ភូមិទេសចរណ៍សហគមន៍ គ្វិញសឺន ស្ថិតនៅឃុំ គ្វិញសឺន ស្រុក បាក់សឺន ចម្ងាយពីមជ្ឈមណ្ឌលទីក្រុង ឡាងសឺន (ខេត្ត ឡាងសឺន) ប្រមាណ ៨០ គីឡូម៉ែត្រឆ្ពោះទៅប៉ែកខាងនិរតីតាមផ្លូវជាតិលេខ ១ បេ។

ការរស់នៅ ការប្រជុំជីវភាពនៅទីនេះភាគច្រើនប្រព្រឹត្តឡើងនៅក្នុងផ្ទះសង់ខ្ពស់ពីដីប្រពៃណី ពោរពេញដោយលក្ខណៈវប្បធម៌នៃបងប្អូនជនជាតិ តៃ។
អញ្ជើញមកកាន់ភូមិទេសចរណ៍សហគមន៍ គ្វិញសឺន ភ្ញៀវទេសចរបានសាកល្បងជាក់ស្ដែងនឹងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិចូលរួមដោយផ្ទាល់ក្នុងរាល់សកម្មភាពផលិតកសិកម្ម សម្របខ្លួនទៅនឹងលំនាំបទចម្រៀងប្រជាប្រិយច្រៀង វី ច្រៀង ថែន រាំតានដាន (សុំសេចក្តីសុខ លាភសំណាង សុំសុខភាពល្អ) ជាដើម។

នៅទីនេះ ភ្ញៀវទេសចរក៏អាចគន់មើលវាលស្រូវពណ៌បៃតងស្រងាត់ឆ្លាស់នឹងពណ៌ លឿងទុំរលើប ថតរូបនៅសួនផ្កាបាក់វីតទាំងឡាយឬក៏ភ្លក់រសជាតិបណ្ដាមុខម្ហូបប្រពៃណីពិសេសដាច់ដោយឡែករបស់ជនជាតិតៃដូចជា៖ នំអន្សមជ្រុងខ្មៅ បាយ ដំណើបស្លឹកកណ្ដៀរ សាច់ក្រក...។

បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិផង រួមចំណែក្នុងការការពារបរិស្ថាន អភិរក្សវប្បធម៌ប្រពៃណីផង ភូមិទេសចរណ៍សហគមន៍ គ្វិញសឺន បាននិងកំពុងជាទម្រង់រូបភាពគំរូដើម្បីឲ្យខេត្ត ឡាងសឺន ពង្រីកទូលំទូលាយទៅមូលដ្ឋានដទៃៗ ទៀត៕
អត្ថបទនិងរូបថត៖ យុយម៉ាយ