ខេត្ត កាវបាំង ភ្ជាប់វប្បធម៌ប្រពៃណីជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍

ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន មាន ៧/៣៥ គ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ស្រុក ង្វៀនប៊ិញ ធ្វើអាជីវកម្មសេវាកម្ម homestay
ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន មាន ៧/៣៥ គ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ស្រុក ង្វៀនប៊ិញ ធ្វើអាជីវកម្មសេវាកម្ម homestay

ខេត្ត កាវបាំង ជាដែនដីសម្បូរទៅដោយប្រពៃណីបដិវត្តន៍ មិនត្រឹមតែដោយសារទេសភាពធម្មជាតិ ដ៏ទាក់ទាញប៉ុណ្ណោះទេ នៅថែមទាំងទាក់ទាញដោយសារលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូន បណ្តាជនជាតិទៀតផង។ វប្បធម៌ប្រពៃណីកំពុងក្លាយជាប្រៀបខ្លាំងជាបណ្តើរៗ ដើម្បីផ្នែកទេសចរណ៍ខេត្ត កាវបាំង ទាញយកផលអភិវឌ្ឍទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ខុសប្លែក។ល។

ខេត្ត កាវបាំង ជាមូលដ្ឋានមានបងប្អូនជនជាតិជាច្រើន រស់នៅជាមួយគ្នា ដោយមានចំនួនប្រជាជនជាង ៩៥% ជាជនជាតិភាគតិច។ បណ្តាជនជាតិលើ ភូមិសាស្ត្រខេត្តផ្សារភ្ជាប់ជាមួយគ្នានិងកសាងខឿន វប្បធម៌ពោរពេញទៅដោយ អត្តសញ្ញាណប្រជាជាតិជាយូរលង់ណាស់មកហើយ។ ជាដែនដីមូលមីជនជាតិ ជាច្រើនដូចជា៖ តៃ នុង ម៉ុង យ៉ាវ ឡូឡូ។ល។ ជនជាតិនីមួយៗ សុទ្ធតែមាន បេតិកភណ្ឌវប្បធម៌រៀងៗ ខ្លួន បង្កើតបានជាផ្ទាំងវប្បធម៌ ជនជាតិសម្បូរបែប និងបរិបូណ៌ ក្លាយជាសក្តានុពលទេសចរណ៍ដ៏ធំធេង របស់ខេត្ត។

6-nha-tinh-nghia-dak-lak.jpg
3-du-lich-cong-dong-cao-bang-nhat-anh.jpg
ការឆ្លងកាត់ការពិសោធន៍សម្របខ្លួនចូលទៅក្នុងធម្មជាតិគឺជាចំណុចលេចធ្លោទាក់ទាញ ភ្ញៀវទេសចរមកកាន់គោលដៅទេសចរណ៍សហគមន៍របស់ខេត្ត កាវបាំង

បច្ចុប្បន្នទូទាំងខេត្តមានកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ និងរមណីយដ្ឋាន ល្បីឈ្មោះចំនួន ២១៤ ក្នុងនោះមានកេរដំណែលត្រូវបាន ចំណាត់ថ្នាក់គ្រប់ លំដាប់ថ្នាក់ចំនួន ៩៨ រួមមានកេរដំណែលជាតិពិសេសចំនួន ៣ កេរដំណែល លំដាប់ជាតិចំនួន ២៥ កេរដំណែលលំដាប់ខេត្តចំនួន ៧០ មានរតនវត្ថុជាតិ ចំនួន ២។ ឆ្នាំ ២០១៨ ឧទ្យានភូគព្ភសាស្រ្តសកលលោក ណននឿកកាវបាំង ត្រូវបានអង្គការ យូណេស្កូ ទទួលស្គាល់ជាឧទ្យានភូគព្ភ សាស្រ្តសកលលោក។ ទន្ទឹមនឹងនោះ ខេត្តក៏មានប្រព័ន្ធបេតិកភណ្ឌវប្បធម៌អរូបីដ៏បរិបូណ៌ សម្បូរបែប ក្រៃលែង រួមមានច្រើនទម្រង់ រាប់តាំងពីពិធីបុណ្យប្រពៃណី សិល្បៈសម្តែង ប្រជាប្រិយ មុខរបរហត្ថកម្មប្រពៃណីរហូតដល់ទំនៀមទម្លាប់សង្គមនិង ជំនឿ ពុទ្ធិប្រជាប្រិយជាដើម។

