អ៊ីទី គឺជាឃុំនៅតំបន់ខ្ពស់ព្រំដែន ស្ថិតលើភូមិសាស្រ្តស្រុក បាតសាត ចម្ងាយពី សាប៉ា ជិត ៧០ គីឡូម៉ែត្រនិងទីក្រុង ឡាវកាយ (ខេត្ត ឡាវកាយ) ជិត ១០០ គីឡូម៉ែត្រ។
ទេសភាព អ៊ីទី ស្រស់ស្អាតហើយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកស្វែងយល់យ៉ាងកុះករ ជាសំខាន់គឺក្នុងចន្លោះពេលចាប់ពីចុងខែ សីហា ដល់ពាក់កណ្តាលខែ កញ្ញា (រដូវស្រូវទុំ) និងពីសិសិររដូវដល់និទាឃរដូវ (គន់មើលពពករសាត់) ជារៀងរាល់ឆ្នាំ។
ក្នុងគោលបំណងជំរុញផ្នែកទេសចរណ៍ អ៊ីទី អភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងជួយបងប្អូនជនជាតិកែលម្អជីវភាពរស់នៅ ខេត្ត ឡាវកាយ ទើបតែលើកគម្រោងប្លង់មេ កសាង អ៊ីទី អោយក្លាយជាតំបន់ទេសចរណ៍តាមទិសដៅសម្រាកលំហែកាយ ទស្សនាទេសភាពនិងអត្តសញ្ញាណវប្បធម៌ជនជាតិដើម ទេសចរណ៍កសិកម្មមានអាកាសធាតុត្រជាក់បង្គួរ។
ជាមួយផ្ទៃដីសរុបជាង ៨.៦០០ ហិកតា ទីក្រុងតំបន់ស្នូលជាង ៣.១០០ ហិកតា មណ្ឌលទេសចរណ៍ អ៊ីទី បែងចែកចេញជាអនុមណ្ឌលផ្សេងៗ ដូចជា៖ មណ្ឌលអភិរក្ស អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ អនុមណ្ឌលឧទ្យានជាមួយប្រធានបទពិសេសៗ និងទេសចរណ៍សម្រាកលំហែកាយ អនុមណ្ឌលរដ្ឋបាល អនុមណ្ឌលទេសចរណ៍ផ្សងព្រេង ស្វែងយល់ពីធម្មជាតិ...។
ការផ្សារភ្ជាប់ទេសចរណ៍សហគមន៍ទៅនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនឹងបង្កើតជាសន្ទុះដល់ អ៊ីទី ក្នុងការអភិវឌ្ឍស្ថិរភាព មានប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍។
គ្រាន់តែគិតដោយឡែកឆ្នាំ ២០១៩ អ៊ីទី បានទទួលភ្ញៀវទេសចរជាង ១៦.០០០ លើកនាក់ផលចំណូលពីបណ្តាសកម្មភាពទេសចរណ៍សម្រេចបានជាង ៦ ពាន់លានដុង៕
ហុងនិញ - ថាញ់ដាត - ទឺគ្វិញ