ឃុំ តឹនគឿង ទីក្រុង ថាយង្វៀន (ខេត្ត ថាយង្វៀន) មានដីធ្លី ធាតុអាកាសអំណោយផលបានជាតែនៅតំបន់នេះមានក្លិនពិដោរក្រអូបឈ្ងុយឆ្ងាញ់យ៉ាងពិសេសដាច់ដោយឡែក។ ឆ្លៀតប្រើប្រាស់ឧត្តមភាពរបស់តំបន់តែពិសេសប្រចាំតំបន់នេះ បងប្អូនជនជាតិជាច្រើនគ្រួសារក្នុងឃុំបានអភិវឌ្ឍទម្រង់រូបភាពទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយនឹងបរិយាកាសវប្បធម៌តែ។
បច្ចុប្បន្ន ឃុំ តឹនកឿង មានក្រុមគ្រួសារប្រហែល ២០០ គ្រួជំនាញខាងផលិត និងធ្វើអាជីវកម្មតែ។អញ្ជើញមកកាន់ទីនេះ ភ្ញៀវទេសចរបានសម្របខ្លួនជាមួយនឹងបរិយាកាសបៃតង ត្រជាក់នៃកូនភ្នំដំណាំតែដ៏ធំទូលាយចូលរួមសកម្មភាពវប្បធម៌វិសេសវិសាលផ្សេងៗ របស់បងប្អូនជនជាតិ តៃភ្លក់រស ជាតិតែឆ្ងាញ់ជាច្រើនប្រភេទឬបេះតែដោយផ្ទាល់ដៃនិងកែច្នៃតែតាមវិធីសិប្បកម្មប្រពៃណីជាដើម។
ក្នុងបរិយាកាសភ្លក់រសជាតិតែមួយដ៏ល្អឯក កក់ក្តៅ ចែក រំលែកបទពិសោធន៍ផលិតតែនិងដំណើររឿងអភិវឌ្ឍនៃដំណាំតែ តឹនកឿង។រូបថត៖ ថាញ់ទុង
ធ្វើដំណើរមកកាន់ តឹនកឿង ភ្ញៀវទេសចរថែមទាំងបានស្វែងយល់អំពីសម្ភារៈប្រើប្រាស់ក្នុងការប្រជុំជីវភាពរបស់ប្រជាកសិករនៅតំបន់ជំនាញដាំដំណាំតែនេះពីសម័យបុរាណដល់សម័យទំនើប ឧបករណ៍ទាំងឡាយសម្រាប់ដាំដុះ ថែទាំ កែច្នៃតែ...។
ការអភិវឌ្ឍទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយនឹងបរិយាកាសវប្បធម៌តែកំពុងតែជាទិសដៅថ្មីសម្រាប់តំបន់តែ តឹនកឿង។ ទោះបីជានៅថ្មីថ្មោងក៏ប៉ុន្តែជារៀងរាល់ឆ្នាំតំបន់តែដ៏ល្បីឈ្មោះមួយនេះទទួលភ្ញៀវទេសចររាប់ពាន់លើកនាក់អញ្ជើញមកឆ្លងកាត់បទពិសោធន៍ជាមួយនឹងបងប្អូនជនជាតិ៕
អត្ថបទ៖ ត្រឹនអាញ់
បញ្ចូលអត្ថបទដោយ៖ អៀនថាញ់