សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជាសារមន្ទីរលំដាប់ជាតិមួយ ក្នុងចំណោមសារមន្ទីរលំដាប់ជាតិចំនួន ៦ ហើយជាសារមន្ទីរនាំមុខគេនៃ ប្រព័ន្ធសារមន្ទីរយោធា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ១៩៥៦ អាសយដ្ឋាននៅលេខ ៨អា ផ្លូវ ដៀនបៀនភូ ខណ្ឌ បាឌិញ (ហាណូយ)។ បច្ចុប្បន្នសារមន្ទីរកំពុងដាក់តាំងបង្ហាញ និងរក្សាវត្ថុតឹកតាងទុករាប់ម៉ឺន ក្នុងនោះមានរតនវត្ថុជាតិចំនួន ៤ រួមមាន៖ យន្តហោះ MiG -21 លេខសញ្ញា 4324 យន្តហោះ MiG-21 លេខសញ្ញា 5121 ផ្ទាំងផែនទីប្ដេជ្ញាចិត្ត យុទ្ធនាការ ហូ ជីមិញ រថក្រោះ T-54B លេខសញ្ញា 843។
ឆ្នាំ ២០១៩ សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀត ណាម ត្រូវបានក្រសួងការពារជាតិវិនិយោគសាង សង់ថ្មីលើផ្ទៃក្រឡាចំនួន ៣៨៦.៦០០ ម៉ែត្រការ៉េ នៅសង្កាត់ តីម៉ូ សង្កាត់ ដាយម៉ូ ខ័ណ្ឌ ណាមទឺលៀម (ហាណូយ)។ សារមន្ទីរមានរចនាប្លង់បែបទំនើប បង្កើតលំហូរប្រវត្តិសាស្ត្រដោយ អព្ភន្តញ្ញាណដោយ មានពណ៌សម្បុរសមស្រប អនុវត្តបច្ចេកវិទ្យាជាច្រើន បញ្ចាំងបង្ហាញក្នុងការងារដាក់តាំងបង្ហាញ ពាំនាំមកឲ្យ អ្នកទស្សនាឆ្លងកាត់ការពិសោធន៍ថ្មីទាំងស្រុង។
ប្រព័ន្ធដាក់តាំងបង្ហាញនៅជាន់ទី ១ ឧទេ្ទសនាមវត្ថុតឹកតាងរាប់ពាន់ ត្រូវបានរៀបចំយ៉ាង ទំនើប ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បរិបូណ៌ ប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន របស់សារមន្ទីរ អន្តរជាតិដូចជា តុខ្សាច់ 3D mapping អេក្រង់ឆែកមើលព័ត៌មាន media ឯកសាររូបថតអធិប្បាយ ឧទ្ទេសនាមស្វ័យប្រវត្តិ audioguide និងកូដ QR ឆែកមើលព័ត៌មានវត្ថុតឹកតាង រួមជាមួយនឹង វីដេអូឃ្លីបជាង ៦០ ឧទេ្ទសនាមអំពីយុទ្ធនាការទាំងឡាយ ការប្រយុទ្ធ និងតួអង្គប្រវត្តិសាស្ត្រ។ ឆ្លងតាមរយៈនោះ ឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រតស៊ូប្រយុទ្ធប្រឆាំងខ្មាំងបរទេសឈ្លានពាន ដណ្តើម ឯករាជ្យរបស់ប្រជាជាតិ វៀតណាម គ្រប់ជ្រុងជ្រោយ ការកកើតឡើងនិងអភិវឌ្ឍរបស់បណ្តា កងកម្លាំងប្រដាប់អាវុធប្រជាជន ជាស្នូលគឺកងទ័ពប្រជាជន វៀតណាម នៅគ្រប់សម័យកាល បដិវត្តន៍របស់ប្រទេសជាតិ។
ដោយមានទ្រង់ទ្រាយ ៤ ជាន់លើនិង ១ ជាន់ក្រោមដី សារមន្ទីរមានផ្ទៃដីសាងសង់ចំនួន ២៣.១៩៨ ម៉ែត្រការ៉េ ផ្ទៃកម្រាលអគារគោលសរុបចំនួន ៦៤.៦៤០ ម៉ែត្រការ៉េ។ នៅខាងមុខ អគារជាវិមានជ័យជម្នះកម្ពស់ ៤៥ ម៉ែត្រដោយមានទម្រង់ផ្កាយប្រាំជ្រុងត្រូវបានរៀបតម្រួត ឡើងច្រើនស្រទាប់ តំណាងអោយឆ្នាំ ១៩៤៥ ប្រជាជាតិ វៀតណាម ដណ្តើមបានឯករាជ្យ។
សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជាសំណង់វប្បធម៌ពិសេសគំរូតួយ៉ាង ដោយមាន បណ្តាធាតុផ្សំដាក់តាំងបង្ហាញដើម្បីភ្ញៀវទស្សនាធ្វើអន្តរកម្ម និងយល់កាន់តែច្បាស់អំពីការតស៊ូ ប្រយុទ្ធដណ្តើមឯករាជ្យប្រជាជាតិរបស់ប្រជាជន វៀតណាម ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្ស ពង្រីកធាតុខ្លឹមបេតិកភណ្ឌវប្បធម៌យោធារបស់ប្រជាជាតិ ឆ្លើយតបតម្រូវការស្រាវជ្រាវ សិក្សា ទស្សនា ទទួលផលវប្បធម៌របស់ប្រជាជនក្នុងស្រុកនិងអន្តរជាតិគ្រប់ជាន់ថ្នាក់ ស្របតាមគោលការណ៍ របស់គណៈកម្មាធិការយោធាមជ្ឈិមបក្សនិងក្រសួងការពារជាតិ៖ "សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជារបបពហុបំណងសំយោគ មានសារៈសំខាន់យ៉ាងខ្លាំង គំរូតួយ៉ាងរបស់រដ្ឋធានី ហាណូយ និងប្រទេសជាតិ"៕
អត្ថបទ៖ ហៀនហាញ់ រូបថត៖ អាន ថាញ់ដាត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺន ហេង