5-du-lich-cong-dong-cao-bang-nhat-anh.jpg
ការពង្រីកតម្លៃវប្បធម៌ប្រពៃណីរួមចំណែកបង្កើតកម្លាំងទំនាញដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍
6-du-lich-cong-dong-cao-bang-nhat-anh.jpg
ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន មាន ៧/៣៥ គ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ស្រុក ង្វៀនប៊ិញ ធ្វើអាជីវកម្មសេវាកម្ម homestay
7-du-lich-cong-dong-cao-bang-nhat-anh.jpg
ភ្ញៀវទេសចរឆ្លងកាត់ការពិសោធន៍ពីបច្ចេកទេសបោះពុម្ពក្រមួនឃ្មុំ់របស់ជនជាតិ យ៉ាវទៀន នៅភូមិហ្វាយខាវ ឃុំ ក្វាងថាញ់ ស្រុក ង្វៀនប៊ិញ

បច្ចុប្បន្ននេះ ខេត្ត កាវបាំង មានបេតិកភណ្ឌចំនួន ៦ ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិរួមមាន៖ ពិធីកិច្ច ថែន របស់ ជនជាតិ តៃ ពិធីបុណ្យ ណាងហាយ ឃុំ ទៀនថាញ់ ស្រុក ក្វាងហ្វា មុខរបរដំដែក ប្រពៃណីរបស់ជនជាតិ នុងអាន ឃុំ ភុកសែន ស្រុក ក្វាងហ្វា ពិធីបុណ្យដណ្ដើម ក្បាលផាវទីរួមស្រុក ក្វាងអ្វៀន ស្រុក ក្វាងហ្វា សិល្បៈរចនាក្បាច់ក្បូរលើ សម្លៀកបំពាក់របស់ជនជាតិ យ៉ាវក្រហម ស្រុក ង្វៀនប៊ិញ ចម្រៀងប្រជាប្រិយ លឿនកយ ជនជាតិ តៃ ស្រុក បាវឡឹម។ ជាពិសេស បេតិកភណ្ឌប្រតិបត្តិជាក់ស្ដែង ថែន តៃ នុង ថៃ នៅ វៀតណាម (ក្នុងនោះមានពិធីកិច្ច ថែន តៃ ខេត្ត កាវបាំង) ត្រូវបាន យូណេស្កូ ដាក់បញ្ចូលក្នុង បញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិហើយ។

ដើម្បីទាញយកតម្លៃវប្បធម៌ប្រពៃណីទាំងឡាយ ខេត្ត កាវបាំង បានរៀបចំដាក់ដំណើរការ ឧបត្ថម្ភ ចលនាបងប្អូនជនជាតិអភិវឌ្ឍទេសចរណ៍សហគមន៍។ តួយ៉ាងដូចជាប្រជាជនចំនួន ៧ ក្រុមគ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ ស្រុក ង្វៀនប៊ិញ។ ចាប់ពីឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ក្រុមគ្រួសារទាំងនេះបានវិនិយោគ ធ្វើអាជីវកម្មសេវាកម្ម homestay បម្រើភ្ញៀវទេសចរ។ មាមីង បងប្អូននៅទីនេះមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមក្នុងសកម្មភាព សម្តែងសិល្បៈ ប្រពៃណី ចម្អិនអាហារ ណែនាំភ្ញៀវទេសចរឆ្លងកាត់ការពិសោធន៍ ប្រជុំជីវភាពពលកម្មផលិតកម្ម។ល។

