ក្នុងការពិភាក្សាគ្នាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊់ន់ភុក បាន ប្រកាសថា រដ្ឋាភិបាល វៀតណាម សម្រេចចិត្តផ្ដល់ជំនួយវេជ្ជសាស្ត្រតម្លៃ ២០០.០០០ ដុល្លារអោយប្រទេស កម្ពុជា និង ឡាវ ក្នុងគោលដៅជួយប្រទេសជិតខាងទាំងពីរនេះក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្លូវដង្ហើមបង្កដោយវីរុស SARS-CoV (COVID-19) ។
![]() |
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ លោក ថងលួន ស៊ីសូលីត។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម |
ដោយឡែកក្នុងការជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល កម្ពុជា នសម្ដេច តេជោ ហ៊ុន សែន លោក នាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានសរសើរវិធានការរបស់កម្ពុជាក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺ COVID-19 និងបានបញ្ជាក់ពីភាពចាំបាច់ដែលប្រទេសនានាត្រូវពួតដៃគ្នាតទល់នឹងជំងឺរាតត្បាតនេះ។
![]() |
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានអញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម |
ដោយឡែកក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រី ឡាវ លោក ថងលួន វិញ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វៀតណាម លោក ង្វៀន ស៊ន់ភុក ក៏បានប្រកាសជំហររបស់ វៀតណាម ដែលនឹងបន្តជួយប្រទេស ឡាវ និងឈរជាមួយឡាវដើម្បីដោះស្រាយបញ្ហាជំងឺ COVID-19 នេះឲ្យបានចប់។ នាយករដ្ឋមន្ត្រីវៀតណាម ក៏ឆ្លៀតស្នើឲ្យឡាវសម្រួលដល់សហគមន៍ វៀតណាម នៅប្រទេសឡាវ ដើម្បីពួកគេអាចការពារខ្លួនឯងពីជំងឺ COVID-19 នេះ៕