បង អាតាម តែងតែនាំមុខគេក្នុងរាល់ចលនាមហាជននិងក្នុងការធ្វើសេដ្ឋកិច្ច។ គ្រួសាររបស់បងគឺជាគ្រួសារមួយក្នុងបណ្ដា គ្រួសារដំបូងបង្អស់អនុវត្តកម្មវិធីផលិតស្រូវធន់នឹងអាកាសធាតុត្រជាក់របស់ស្រុកក្នុងទំហំ ២.៥២០ - ២.៨៨០ ម៉ែត្រ ក្រឡា ទទួលម៉ៅការដាំព្រៃស្រល់ ក្រពុលបាយ អាកាស្យា ... ដើម្បីបង្គ្របពណ៌បៃតងលើផ្ទៃដីចោលទំនេរ កូនភ្នំត្រងិល។ ដោយយល់ឃើញថា ការដាំដំឡូងមី ផ្តល់ប្រសិទ្ធភាពទាប បងបានចលនាបងប្អូនជនជាតិផ្លាស់ប្តូរបន្តិចម្តងៗ មកដាំដំណាំកាហ្វេវិញ។ ទន្ទឹមនឹងនោះ បងនៅទាំងចិញ្ចឹមក្របី គោ ពពែ មាន់ ... នាំមកនូវប្រាក់ចំណូលស្ថិរភាពពី ៥០ ដល់ ៧០ លានដុងក្នុងមួយឆ្នាំ។
បង អាតាម ឈរនៅក្បែរគោយន្តដំបូងបង្អស់របស់ភូមិ កនឡែង ១ ឃុំ ដាក់ឡុង |
បង អាតាម ជាមួយបណ្ណសរសើរ លិខិតសរសើរជាច្រើនដែលបញ្ជាក់ពីស្នាដៃធ្វើ សកម្មភាពរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំកន្លងទៅ |
បង អាតាម ចិញ្ចឹមក្របី គោ ពពែ មាន់ ... ផ្ដល់ប្រាក់ចំណូលស្ថិរភាពពី ៥០ ដល់ ៧០ លានដុងក្នុងមួយឆ្នាំ |
លោក ក្វាច់វ៉ាន់ដៀន អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំ ដាក់ឡុង បានវាយតម្លៃថា៖ "ពីការចូលរួមវិភាគទានទាំងឡាយរបស់បង អាតាម ភូមិ កនឡែង ១ ជារឿយៗ សម្រេចបានកិត្តិនាមជា "ភូមិវប្បធម៌"។ បង អាតាម ទទួលបានបណ្ណសរសើរ លិខិតសរសើរជាច្រើនស្តីពីគំរូដ៏ឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាគំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ របៀបរបបធ្វើការងារនិងរស់នៅរបស់លោកប្រធាន ហូជីមិញ"។ ថ្មីៗ នេះ បងទទួលបានរង្វាន់លេខ ៣ ក្នុងពិធីប្រលងលេខាសាខាបក្សពូកែរបស់ឃុំ ដាក់ឡុង ឆ្នាំ ២០១៩៕
ហ្វាងតឹម - ហ្វាងហា