9-du-lich-cong-dong-cao-bang-nhat-anh.jpg
ទិសដៅទេសចរណ៍សហគមន៍នៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ ស្រុក ង្វៀនប៊ិញ
1-du-lich-cong-dong-cao-bang-nhat-anh.jpg
បច្ចុប្បន្ន ភូមិថ្ម ខួយគៃ នៅឃុំ ដាមធុយ ស្រុក ទ្រុងខាញ់ មានក្រុមគ្រួសារធ្វើអាជីវកម្មសេវាកម្ម homestay ចំនួន ១៧ គ្រួ

មិនត្រឹមតែនៅភូមិ ហ្វាយខាវ ប៉ុណ្ណោះទេ គោលដៅទេសចរណ៍សហគមន៍ ជាច្រើនផ្សេងទៀត នៅខេត្ត កាវបាំង ក៏កំពុងដំណើរការប្រកបដោយប្រសិទ្ធភាពដូចជា៖ ភូមិទេសចរណ៍សហគមន៍របស់ ជនជាតិ ឡូឡូ នៅឃុំ គីមគុក ស្រុក បាវឡាក គោលដៅទេសចរណ៍សហគមន៍ ភៀថាប់ នៅឃុំ គ្វឹកយ៉ឹន ស្រុក ក្វាងហ្វា គោលដៅទេសចរណ៍សហគមន៍ ប៉ាករ៉ាំង នៅឃុំ ភុកសែន ស្រុក ក្វាងហ្វា គោលដៅទេសចរណ៍សហគមន៍ លុងនៀក ភូមិថ្ម ខួយគៃ នៅឃុំ ដាមធុយ ស្រុក ទ្រុងខាញ់។ល។

ពង្រីកតម្លៃវប្បធម៌ប្រពៃណីទាំងឡាយ ខេត្ត កាវបាំង កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ ទាក់ទាញជាបណ្តើរៗ របស់ភ្ញៀវទេសចរជាច្រើនមកពីទីជិតឆ្ងាយ រួមចំណែកអភិវឌ្ឍទេសចរណ៍ សហគមន៍ ឧទេ្ទសនាម ផ្សព្វផ្សាយអំពីដែនដី មនុស្សម្នាខេត្ត កាវបាំង ដ៏ស្និទ្ធស្នាល ស្រឡាញ់ រាប់អានភ្ញៀវ៕

អត្ថបទ៖ គ្វឹកដាត រូបថត៖ ញ៉ឹតអាញ់
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ចំពោះភ្ញៀវទេសចរជាច្រើន ភូមិ វ៉ែន ទាក់ទាញដោយសារនៅទីនេះមានខ្យល់អាកាសដ៏បរិសុទ្ធ កូនភ្នំតែនិងធ្វើដំណើរទៅមកងាយស្រួលគួរសម

ឆ្លងកាត់ការពិសោធន៍ទេសចរណ៍សហគមន៍ភូមិ វ៉ែន

ស្ថិតនៅលើអ័ក្សផ្លូវជាតិ ១៧ ចំណុះភូមិសាស្ត្រឃុំ ស៊ន់លឿង ស្រុក អៀនថេ ចម្ងាយពីកណ្តាលទីក្រុង បាក់​យ៉ាង ខេត្ត បាក់យ៉ាង ប្រហែល ៤៥ គីឡូម៉ែត្រ គោលដៅទេសចរណ៍សហគមន៍ភូមិ វ៉ែនជាបរិយាកាសអេកូឡូស៊ីមួយដ៏ជិតស្និទ្ធជាមួយនឹងធម្មជាតិ គោលដៅទេសចរណ៍ស្វែងយល់វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិអន្តោគ្រាម កាវឡាន។ល។

រតនវត្ថុ- យន្តហោះ MiG-21 លេខ 5121 ចូលរួមយុទ្ធនាការ "ហាណូយ - ឌៀនបៀនភូ នៅលើអាកាស"

