាំ ១៩៩៧ ដល់ឆាំ ១៩៩៩ តួលេខផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីគ្រាន់តែសម្រេចបានចំនួន ១៣០ ដល់ ១៥០ លានដុល្លារ អាម៉េរិកក្នុងមួយឆ្នាំប៉ុណ្ណោះ រី​ឯចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០០៩ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាមធ្យមចំនួន ៣០ ដល់ ៤០% ក្នុងមួយឆ្នាំ។ ជាក់ស្តែងគឺនៅឆ្នាំ ២០០៧ សម្រេចបានជាង ១,២ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០០៨ សម្រេចបាន ១,៦ ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ ២០០៩ សម្រេចបាន ១,៣៣ ពាន់លានដុល្លារអាម៉េរិក។

ក្នុងដំណាក់កាលពីឆ្នាំ ២០១០­ ដល់ ២០១៥ ល្បឿនកំណើនមធ្យមមានការថយចុះធៀបជាមួយដំណាក់កាលមុនដោយមានកម្រិតកំណើនប្រហែលជា ១៨,៥% ប៉ុន្តែតម្លៃជាក់ស្ដែងខ្ពស់៖ ឆ្នាំ ២០១០ សម្រេចបាន ១,៨ ពាន់លានដុល្លារអាម៉េរិក ឆ្នាំ ២០១១ សម្រេចបាន ២,៨ ពាន់លានដុល្លារអាម៉េរិក ឆ្នាំ ២០១៣ សម្រចបាន ៣,៤ ពាន់លានដុល្លារអាម៉េរិក កើន ៣% ធៀបជាមួយឆ្នាំ ២០១២ ឆ្នាំ ២០១៥ សម្រេចបាន ៣,៣៧ ពាន់លានដុល្លារអាម៉េរិក កើន ២,៤% ធៀបនឹងឆ្នាំ ២០១៤ ហើយឆ្នាំ ២០១៦ គឺសម្រេចបានទៅដល់ ០៣​ ពាន់លានដុល្លារអាម៉េរិក។
 
អគារមិត្តភាព វៀតណាម - កម្ពុជា នៅទីស្នាក់ការអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សំណង់នេះស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំងពីរ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
អគារមិត្តភាព វៀតណាម - កម្ពុជា នៅទីស្នាក់ការអគ្គបញ្ជាការដ្ឋាននៃកងយោធពល​ខេមរភូមិន្ទ សំណង់នេះស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំងពីរ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម


គិតដល់ផុតត្រីមាសទី ១ ឆ្នាំ ២០១៧ តួលេខផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ១ ពាន់លានដុល្លារអាម៉េរិក កើន ២៩,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ រហូតមកទល់ បច្ចុប្បន្ននេះ វៀតណាម មាន ១៩០ គម្រោងវិនិយោគទៅក្នុងប្រទេស កម្ពុជា ដោយមានទុន​វិនិយោគ សរុបទាំងអស់សម្រេចបានចំនួន ២,៨៩ ពាន់លានដុល្លារអាម៉េរិក ភាគច្រើនប្រមូលផ្តុំលើវិស័យកសិកម្ម រុក្ខកម្ម។ ការវិនិយោគរបស់ប្រទេស កម្ពុជា ចូលមកប្រទេស វៀតណាម ក៏បានកើនឡើងផងដែរ រហូតមកទល់បច្ចុប្បន្ននេះក៏មាន ១៨ គម្រោងដោយមានទុនវិនិយោគសរុបទាំងអស់ជាង ៥៨ លានដុល្លារ អាម៉េរិក ឈរក្នុងលំដាប់លេខទី ៤៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ១០៣ ដែលមានការធ្វើសកម្មភាពវិនិយោគទុននៅក្នុងប្រទេស វៀតណាម។ តួលេខផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាមធ្យមចំនួន ០៣ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំនៅប៉ុន្មានឆ្នាំថ្មីៗនេះ។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីឡើងដល់ ០៥ ពាន់លានដុលា្លរអាម៉េរិកក្នុងប៉ុន្មានឆ្នាំខាងមុខ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេស វៀតណាម តែងតែជាប្រទេសដែលមានចំនួនភ្ញៀវទេសចរណ៍ដ៏ច្រើនជាងគេនៅ កម្ពុជា។ ភ្ញៀវទេសចរ វៀតណាម អញ្ជើញទៅកាន់ប្រទេស កម្ពុជា ឆ្នាំ ២០១៦ មានប្រមាណ ៩៦០.០០០ លើកនាក់ ស្មើនឹងអត្រា ១៩% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ដែល មកទេសចរនៅ កម្ពុជា។ ឆ្នាំ ២០១៦ ភ្ញៀវទេសចរ កម្ពុជា មកទេសចរនៅប្រទេស វៀតណាម សម្រេចបានចំនួន ២១០.០០០ លើកនាក់ ឈរនៅលំដាប់លេខទី ១៣ នៅលើទីផ្សារដែលមានភ្ញៀវទេសចរអន្តរជាតិមកទេសចនៅប្រទេស វៀតណាម។ បណ្តាសកម្មភាពនៃការវិនិយោគ ធ្វើអាជីវកម្មរបស់សហគ្រាសប្រទេស ​វៀតណាម នៅ កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជន កម្ពុជា ទទួលការវាយតំលៃខ្ពស់ហើយបានចូលរួមចំណែកយ៉ាងសកម្មដល់ការងារអភិវឌ្ឍន៍សុខុមាលភាពសង្គម ការអភិវឌ្ឍន៍រុងរឿងនៃព្រះរាជាណាចក្រ កម្ពុជា។
 
