ក្នុងគោលបំណងរួមដៃគ្នាចែករំលែក ជួយសម្រាលការលំបាកលំបិនបណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ របស់ប្រជាពលរដ្ឋមួយចំណែកនោះ បណ្ដាស្ថាប័នផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់នៅទីក្រុង ហូជីមិញ បានរៀបចំនិងដាក់ដំណើរការសកម្មភាពដ៏មានអត្ថន័យនិងចាំបាច់ផ្សេងៗ។
ដើម្បីជួយឧប្ថម្ភប្រជាពលរដ្ឋ ប្រព័ន្ធរណសិរ្សមាតុភូមិ វៀតណាម គ្រប់លំដាប់ថ្នាក់នៅទីក្រុង ហូជីមិញ បានដាក់ដំណើរការកម្មវិធីជាច្រើនដូច ជា៖ "ជួយទៅផ្សារអោយប្រជាជនក្នុងរដូវកាលជំងឺកូវីដ-១៩" "ផ្សារទំនើបប្រកបដោយភក្តីភាព ធូឌឹក"...។
មានសហគ្រាស អង្គការ បុគ្គលជាច្រើនបានចុះឈ្មោះគាំទ្រឧបត្ថម្ភទឹកប្រាក់រាប់ពាន់ពាន់លានដុងដើម្បីទិញវ៉ាក់សាំងបង្ការ ការពារជំងឺកូវីដ- ១៩ ដឹកជញ្ជូនស្បៀងអាហាររាប់រយតោន បាយកញ្ចប់ឥតគិតថ្លៃរាប់ម៉ឺនកញ្ចប់... ជូនដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកលំបិន តំបន់ត្រូវបិទខ្ទប់នានា។
បងប្អូនជនរួមជាតិជាសាសនិកជននៅទីក្រុង ហូជីមិញ ក៏បានរៀបចំដាក់ដំណើរការសកម្មភាពជាក់សែ្តង ភក្តីនិងចាំបាច់ជាច្រើនផងដែរ ជួយជ្រោមជ្រែងដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកលំបិន រងផលប៉ះពាល់ពីជំងឺរាតត្បាត។
ដោយមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាព ការរួមចិត្តរួមកម្លាំងគ្នារបស់ប្រជាជនច្រើនកុះករគ្រប់ស្រទាប់ជាន់ថ្នាក់នោះ ទីក្រុង ហូជីមិញ ដាច់ខាតនឹងពុះពារជម្នះការលំបាកលំបិន បន្តថែរក្សាយ៉ាងរឹងមាំតួនាទីជា "ក្បាលម៉ាស៊ីន" សេដ្ឋកិច្ចនៃទូទាំងប្រទេសជាក់ជាមិនខានឡើយ៕
ផលិតដោយ៖ ហុងយ៉ាង - ស៊ន់ឃូ
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