គោលដៅរក្សាទុកការចងចាំទាំងឡាយដ៏អង់អាចក្លាហាន

សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជាគោលដៅពិសេសមួយសម្រាប់អ្នកណាចង់ស្វែងយល់អំពី ប្រវត្តិសាស្ត្រយោធា និងស្មារតីស្នេហាជាតិរបស់ប្រជាជាតិ វៀតណាម។ ដោយមានវត្ថុតឹកតាងដ៏មានតម្លៃរាប់ម៉ឺនត្រូវបានរក្សាទុក កន្លែងនេះគឺជាឃ្លាំងប្រវត្តិសាស្ត្រដ៏រស់រវើក បង្ហាញការចងចាំទាំងឡាយដ៏អង់អាចក្លាហានឡើងវិញក្នុងបុព្វហេតុការពារប្រទេសជាតិ។

កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព​ និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

នាពេលថ្មីៗ នេះ គណៈកម្មាធិការបក្សខេត្ត សឺនឡា បានរៀបចំកិច្ចប្រជុំបូកសរុបបឋម ៣ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ 94-KL/TU ចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្ខភាគខេត្ត សឺនឡា អំពីការអភិវឌ្ឍទេសចរណ៍ដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០។ ខេត្ត សឺនឡា កំណត់គោលដៅក្លាយជាភូមិសាស្រ្តគោលដៅសំខាន់មួយក្នុងចំណោមភូមិសាស្រ្តគោលដៅសំខាន់អំពីទេសចរណ៍នៃទូទាំងប្រទេស មជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់ (ភូមិភាគ ពាយ័ព្យ)។ល។

ស្រូវលឿងទុំបង្កើតទៅជាផ្ទាំងគំនូរចម្រុះពណ៌ ស្រស់ឆើតឆាយនៅវាលស្រែ ហួយថាញ់

រដូវស្រូវទុំនៅស្រុកព្រំដែន មឿងញ៉ែ

ចម្ងាយពីទីក្រុង ដៀនបៀនភូ ចំនួន ២០០ គីឡូម៉ែត្រ មឿងញ៉ែ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត ដៀនបៀន កន្លែងត្រូវបានស្គាល់ដោយមានបង្គោកតម្រុយ ៣ ជ្រុងជាប់ ឡាវ និង ចិន។

សម្រស់នៃឈូងសមុទ្រ វិញហ៊ី

ស្រាវជ្រាវរាវរកភូមិទេសចរណ៍ វិញហ៊ី

ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ប្រហែល ៤០ គីឡូម៉ែត្រ ភូមិ ទេសចរណ៍ វិញហ៊ី ស្ថិតនៅឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានក្រុមគ្រួសារចំនួន ៧៤៥ គ្រួដោយមានមនុស្សជាង ២.៨៤០ នាក់ ប្រជាជនភាគច្រើនប្រកបរបរទាញយកជលផលនិងធ្វើអាជីវកម្មសេវាកម្មទេសចរណ៍។ បច្ចុប្បន្ន ភូមិ វិញហ៊ី កំពុងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនដោយសារសម្រស់នៅរក្សាបានភាពដើម ក្សេមក្សាន្តរួមជាមួយនឹងឆ្លងកាត់ការពិសោធន៍គួរជាទីជក់ចិត្ត។

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង នៅតែរក្សាទុកបានលក្ខណៈចាស់ពីដើមដ៏ល្អប្រពៃ

រុករកស្វែងយល់ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់ជនជាតិ តៃ នៅខេត្ត កាវបាំង

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង ជនជាតិ តៃ នៅភូមិ ទុកង៉ា ឃុំ ឌឹកស៊ន់ ស្រុក ថាច់អាន (ខេត្ត កាវបាំង) ត្រូវបានសាងសង់តាំងពីជាង ១០០ ឆ្នាំមុន (ក្នុងអំឡុងឆ្នាំ ១៨៩៩ ដល់ឆ្នាំ ១៩០៣)។

ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន

បង្កើតកម្លាំងស្ទុះឡើងថ្មីសម្រាប់ទេសចរណ៍ខេត្ត តីនិញ

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត តីនិញ គិតដោយឡែកតែ ៤ ខែ ដើមឆ្នាំ ២០២៤ ខេត្ត តីនិញ បានទទួលភ្ញៀវទេសចរជិត ៣ លានលើកនាក់ (សម្រេចបានជាង ៥០,៤% នៃផែនការ) ផលចំណូលសរុបសម្រេចបានប្រហែល ១.៥៨០ ពាន់ លានដុង (សម្រេចបាន ៦៨,៧% នៃផែនការ)។

នារីៗ ជនជាតិ ម៉ុង បេះត្រួយតែព្រឹក្សដ៏ចំណាស់

បណ្តុំតែព្រឹក្ស សានត្វៀត ដ៏ចំណាស់ចំនួន ១០៥ ដើមនៅភូមិ ចូចាយ ឃុំ ហ្វាង ធូផូ ស្រុក បាក់ហា

ខែ កញ្ញា ឆ្នាំ ២០២៣ បណ្តុំតែព្រឹក្ស សានត្វៀត ដ៏ចំណាស់ចំនួន ១០៥ ដើមនៅភូមិ ចូចាយ ឃុំ ហ្វាង ធូផូ ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ត្រូវបានទទួលស្គាល់ថាជាដើមឈើបេតិកភណ្ឌ វៀតណាម។

សម្រស់ភូមិសិប្បកម្មប្រកបរបរចេកហាលនៅឃុំ ត្រឹនហ៊ើយ ស្រុក ត្រឹនវ៉ាន់ធើយ

តំបន់ដែនដីសម្បូរសក្តានុពលអភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ខេត្ត កាម៉ៅ មិនត្រឹមតែមានឧត្តមភាពអំពីទីតាំងភូមិសាស្រ្តប៉ុណ្ណោះទេថែមទាំងជាដែនដីត្រូវបានធម្មជាតិអំណោយផល ដោយមានប្រព័ន្ធអេកូឡូស៊ីពិពិធភាពរួមមាន៖ សមុទ្រ កោះ ដីលិចទឹក ព្រៃរនាមទឹកប្រៃ ឋបនីយជីវមណ្ឌលពិភពលោកដោយមានឧទ្យានជាតិចំនួនពីរ (ឧទ្យានជាតិជ្រោយ មូយ កាម៉ៅ ឧទ្យានជាតិ អ៊ូមិញហា) រួមជាមួយផលិតផលពិសេសប្រចាំតំបន់ជាច្រើន។

ជីវិតប្រចាំថ្ងៃរបស់ជនជាតិ យ៉ាវទៀន នៅភូមិ ស៊ឹង

ភូមិ ស៊ឹង - សម្រស់សាមញ្ញដ៏ស្រស់ស្អាត

ភូមិ ស៊ឹង ស្ថិតលើភូមិសាស្ត្រឃុំ កាវសឺន ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) ជាភូមិរបស់ជនជាតិ យ៉ាវទៀន ដោយមានតម្លៃវប្បធម៌ប្រពៃណីជាច្រើននៅតែបានអភិរក្សនិងថែរក្សា។

ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ធ្វើនំជាមួយនឹងប្រជាជនក្នុងភូមិ រំហ

ភូមិ រំហ បង្កើតមធ្យោបាយចិញ្ចឹមជីវិតស្ថិរភាពផ្តើមពីទេសចរណ៍សហគមន៍

ស្ថិតនៅចំចន្លោះកណ្តាលឋបនីយធម្មជាតិមណ្ឌល ដុងចូវ - ខែនឿកត្រុង ភូមិ រំហ ឃុំ គីមធុយ ស្រុក ឡេធុយ ខេត្ត ក្វាងប៊ិញ ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ព្រៅ - វ៉ឹនកៀវ ជាង ១០០ ក្រុមគ្រួសារ។

