ចំពោះភ្ញៀវទេសចរដែលនិយមចូលចិត្តលម្ហបរមបុរាណគឺគ្មានទីកន្លែងណាស្មើដែនដីអតីតរាជធានី ហ្វេ។
ពេលរំឭកដល់ ហ្វេ ភ្ញៀវទេសចរតែងនឹកភ្នកដល់ព្រះបរមរាជវាំង ហ្វេ តែម្តងដល់ប្រាង្គប្រាសាទ ព្រះសុសាន វត្តអារាមបុរាណឬក៏ទេសភាពនានាដ៏ស្រស់ស្អាត គួរជាទីមនោរម្យ។
ក៏ប៉ុន្តែ អញ្ជើញមកកាន់ ហ្វេ នាឱកាសដើមឆ្នាំ រួមជាមួយនឹងចំណុចទេសចរណ៍ទាំង ឡាយដែលបង្កប់ដោយលក្ខណៈដ៏ស្ងប់ស្ងាត់ នោះភ្ញៀវទេសចរថែមទាំងបានចូលរួមជាក់ស្ដែងនឹងទំនៀមទម្លាប់ ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាច្រើនរបស់ប្រជាជនលើដែនដី ហ្វេ អញ្ជើញទស្សនាសំណង់ជាគំរូផ្សេងៗ នៅព្រះបរមរាជវាំងដូចជាខ្លោងទ្វារធំ ង៉ម៉ូន ប្រាសាទ ថាយហ្វា (ទីប្រារព្ធព្រះរាជាពិធីរាជាភិសេក) បណ្ដុំព្រះរាជតំណាក់ ទឺកឹម ថាញ់ ប្រាសាទ ថេមៀវ (ទីសក្ការៈបូជាបណ្ដាស្ដេចរាជវង្ស ង្វៀន) ហៀនឡឹមកាត (ទីកត់ត្រាទុកនូវស្នាព្រះហស្តនិងស្នាដៃរបស់នាហ្មឺនទាំងឡាយ) ផើងជើងធូបទាំងប្រាំបួនប្រកបដោយក្បូរក្បាច់ រចនាដ៏ល្អឯកឬសារមន្ទីរវត្ថុបុរាណនៃរាជវាំង ហ្វេ។
ជាពិសេស នៅតំបន់ភ្នំនៃដែនដី ធឿធៀន - ហ្វេ ភ្ញៀវទេសចរអាចចូលរួមលេងល្បែងប្រជាប្រិយ ស្វែងយល់ពីទំនៀមទម្លាប់ដ៏វិសេសវិសាលភ្លក់រសជាតិម្ហូបអាហារពិសេសៗ ប្រចាំតំបន់ឬក៏ចូលរួមការប្រជុំផ្សារណាត់នៃតំបន់ភ្នំមួយចំនួនរបស់បងប្អូនជន ជាតិ កឺទូ តាអូយ ព្រៅ - វ៉ឹនកៀវ...៕
ផលិតដោយ៖ ង្វៀនហ្វាង - ក្វឹកវៀត - ហូកូវ