ជាមួយនឹងទេសភាពដ៏មហាសាលផង ដ៏សែនមនោរម្យផង មណ្ឌលអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម នៅសង្កាត់ តឹនហ្វា ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) ត្រូវបានអ្នកទេសចរជាច្រើនចាត់ទុកដូចជា "ផ្ទាំងគំនូរដ៏ល្អឥតខ្ចោះអំពីតំបន់ តីង្វៀន "។
ដោយមានផ្ទៃក្រឡាទំហំ ១៧ ហិកតា មណ្ឌលអេកូទេសចរណ៍វប្បធម៌ សហគមន៍ កតាម អាចនឹងបំពេញតម្រូវការលេងកម្សាន្តរបស់ភ្ញៀវទេសចរចំនួន ១០.០០០ លើកនាក់ក្នុងមួយថ្ងៃៗ។
អញ្ជើញមកកាន់ទីនេះហើយ ភ្ញៀវទេសចរបានទស្សនាកំពង់ទឹក ផ្ទះវែង សួនច្បាររូបចម្លាក់ឈើ មណ្ឌលតាំងបង្ហាញ ស្វែងយល់គងឃ្មោះ ផ្តោះប្តូរជាមួយអ្នកភូមិ ឆ្លងកាត់បទពិសោធន៍អំពីរបៀបដាំដុះនិងកែច្នៃកាហ្វេ…។
យោងតាមលោកស្រី ង្វៀនធីង៉ុកអាញ់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអេកូទេសចរណ៍វប្បធម៌សហគមន៍ កតាម មណ្ឌលទេសចរណ៍ដំណើរការក្រោមគោលដៅកសាងទម្រង់រូបភាពសេដ្ឋកិច្ចមួយដែលអាចជួយប្រជាជននៃភូមិឋានបងប្អូនជនជាតិ អេដេ ជិតខាងលុបបំបាត់ភាពក្រីក្រប្រកបដោយចីរភាព។
មណ្ឌលទេសចរណ៍ដំណើរការតាមទិសដៅការពារបរិស្ថាន ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងនោះ មានភោជនាហារដ៏ល្អឯករបស់បងប្អូនបណ្តាជនជាតិនៅតំបន់ តីង្វៀន៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលអត្ថបទដោយ៖ អៀនថាញ់