ភ្ញៀវទេសចរអញ្ជើញទស្សនា ស្វែងយល់របរត្បាញសំពត់សង្កិមរបស់ជនជាតិ ក្ហ

ធ្វើជាភ្ញៀវទេសចរនៅភូមិ ក្ហ

ដោយបងប្អូនជនជាតិ ក្ហ នៅជើងភ្នំ ឡាងប៊ីអាង ស្ថិតនៅស្រុក ឡាកយើង (ខេត្ត ឡឹមដុង) ធ្វើទេសចរណ៍សហគមន៍មិនត្រឹមតែ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ក្នុងស្រុកទៀតផង។

នៅលើដងផ្លូវធ្វើដំណើរកម្សាន្តក្នុងនិទាឃរដូវខេត្ត ដៀនបៀន ភ្ញៀវទេសចរបានស្វែងយល់រាល់លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្តាជនជាតិ

បណ្តាចំណុចធ្វើដំណើរកម្សាន្តនិទាឃរដូវដ៏ទាក់ទាញនៅខេត្ត ដៀនបៀន

មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដោយមានជ័យជម្នះ ដៀនបៀនភូ ១៩៥៤ "ល្បីល្បាញពេញទ្វីបទាំងប្រាំ កក្រើកភពផែនដី" រួមជាមួយនឹងកេរដំណែលប្រវត្តិសាស្ត្រដូចជាកូនភ្នំ A1 លេណដ្ឋានក្រោមដី De Castries។ល។

ដោយមានចំនួនប្រជាជនជាង ២៨.០០០ នាក់ ក្នុងនោះចំនួន ៧០% ជាពលករសមុទ្រ សេដ្ឋកិច្ចសមុទ្រមានឥទ្ធិពលដោយ ផ្ទាល់ដល់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជននៅលើ ភូមិសាស្ត្រស្រុក

ប្រៀបខ្លាំងនៃសេដ្ឋកិច្ចសមុទ្រនៅស្រុកកោះ ភូគ្វី

ស្ថិតនៅចម្ងាយពីដីគោកជាង ១០០ គីឡូម៉ែត្រ ស្រុកកោះ ភូគ្វី (ខេត្ត ប៊ិញ ធន់) មានសក្ដានុភាពខ្លាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជាពិសេសក្នុងវិស័យទេសចរណ៍និងនេសាទរុករកជលផល។ ឆ្លៀតប្រើប្រាស់ប្រៀបខ្លាំងនេះ ស្រុកកោះ ភូគ្វី ជំរុញការទាញយកផលសេដ្ឋកិច្ចសមុទ្រយ៉ាងខ្លាំងក្លា រួមចំណែកធ្វើអោយផ្លាស់ប្តូរមុខមាត់ស្រុកកោះ និងលើកកម្ពស់ជីវភាពប្រជាជន។
សាប៉ា ត្រូវបានស្គាល់ថាដោយមានរូបភាពនៃទីរួមខេត្តដ៏បរមបុរាណមួយពោរពេញទៅដោយអ័ព្ទរួមជាមួយនឹងកំណាត់ខ្សែផ្លូវដើរឆ្លងកាត់វាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតប្រៀបដូចជារូបគំនូរ

ស្លាកស្នាម ១២០ ឆ្នាំទេសចរណ៍ សាប៉ា

ឆ្នាំ ២០២៣ ចំឱកាសរំលឹកអនុស្សាវរីយ៍ខួប ៦៥ ឆ្នាំទិវាលោកអ៊ំ ហូ អញ្ជើញធ្វើទស្សនកិច្ចខេត្ត ឡាវកាយ ផ្នែកទេសចរណ៍ សាប៉ា បានឈានដល់កាលប្រវត្តិសាស្ត្រ ១២០ ឆ្នាំ។ ឆ្លងកាត់អំឡុងពេល ១២០ ឆ្នាំកកើតនិងអភិវឌ្ឍចាប់តាំងពីពេលជនជាតិ បារាំង បោះតម្រុយកាលប្រវត្តិដំបូងគេបង្អស់នៅលើកំពូលភ្នំ Fansipan (ឆ្នាំ ១៩០៣) បន្ទាប់ពីនោះគឺដាក់ស្ថានីយសម្រាកលម្ហែកាយ មកដល់ពេលនេះ សាប៉ា បានក្លាយទៅជាមណ្ឌលទេសចរណ៍ជាតិនិងកំពុងឆ្ពោះទៅរក...
ការប្រណាំងទូក ង - វិញ្ញាសាកីឡាប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ត្រូវបានរៀបចំ ឡើងក្នុងឱកាសពិធីបុណ្យ អកអំបុក តែងតែទាក់ទាញ ភ្ញៀវទេសចរក្នុងនិងបរទេសមក ទស្សនានិងលើកទឹកចិត្ត យ៉ាងច្រើនកុះករ

