លោកស្រី វ៉ ធីប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សាដែក បានឲ្យដឹងថា ផ្ទៃក្រឡាដីសរុបដាំផ្កា រុក្ខជាតិលម្អនៅទីក្រុង សាដែក សម្រេចបានជិត ៩៥០ ហិកតា ប្រមូលផ្តុំនៅឃុំ តឹនខាញ់ដុង និងសង្កាត់ តឹនគ្វីដុង ដោយមានប្រហែល ២.០០០ ប្រភេទផ្កា រុក្ខជាតិលម្អ ជាទូទៅគឺ៖ ផ្កាគ្រីសាន ផ្កា Myosotis ផ្កាឈូករ័ត្ន ផ្កាមិថុនា ផ្កាជើប័ររ៉ា មូតាន់ កេសរកូល រុក្ខជាតិលម្អអង្គាសីល រុក្ខជាតិលម្អស្លឹក រុក្ខជាតិលម្អប៊នសាយ ។ល។ បច្ចុប្បន្នទីក្រុង សាដែក មាន ក្រុមគ្រួសារដាំដុះផ្កា រុក្ខជាតិលម្អប្រហែល ៤.០០០ គ្រួផលិតផ្កា រុក្ខជាតិលម្អ ធ្វើអាជីវកម្ម ផ្កា រុក្ខជាតិលម្អជាង ២០០ សិប្បកម្ម។
នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ភូមិផ្កា រុក្ខជាតិលម្អ សាដែក ជាគោលដៅទេសចរណ៍ទាក់ទាញ ភ្ញៀវទេសចរដោយសារសម្រស់ស្រស់បំព្រងនៃផ្កា រុក្ខជាតិលម្អគ្រប់ប្រភេទនៅតំបន់ ដែនដីនេះ។
នៅទីនេះ ភ្ញៀវទេសចរបានទស្សនា សម្របខ្លួនចូលទៅក្នុង លម្ហចម្រុះពណ៌ ស្រស់បំព្រងនៃផ្កា រុក្ខជាតិលម្អគ្រប់ប្រភេទ បរិយាកាសលក់ដូរណែន ណាន់តាន់តាប់របស់ ឈ្មួញ ភាពទ្រហឹងអឺងកង គឹកកងរំពងលាន់ឮនៃរថយន្តធ្វើដំណើរចេញ ចូលជាបន្តបន្ទាប់ ហាក់ដូចជាកំពុងពាំនាំចូលឆ្នាំថ្មីមកដល់គ្រប់ៗ គេហដ្ឋាន៕
អត្ថបទនិងរូបថត៖ ញឹតអាន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