![]() |
ប្រមូលផលស្រូវពិសេសប្រចាំតំបន់នៅស្រុក មីស្វៀន ខេត្ត សុកត្រាំង |
ដោយបានដំណើរការតាំងពីឆ្នាំ ២០១១ ម៉្លេះ មកទល់ពេលនេះ ខេត្តជាច្រើននៅតំបន់វាលទំនាបទន្លេ គឺវ ឡុង ដូចជា៖ ខេត្ត ត្រាវិញ សុកត្រាំង បាកលាវកាម៉ៅ អានយ៉ាង ដុងថាប ជាដើមមាន "វាលស្រែទ្រង់ទ្រាយធំ" ពី ៥.០០០ ទៅ ២០.០០០ ហិកតាទៅហើយ។
![]() |
ណែនាំនិស្សិតសិក្សាសម្គាល់អត្តសញ្ញាណនៃដង្កូវជំងឺលើដើមស្រូវនៅសកលវិទ្យាល័យ អានយ៉ាង |
ដើម្បីធានាការបង្កបង្កើនផលបណ្តាមូលដ្ឋានកំពុងតែធ្វើអោយសុក្រឹតនូវប្រព័ន្ធព្រែកប្រឡាយទំនប់រាំងខ្ទប់ទឹកជំនន់ ដំឡើងថ្នាក់និងកសាងសំណង់បញ្ជូនទឹកសាបបំពេញដល់ប្រព័ន្ធធារាសាស្រ្តទូទាំងតំបន់។
![]() |
ហាលនិងរក្សាទុកស្រូវនៅខេត្ត ត្រាវិញ |
![]() |
មណ្ឌលសម្ងួតស្រូវរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ថាញ់ទីន ដែលជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មមានកិត្យានុភាពក្នុងការផលិតបណ្ដាផលិតផលកសិកម្មរបស់ខេត្ត សុកត្រាំង |
![]() |
បូមទឹកទប់ស្កាត់ការលិចទឹកជួយការពារតំបន់ផលិតស្រូវតាមទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំនៅឃុំចំនួន ៧ ស្ថិតនៅបណ្ដាស្រុកត្រឹនវ៉ាន់ធើយ ស្រុក ធើយប៊ិញស្រុក កាយនឿក និងទីក្រុងកាម៉ៅ (ខេត្ត កាម៉ៅ) |
ប្រើពូជស្រូវទិន្នផលខ្ពស់គុណភាពខ្ពស់និងអនុវត្តវិធីវប្បកម្មជឿនលឿន បានជាចំណាយក្នុងផលិតកម្មលើ "វាលស្រែទ្រង់ទ្រាយធំ" ថយចុះពី ១៥%ទៅ ២០% ប្រាក់ចំណេញកើនឡើងជាង ១៥%។
![]() |
ទីក្រុង កឹនធើ ដំណើរការទម្រង់រូបភាពសហការរវាង ៤ មជ្ឈដ្ឋានលើ "វាលស្រែទ្រង់ទ្រាយធំ" |
![]() |
ដាំបន្លែស្អាត សុវត្ថិភាពតាមទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំនៅឃុំ ទ្រីលឹក ស្រុក ធើយប៊ិញ (ខេត្ត កាម៉ៅ) |
![]() |
ថ្មីៗនេះ នៅទីក្រុង ហូជីមិញ អគ្គក្រុមហ៊ុនស្បៀងអាហារភាគខាងត្បូងបានចុះកិច្ចហការជាមួយធនាគារ HDBank ផ្តល់ទុនកម្ចីដល់បងប្អូនកសិករដើម្បីអនុវត្តវិធានការសហការលើវាលស្រែទ្រង់ទ្រាយធំនៅតំបន់វាលទំនាបទន្លេ គឺវឡុង |
នាពេលខាងមុខ បណ្តាខេត្តនៅតំបន់វាលទំនាបទន្លេ គឺវឡុងបន្តពង្រីកទូលំទូលាយនូវទម្រង់រូបភាព "វាលស្រែទ្រង់ទ្រាយធំ"ដោយបង្កបង្កើនផលតាមទិសដៅ VietGAP ចាត់ចែងដំណាំដាំដុះសត្វចិញ្ចឹមតាមទិសដៅសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ អនុវត្តធ្វើស្រូវ ២ រដូវឬដាំឆ្លាស់ស្រូវ-ដំណាំស្រូវ-ជលផលប្រយោជន៍ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន បង្កើនទិន្នផលនិងគុណភាពផលិតផលកសិកម្ម៕
![]() |
ជាច្រើនឆ្នាំមកនេះ អគ្គក្រុមហ៊ុនស្បៀងអាហារភាគខាងត្បូងតែងតែផ្តោតទៅលើការអនុវត្តកិច្ចសហការផលិតស្រូវគុណភាពខ្ពស់តាមទម្រង់រូបភាព"វាលស្រែទ្រង់ទ្រាយធំ" ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងនិងក្រៅប្រទេស |