ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដីព្រៃលិចទឹកពិសេសដាច់ដោយឡែកដោយមានទំហំជាង ៧.៣០០ ហិកតា ឧទ្យានជាតិ ត្រាមជីម ស្ថិតលើភូមិសាស្ត្រស្រុក តាម ណុង (ខេត្ត ដុងថាប) ត្រូវបានប្រសិទ្ធនាមជា "ដុងថាបមឿយ បង្រួមតូច" ជាទីកន្លែងដែលមាន "៦ ខែដីរាំងស្ងួត វាលស្មៅស្ងួតហួតហែង ៦ ខែទឹកលិចពេញវាល" ។
ចំណុចលេចធ្លោជាងគេបំផុតនៅតំបន់ រ៉ាមសារ លំដាប់លេខ ៤ នៃប្រទេស វៀតណាម និងលំដាប់លេខ ២.០០០ នៃពិភពលោកមួយនេះគឺ ត្រាមជីម។
ទិដ្ឋភាព ត្រាមជីម មានភាពស្រស់ស្អាតនិងល្អឯកបំផុតគឺនៅរដូវទឹកជោរឡើងចាប់ពីខែទី ៨ ដល់ខែទី ១១ តាមចន្ទគតិ ដោយមានទេសភាពស្រស់ស្អាតអស្ចារ្យនៃវាលផ្កាឈូកនិងសត្វកុកសរាប់សិបពាន់ក្បាលកំពុងហោះហើរពេញផ្ទៃមេឃ។ នេះក៏ជាទីជម្រកធ្វើទ្រនំពេញមួយឆ្នាំសម្រាប់សត្វបក្សីទឹកជាច្រើនប្រភេទដូចជា៖ ទោម ក្អែកទឹក ប្រវឹក ទាព្រៃ...។
អញ្ជើញមកកាន់ ត្រាមជីម ភ្ញៀវទេសចរមិនត្រឹមតែបានសម្របខ្លួនជាមួយ នឹងតំបន់អេកូឡូស៊ីដោយមានថ្នាក់រៀនអំពីប្រព័ន្ធអេកូឡូស៊ីព្រៃស្មាច់ ប្លុង សត្វ... ប៉ុណ្ណោះទេ ថែមទាំងបានសាកល្បងក្លាយជាប្រជាជននៅប៉ែកខាង លិចនៃភូមិភាគខាងត្បូងយ៉ាង "ពិតប្រាកដ" ដូចជា៖ អុំទូកនៅកណ្តាលវាលទឹកដ៏ធំល្វឹងល្វើយឬចងមង ចាប់ត្រី បង្គារ បង្កង ដាក់អន្ទាក់ចាប់កណ្តុរដោយខ្លួនឯង...៕
ជឿងដាយ