បណ្តោយតាមជួរដើមឈើខៀវស្រងាត់ ភូមិ វ៉ែន លេចឡើងដ៏ក្សេមក្សាន្ត ហើយយ៉ាងអន្ទងចិត្ត។ ទោះបីទើបតែបានទទួលស្គាល់ជាគោលដៅទេសចរណ៍សហគមន៍ ក៏ប៉ុន្តែភូមិ វ៉ែន ឆាប់បានភ្ញៀវទេសចរយ៉ាងច្រើនកុះករបានដឹងឮដល់។
បានធម្មជាតិអំណោយផល ភូមិ វ៉ែន មានភោគផលដ៏បរិបូណ៌ដូចជា៖ មាន់ភ្នំ ទឹកឃ្មុំព្រៃ តែ នំកន្ទក់ នំសណ្តែកដីជាដើម។ ក៏ប៉ុន្តែ ដោយមានភ្ញៀវទេសចរជាច្រើន ភូមិ វ៉ែន ទាក់ទាញដោយសារទីនេះមានខ្យល់អាកាសដ៏បរិសុទ្ធ កូនភ្នំតែនិងធ្វើដំណើរទៅមកងាយស្រួល។
ភូមិ វ៉ែន មានចំនួន ១៥០ ក្រុមគ្រួសារដោយមានចំនួនប្រជាជនជាង ៩០% ជាជនជាតិ កាវឡាន បច្ចុប្បន្ននៅតែរក្សាបានផ្ទះសង់ខ្ពស់ផុតពីដី ប្រពៃណី ទំនៀមទម្លាប់ទាំងឡាយត្រូវបានបន្តវេនពីប៉ុន្មានជំនាន់មកហើយ។ ជនជាតិ កាវឡាន នៅភូមិ វ៉ែន ល្បីឈ្មោះដោយមានចម្រៀង ស៊ិញកា ជាយូរមកហើយ។ ស៊ិញកា មិនត្រឹមតែជាបទចម្រៀងផ្តោះផ្តងស្នេហារបស់កំលោះក្រមុំប៉ុណ្ណោះទេ ថែមទាំងជាបទចម្រៀងសរសើរផលិតកម្ម ច្រៀងអំណរផ្ទះថ្មី ច្រៀងបំពេកូន ច្រៀងបណ្តៅ ច្រៀងចំអន់។ល។ ទៀតផង។ ឆ្លងតាមរយៈលំនាំបទចម្រៀង ស៊ិញកា ជនជាតិ កាវឡាន ផ្ញើទឹកចិត្ត មនោសញ្ចេតនាបំណងប្រាថ្នាជាមួយនឹងធម្មជាតិនិងព្រះអាទិទេព។
ភូមិ វ៉ែន នៅបានដឹងឮដល់ជាស្រុកទេសតែរបស់ខេត្ត បាក់យ៉ាង ល្បីរន្ទឺទាំងជិតឆ្ងាយដោយមានភេសជ្ជៈតែបៃតង និងតែផ្កាពណ៌លឿងក្រអូបឆ្ងាញ់ ត្រជាក់ត្រជុំស្រស់ថ្លា។ អញ្ជើញមកកាន់ទីនេះ ភ្ញៀវទេសចរត្រូវបានឆ្លងកាត់ការពិសោធន៍បេះតែជាមួយមាមីងបងប្អូន នាំយកត្រួយតែស្រស់ៗ បេះដោយផ្ទាល់ដៃខ្លួនឯងទៅកាន់រោងចក្រកែច្នៃ ឆ្លងកាត់ការពិសោធន៍ដំណើរការផលិតតែនិងភ្លក្សរសជាតិទឹកតែពីលទ្ធផលរបស់ខ្លួនដោយផ្ទាល់។
លោក លឺវ ស៊ន់សាន នាយកមជ្ឈមណ្ឌលពត៌មាននិងជំរុញទេសចរណ៍ខេត្ត បាក់យ៉ាង ឲ្យដឹងថា គោលដៅទេសចរណ៍សហគមន៍ភូមិ វ៉ែន គឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅ ទេសចរណ៍សហគមន៍ចំនួន ២ ត្រូវបានមនុស្សម្នាជាច្រើននិយមចូលចិត្តនៅខេត្ត បាក់យ៉ាង។ នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់ ឧបត្ថម្ភការអភិវឌ្ឍគោលដៅទេសចរណ៍ សហគមន៍នេះ រួមចំណែកអភិរក្សវប្បធម៌ជនជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ យ៉ាញ់ ឡាម
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់