ដោយមានផ្ទៃក្រឡាជាង ៤.៧០០ គីឡូម៉ែត្រការ៉េ ស្មើនឹងជាង ២/៥ នៃផ្ទៃដីធម្មជាតិនៃខេត្ត ដាក់ណុង ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ស្ថិតលើខ្ពង់រាប ម៉្នុង ដ៏សែនមនោរម្យដ៏ធំមហិមា មានព្រំប្រទល់លាតសន្ធឹងតាមស្រុកចំនួនប្រាំនិងទីរួមខេត្តមួយ រួមមានស្រុក ក្រុងណូ គឺយូត ដាក់មីល ដាក់សុង ដាក់ ហ្ក - ឡុង និងទីរួមខេត្ត យ៉ាងៀ។
![មាត់រូងភ្នំភ្លើង C7 នៅឧទ្យានភូគព្ភសាស្រ្តដាក់ណុង តម្លៃបេតិកភណ្ឌរបស់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0432ec14facd6d9d622090ce3699709b9e859140f801ddddc03b9aa1e92890e757c2b12e53871a985d9f144531a8d80123/3dia_chat_dak_nong.jpg)
ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង មានប្រព័ន្ធគុហា រូងភ្នំស្ថិតនៅក្នុងភ្នំថ្ម បា ហ្សាល់ ទាំងឡាយមានវត្តមាននៅម្តុំ ដ - រ៉ៃសាប - ជឺរលូហ៍ បេតិកភណ្ឌបែបជីវិតបុរេប្រវត្តិ (បាសាណិភូតវិទ្យា) ផ្សេងៗ ដូចជាផូស៊ីលផ្កាគ្រីសាន ស៊ុមឈើក្នុងថ្ម បាហ្សាល់ មាត់រូងភ្នំភ្លើងដ៏ល្អឯកនិងពិសេសដាច់ដោយឡែកដូចជា ណឹមប្លាង ណឹមការ៍... ជ្រោះទឹកធ្លាក់ដ៏ស្រស់ស្អាតដ៏ធំមហិមាផ្សេងៗ ដូចជាជ្រោះទឹកធ្លាក់ យ៉ាឡុង ដ - រ៉ៃសាប... ប្រព័ន្ធរុក្ខជាតិនិងពពួកសត្វដ៏សម្បូរបែបដោយមានអម្បូរ ប្រភេទកម្រនិងមានតម្លៃជាច្រើន មានឈ្មោះក្នុងសៀវភៅក្រហម វៀតណាម និងពិភពលោក ជាកន្លែងរក្សាទុកនូវតម្លៃវប្ប ធម៌រូបីនិងអរូបីដូចជាលំហវប្បធម៌គង ឃ្មោះ តីង្វៀន ត្រូវបានយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ កេរដំណែលលំដាប់ជាតិពិសេសផ្លូវលំ ហូជីមិញ...។
![ភ្នំភ្លើង ណឹមហ្កឡែ នៅឃុំ ធន់អាន ស្រុក ដាក់មីល (ខេត្ត ដាក់ណុង) តម្លៃបេតិកភណ្ឌរបស់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0432ec14facd6d9d622090ce3699709b9ee06b2d01fba316543740c420ed31073ec2b12e53871a985d9f144531a8d80123/4dia_chat_dak_nong.jpg)
![ពិធីបុណ្យ អួនយ៉ូង ឬ ហៅម៉្យាងទៀតថាពិធីផ្សារភ្ជាប់និងបង្កើនភាពស្និទ្ធស្នាលចំណងភក្ដីភាពរបស់ជនជាតិ ម៉ា ជនជាតិដើមមួយដែលបានតាំងទីលំនៅតាំងពីយូរលង់ណាស់មកហើយនៅលើភូមិសាស្ត្រខេត្ត ដាក់ណុង តម្លៃបេតិកភណ្ឌរបស់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb0432ec14facd6d9d622090ce3699709b9e65c4009f3b3753ff475d22a410136c2bc2b12e53871a985d9f144531a8d80123/2dia_chat_dak_nong.jpg)
ការកសាងដោយជោគជ័យនូវកិត្តិនាមឧទ្យានភូគព្ភសាស្រ្តសកលលោក យូណេស្កូ បានរួមចំណែកថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌឧទ្យានភូគព្ភ សាស្រ្ត ដាក់ ណុង៕
ផលិតដោយ៖ ម៉ាយហ៊ឹងធិញ