ផ្តើមពីគោលការណ៍អភិវឌ្ឍន៍ដំណាំហូបផ្លែលើតំបន់ដីចំណោតរបស់ខេត្ត សឺនឡា ស្រុក ម៉ុកចូវ បានជំរុញយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរពីផ្ទៃដីដាំដំណាំស្បៀងដែលផ្តល់ទិន្នផលទាបងាកមកដាំដំណាំហូបផ្លែផ្តល់ទិន្នផលខ្ពស់វិញ។
![ខេត្ត សឺនឡា មានគោលការណ៍អភិវឌ្ឍន៍ដំណាំហូបផ្លែនៅលើតំបន់ដីចំណោត រួមចំណែកជំរុញយ៉ាងខ្លាំងក្លាការផ្លាស់ប្តូរពីផ្ទៃដីដាំដំណាំស្បៀងដែលផ្តល់ទិន្នផលទាបងាកមកដាំដំណាំហូបផ្លែផ្តល់ទិន្នផលខ្ពស់វិញ ស្រុក ម៉ុកចូវ អភិវឌ្ឍដំណាំឈើហូបផ្លែលើតំបន់ដីចំណោត ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb044bbf2bcf1b7c80095cbb675bf75d9f35405bd64e7bb53bc01a88a43745fb5a44cd9a0a5b827971fe491ec3019b8a80f2/5quang_quyetson_la.jpg)
មកទល់ពេលនេះ ម៉ុកចូវ មានចម្ការដំណាំហូបផ្លែពិសេសដោយឡែករាប់ពាន់ហិកតា ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅនិងប្រាក់ចំណូលអោយបងប្អូនជនជាតិ។
លោក ត្រឹនស៊ន់ថាញ់ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ម៉ុកចូវ មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នស្រុកមានចម្ការដំណាំហូបផ្លែជាង ៩.០០០ ហិកតា បរិមាណផលផ្លែស្រស់ជិត ៤ ម៉ឺនតោន តម្លៃផលិតក្នុងមួយហិកតាដីកសិកម្មសម្រេចបានជាង ៥០ លានដុងកើនជាង ១០ លានដុងក្នុងមួយហិកតាបើប្រៀបធៀបនឹងឆ្នាំ ២០១៥។
![ស្រុក ម៉ុកចូវ មានដំណាំហូបផ្លែពិសេសដោយឡែករាប់ពាន់ហិកតាដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅនិងប្រាក់ចំណូលអោយបងប្អូនជនជាតិ ស្រុក ម៉ុកចូវ អភិវឌ្ឍដំណាំឈើហូបផ្លែលើតំបន់ដីចំណោត ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb044bbf2bcf1b7c80095cbb675bf75d9f35d6ad725415aa0e025689c70b86e28611dcfe1767d42f4dbc22fd77a508422203/2nguyen_cuongson_la.jpg)
ប្រជាកសិករជាច្រើននៅក្នុងស្រុកចេះប្រើប្រាស់ផ្ទះសំណាញ់និងបច្ចេកវិទ្យាស្រោចទឹកសំចៃសម្រាប់ដាំដំណាំហូបផ្លែ។
ជាមួយវិធីសាស្រ្តនេះ ម៉ុកចូវ សំដៅឆ្ពោះទៅរកការកកើតនូវតំបន់ឯកវប្បកម្មដំណាំហូបផ្លែអនុវត្តបច្ចេកវិទ្យាខ្ពស់មួយ ដោយមានតំណភ្ជាប់រវាងផលិតកម្មទីផ្សារនិងការកែច្នៃផលិតផល។
![ដំណាំមៀនដែលបានដាំនៅលើតំបន់ដីចំណោតពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ហើយជាមុខទំនិញមួយក្នុងចំណោមមុខទំនិញកសិផលនាំចេញរបស់ខេត្ត សឺនឡា ស្រុក ម៉ុកចូវ អភិវឌ្ឍដំណាំឈើហូបផ្លែលើតំបន់ដីចំណោត ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb044bbf2bcf1b7c80095cbb675bf75d9f35b3fd8bca9f8f510680aafdb5077a0647dcfe1767d42f4dbc22fd77a508422203/1nguyen_cuongson_la.jpg)
ស្រុករំពឹងថា ជាមួយនឹងប្រភេទផ្លែឈើផ្សេងៗ ជាច្រើនមានគុណភាពខ្ពស់ ម៉ុក ចូវ នឹងរួមចំណែកក្នុងការជំរុញវិស័យកសិកម្ម ខេត្ត សឺនឡា អភិវឌ្ឍដោយចីរភាព៕
អត្ថបទនិងរូបថត៖ ង្វៀនគឿង - ក្វាងក្វៀត