ក្រោយអំឡុងពេល ៣ ថ្ងៃធ្វើការ កាលពីរសៀលថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ មហាសន្និបាតនៃបក្ខភាគខេត្ត សុកត្រាំង អាណត្តិទី ១៤ នីតិកាល ២០២០ - ២០២៥ បានបិទបញ្ចប់ជាផ្លូវការហើយ។

មហាសន្និបាតបាន បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការបក្សនីតិកាលថ្មីដោយមានសមាជិកសមាជិកាចំនួន ៥១ រូប គណៈកម្មការអចិន្ត្រៃយ៍ដោយមានសមាជិកសមាជិកាចំនួន ១៥ រូប។




លោក ឡឹមវ៉ាន់ម៉ឹន (កើតឆ្នាំ ១៩៧០) ជាបណ្ឌិតសេដ្ឋកិច្ច ត្រូវបានបោះ ឆ្នោតជ្រើសតាំងកាន់មុខតំណែងជាលេខានៃគណៈកម្មាធិការបក្សខេត្ត សុកត្រាំង នីតិកាល ២០២០ - ២០២៥៕
ដំណឹងនឹងរូបថត៖ ទ្រុងហៀវ - សឺនហេង