ខេត្ត សុកត្រាំង ពង្រីកវប្បធម៌ប្រពៃណីផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

ស្ថិតក្នុងតំបន់ផ្នែក​ខាង​ក្រោមនៃទន្លេ ហូវ ខេត្ត សុកត្រាំង ជួបប្រសព្វគ្នា ជ្រួតជ្រាបរវាងជនជាតិទាំងបី គិញ ខ្មែរ និង ចិន ដោយមានបេតិកភណ្ឌវប្បធម៌ ពិធីបុណ្យ សំណង់ស្ថាបត្យកម្ម កូនកោះសម្បូរស្តុកស្តម្ភរួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ី ព្រៃរនាមជាប់មាត់សមុទ្រ... នេះគឺជាសក្តានុពលដ៏ចម្បងដើម្បីខេត្ត សុកត្រាំង ពង្រីកតម្លៃវប្បធម៌ប្រពៃណីផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍...
ភ្ញៀវទេសចរធ្វើដំណើរដោយទូកកាណូជ្រែកវែកបត់បែនចូលក្រោមម្លប់ព្រៃឈើកោងកាងដ៏ក្រាស់ក្រៃនៅក្នុងឃុំ ដឹតមូយ ស្រុក ង៉ុកហៀន

ចំណុចរំលេចឡើងភាពទាក់ទាញភ្ញៀវទេសចរមកខេត្ត កាម៉ៅ

បច្ចុប្បន្នខេត្ត កាម៉ៅ មានមូលដ្ឋាន ស្នាក់អាស្រ័យចំនួន ៨៤ ក្នុងនោះមានចំនួន ១៨ មូលដ្ឋានត្រូវបានចាត់ចំណាត់ថ្នាក់ពីផ្កាយ ១ ដល់ផ្កាយ ៥ ហើយមានមូលដ្ឋានចំនួន ៤១ គ្រប់លក្ខខណ្ឌបម្រើភ្ញៀវទេសចរ មានចំនួន ២៤ មណ្ឌល ចំណុចនិងក្រុមគ្រួសារធ្វើទេសចរណ៍សហគមន៍។
តំបន់អគារប្រៃសណីយ៍ទីក្រុង ហូ ជីមិញ (ខណ្ឌ ១) ត្រូវបានមនុស្សជាច្រើនស្វែងមកដល់ដើម្បីលេងកម្សាន្ត ទស្សនា។ រូបថត៖ ធូហឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កន្លែងលេងកម្សាន្តជាច្រើននៅទីក្រុង ហូ ជីមិញ ទាក់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា

នាព្រឹកនៃថ្ងៃទី ២ ខែ កញ្ញា ដែលជាថ្ងៃទី ២ ក្នុងឱកាសឈប់សម្រាកបុណ្យឯករាជ្យជាតិអូសបន្លាយ ៤ ថ្ងៃ ប្រជាជនយ៉ាងច្រើនស្វះស្វែងមកកន្លែងលេងកម្សាន្តដូចជាមណ្ឌលទេសចរណ៍ សួយតៀន (ទីក្រុង ធូឌឹក) ឧទ្យានទឹក ដឹមសែន (ខណ្ឌ ១១) សួន ថាវកឹមវៀន (ខណ្ឌ ១) ។ល។
ពិធីបុណ្យប្រពៃណីទាំងឡាយរួមចំណែកបង្កើតជាផលិតផលទេសចរណ៍ដ៏ល្អឯក មានដោយឡែកតែរបស់ខេត្ត អៀនបាយ