ក្រៅពីបណ្តាវិស័យនៃកិច្ចសហប្រតិបត្តិការដូចបានលើកឡើងខាងលើ ប្រទេសទាំងពីរនៅថែមទាំងយកចិត្តទុកដាក់ដល់កិច្ចការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល វប្បធម៌ សុខាភិបាល ទូរគមនាគមន៍...។ ជារៀងរាល់ឆ្នាំ ប្រទេស វៀតណាម បានផ្តល់អាហារូបករណ៍រយៈពេលវែងរាប់រយចំណែកជូននិស្សិតប្រទេស កម្ពុជា មកសិក្សានៅប្រទេស វៀតណាម ហើយប្រទេស កម្ពុជា ក៏បានជួយ បណ្តុះបណ្តាលនិស្សិត វៀតណាម តាមការស្នើសុំរបស់រដ្ឋាភិបាលនិងក្រសួង ផ្នែក មូលដ្ឋាននានា… ក្នុងគោលបំណងថា នេះគឺជាកងជួរនឹងចូលរួមដើរតួរនាទីជាម្ចាស់អនាគតរបស់ប្រជាជាតិនីមួយៗ ហើយក៏ជាស្ពានទាំងឡាយដែលតំណភ្ជាប់ទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលអនាគត។

ជាមួយនឹងប្រពៃណីមនុស្សធម៌ វៀតណាម តែងតែរៀបចំក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តជាច្រើន អញ្ជើញទៅពិនិត្យព្យាបាលជំងឺនិងផ្តល់នូវថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាជន​ កម្ពុជា ជាពិសេសគឺនៅតំបន់ទាំងឡាយដែលមានការលំបាកលំបិនច្រើន។ អ្នកជំងឺនៅប្រទេស កម្ពុជា ពេលដែលមកពិនិត្យនិងព្យាបាលជំងឺនៅបណ្តាមន្ទីរពេទ្យប្រទេស វៀតណាម ក៏បានទទួលតម្លៃព្យាបាលជំងឺស្មើគ្នាដូចជាប្រជាជន វៀតណាម ដែរ។
 
ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ ម្ចាស់លេខទូរស័ព្ទទាំងអស់នៃបណ្តាញទូរស័ព្ទចល័ត វៀតតែល (Viettel) អាចទាក់ទងជាមួយបណ្តាញ មិត្តហ្វូន (Metfone) របស់ កម្ពុជា ទៅវិញទៅវិញដោយកម្រិតតម្លៃដូចការខល (call) ទូរស័ព្ទក្នុងប្រទេស បង្កលក្ខខណ្ឌងាយស្រួលជូនសហគ្រិននិងប្រជាជនប្រទេសទាំងពីរក្នុងការធ្វើទំនាក់ទំនង ផ្តោះប្តូរព័ត៌មាន ពង្រឹងការយល់ដឹងហើយកាន់តែមានភាពស្និទ្ធស្នាលគ្នាថែមទៀត។
 
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំក្នុងឱកាសនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោ ស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញចូលរួម។ ក្នុងរូបភាព៖ សម្តែងសិល្បៈស្វាគមន៍នៅក្នុងកម្មពិធី។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំក្នុងឱកាសនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ -  ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោ ស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភា កម្ពុជា  សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញចូលរួម។ ក្នុងរូបភាព៖ សម្តែងសិល្បៈស្វាគមន៍នៅក្នុងកម្មពិធី។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
នៅក្នុងសម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការចម្រុះនៃប្រទេសទាំងពីរដែលរៀបចំឡើងនៅទីក្រុង ភ្នំ ពេញ ក្រោមការអញ្ជើញជាអធិបតីរួមគ្នារបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក ផាម ប៊ិញមិញ និងទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបិត្តការអន្តរជាតិ កម្ពុជា លោក ប្រាក់ សុខុន (ខែ មីនា ឆ្នាំ ២០១៧) ភាគីទាំងពីរបានឯកភាពជាឯកឆ្ឆន្ទថា៖ ក្នុង​ពេលខាងមុខនឹងជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្មនិង​វិនិយោគ ព្រមទាំងផ្ដោតការយកចិត្តទុកដាក់​ទៅលើការជួយឧបត្ថម្ភសហគ្រាសទាំងឡាយសម្រាប់ដោះស្រាយការលំបាកលំបិន ដំណើរការអនុវត្តន៍អោយមាន​ប្រសិទ្ធភាព​នូវគម្រោងទាំងឡាយដែលបានទទួលអាជ្ញាប័ណនិងពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហ​ប្រតិ​បត្តិ​ការថ្មីដើម្បីបង្កើនតួលេខផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០៥ ពាន់​លានដុល្លារអាមេរិកក្នុងរយៈពេលខាងមុខ ចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍ សម្បូររុងរឿងនៃប្រទេសនិមួយៗ ។
ត្រឹនវ៉ាន់ថុង
អត្ថបទទី ៤ និងបញ្ចប់៖ វៀតណាម-កម្ពុជា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង...
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ សឺនថេជុង-ញូយ៉ាង-យ័ញឡើយ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