តំបន់ដី តីង្វៀន បានជ្រាបចូលក្នុងបទចម្រៀងនិងបទកំណាព្យនានាជាមួយនឹងឃ្លាឃ្លោងចម្រៀងដូចជា "ខែ មីនា រដូវសត្វឃ្មុំហើរទៅក្រេប យក លម្អងផ្កា រដូវសត្វដំរីចុះទន្លេផឹកទឹក..."។
នានិទាឃរដូវ អញ្ជើញមកកាន់ភូមិ បួនដូន ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) ដើម្បីទទួលអំពីភាពមហស្ចារ្យនៃព្រៃព្រឹក្សាលតាវល្លិដ៏ធំល្វឹងល្វើយ របៀបរបបនៃការរស់នៅនិងទឹកចិត្តទូលំទូលាយនៃអ្នកស្រុកលើតំបន់ដីក្រហមហើយចូលរួមពិធីបុណ្យដំរីពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ តីង្វៀន។
ពិធីបុណ្យដំរីត្រូវបានចាត់តាំងឡើងពីរឆ្នាំម្តងក្នុងបំណងប្រាថ្នាអោយភូមិឋានមានរដូវកាលលូតលាស់ល្អនិងភាពសម្បូរសប្បាយ។
ពិធីបុណ្យរួមមានសកម្មភាពផ្សេងៗ ដូចជា៖ ដំរីរត់ល្បឿនលឿន ដំរីហែលឆ្លងទន្លេ ស្រែ ពក ដំរីទាត់បាល់...។
ពិធីបុណ្យដំរីគឺជាសកម្មភាពវប្បធម៌ខាងស្មារតីមិនអាចខ្វះបាននៃបងប្អូនជនជាតិនៅតំបន់ តីង្វៀន គឺជាផលិតផលវប្បធម៌ដ៏វិសេសវិសាលទាក់ទាញភ្ញៀវទេសចរ។
តម្លៃវប្បធម៌នៃពិធីបុណ្យដំរីនៅតំបន់ តីង្វៀន គប្បីត្រូវបានអភិរក្សនិងអភិវឌ្ឍយ៉ាងត្រឹមត្រូវតាមលំដាប់លំដោយ ឆ្លងកាត់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនិងអនាគតកាល ត្រូវចៀសវាងការបំលែងខ្លួនពាណិជ្ជភាវូបនីយកម្ម សម្ដែងបង្ហាញឡើងវិញពិធីបុណ្យតាមដោយខ្ជីខ្ជា បណ្ដាលអោយបាត់បង់បន្តិចម្ដងៗនូវអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិនៅតំបន់ តីង្វៀន ៕
អត្ថបទនិងរូបថត៖ ត្រុងដាត
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ មិនា (ឆ្នាំ ២០២១)ដោយ៖ ជ័យពិសិដ្ឋ