ខេត្ត អៀនបាយ ពង្រីកសក្តានុភាពទេសចរណ៍

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត អៀនបាយ មានរបៀបធ្វើដាច់ដោយឡែកក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍។ ដោយមានសក្តានុភាព ប្រៀបខ្លាំងពីលក្ខខណ្ឌធម្មជាតិ តម្លៃវប្បធម៌ជនជាតិដ៏វិសេសវិសាលរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ជាដើម ស្រុក មូកាងចាយ កសាងនិងដាក់ឱ្យដំណើរការទម្រង់ទេសចរណ៍មួយចំនួនសមស្របនឹងលក្ខណៈដី អាកាសធាតុ ទេសភាពនិងវប្បធម៌ដូចជា៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍សម្រាកលម្ហែកាយជាដើម។ ស្រុក មូកាងចាយ កំណត់យកធម្មជាតិនិងវប្បធម៌...
ក្រុមទូកទាំងឡាយចូលរួមពានរង្វាន់ប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក

ពិធីបុណ្យ ស្ទឹងទន្លេនៅទីក្រុង ហូ ជីមិញ ត្រូវបានរៀបចំឡើងជាលើកដំបូងឈានទៅដល់គោលដៅ ផ្សព្វផ្សាយរូបភាព តំបន់ដី មនុស្សម្នា អត្តសញ្ញាណវប្បធម៌ សកម្មភាពទេសចរណ៍ និងមុខម្ហូបពិសេសដាច់ដោយឡែករបស់ទីក្រុង។ មានបណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡា ល្បងបទពិសោធន៍ទេសចរណ៍តាមដងទន្លេបានប្រព្រឹត្តឡើងនៅទីក្រុង ហូជីមិញ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៣។
ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ចែវក្បូន - ស្តាប់ចម្រៀង ថែន នៅលើបឹង ណានឿ នៅឃុំ តឹនត្រាវ ស្រុក សឺនយឿង

វឌ្ឍនភាពទេសចរណ៍ស្រុកទេស ទ្វៀន

ជាខេត្តតំបន់ភ្នំភូមិភាគខាងជើង ខេត្ត ទ្វៀនក្វាង ត្រូវបានធម្មជាតិ ប្រទានអោយទេសភាពដ៏ស្រស់បំព្រង អត្តសញ្ញាណវប្បធម៌ពិពិធភាពដោយមានជនជាតិចំនួន ២២ រស់នៅរួមជាមួយគ្នា។ ក្នុងគោលបំណងទាញយកផលសក្តានុពលប្រកបដោយប្រសិទ្ធភាពអំពីទេសចរណ៍តាមទិដៅចីរភាព ពាំនាំ ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដូចគោលដៅមហាសន្និបាតបក្ខភាគខេត្តលើកទី ១៧ អាណត្តិ ២០២០ - ២០២៥ ដាក់ចេញ...
វត្ត ដាយត្វេ ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតនៃជួរភ្នំ ដាយហ្វេ ចំណុះ ឃុំ ណាមអាញ់ ស្រុក ណាមដាន សព្វថ្ងៃនេះជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើធម្មយាត្រារមណីយដា្ឋនមួយលំដាប់លេខមួយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៃដែនដីប៉ែកខាងជើងនៃភូមិភាគកណ្ដាល

ស្រុក ណាមដាន អភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍

ជាស្រុកកំណើតរបស់លោកប្រធាន ហូ ជីមិញ ដោយមានមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស គីមលៀន ស្រុក ណាមដាន (ខេត្ត ងេអាន) ត្រូវបានចាត់ទុកថាជាមូលដ្ឋានមានប្រៀបខ្លាំងអំពីការអភិវឌ្ឍទេសចរណ៍។ ជាពិសេស ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ស្រុក ណាមដាន កំពុងដាក់ដំណើរការកសាងស្រុកជនបទថ្មីគំរូតាមទិសដៅអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់នឹងទេសចរណ៍។ល។