ឆ្លៀតប្រើប្រាស់ទេសភាពធម្មជាតិស្រស់ស្អាតក៏ដូចជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ក្រុមគ្រួសារបងប្អូនជនជាតិ តៃ យ៉ាវ... ជាច្រើននៅស្រុក ឡឹម ប៊ិញ (ខេត្ត ទ្វៀនក្វាង) បានអភិវឌ្ឍទម្រង់រូបភាពទេសចរណ៍ សហគមន៍ (homestay) ទាក់ ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា លេងកម្សាន្ត សម្រាកលំហែកាយ។
អញ្ជើញមកកាន់ស្រុក ឡឹមប៊ិញ ភ្ញៀវទេសចរអាចនឹងអញ្ជើញទស្សនាភូមិនិគម ជាមួយនឹងនាមដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះជាច្រើនដូចជាបឹងវារីអគ្គីសនី ឡឹមប៊ិញ ជ្រោះទឹកធ្លាក់ ឃួយញី ភ្នំ កុកវ៉ាយ ទីសក្ការៈបូជា បាក់តា ភូមិសិប្បកម្មប្រពៃណីទាំងឡាយរបស់ជនជាតិ ម៉ុង ជនជាតិ តៃ ប្រកបរបរប៉ាក់ តម្បាញ...។
ដើម្បីទេសចរណ៍សហគមន៍មានការអភិវឌ្ឍ នាពេលខាងមុខនេះស្រុក ឡឹម ប៊ិញ នឹងជំរុញខ្លាំងក្លាលើវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមណ្ឌលទេសចរណ៍ដែលមានសក្តានុភាព ព្រមទាំងដំណើរការសាងសង់ទម្រង់រូបភាពភូមិវប្បធម៌បណ្តាជនជាតិនៅតាមឃុំមួយចំនួនលើភូមិសាស្ត្រស្រុក។
ស្រុក ឡឹមប៊ិញ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ នឹងទទួលភ្ញៀវទេសចរជាង ១៦១.០០០ លើកនាក់អញ្ជើញមកទស្សនាទេសចរ៕
អត្ថបទនិងរូបថត៖ ហ្វាងតឹម - អានថាញ់ដាត