ផុងណឹម ជាឃុំមួយរបស់ស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង) ត្រូវបានភ្ញៀវទេសចរជាច្រើនចូលចិត្តព្រោះតែសម្រស់ពោរពេញទៅដោយមនោសញ្ចេត នានិងដ៏មនោរម្យ។
បើសម្លឹងមើលពីខាងលើចុះ ផុងណឹម ប្រៀបដូចជាសំពត់សូត្រចម្រុះពណ៌ ស្រស់ស្អាតអស្ចារ្យមួយផ្ទាំងលាតសន្ធឹងគ្មានទីបញ្ចប់ ទន្លេ ក្វីសឺន ក្លាយទៅជាចំណុចរំលេចឡើងធ្វើអោយផ្ទាំងគំនូរធម្មជាតិកាន់តែគួរអោយចំណាប់អារម្មណ៍បន្ថែមទៀត។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់ ផុងណឹម ក្នុងរយៈកាលខុសៗ គា្នក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ ស្រស់បំព្រងបំផុតគឺនៅរដូវស្លឹកឈើជ្រុះ ចាប់ពីខែ សីហា ដល់ខែ តុលា ខណៈពេល ផុងណឹម ឈានចូលរដូវស្រូវទុំ។
រដូវ ស្លឹកឈើជ្រុះក៏ជារដូវដែលជាងថតរូបជំនាញៗ អញ្ជើញមកកាន់ ផុង ណឹម ដើម្បីប្រមាញ់យករូបថត ស្វែងយល់ពីសម្រស់រហោឋាន ព្រមជាមួយ នឹងជីវិតរស់នៅសុខក្សេមក្សាន្តនៅតំបន់ជនបទដ៏ស្ងប់ស្ងាត់មួយនេះ។
ក្រៅពីគយគន់ទេសភាព ភ្ញៀវទេសចរក៏អាចឆ្លៀតចូល ភូមិនិគមរបស់ជនជាតិ តៃ នៅឃុំ ផុងណឹម ទៀតផង។ បងប្អូនជនជាតិ តៃ នៅទីនេះ ភាគច្រើនរស់នៅដោយប្រកបរបរធ្វើស្រែនិងទាញយកផលពីព្រៃ។
ភូមិនិគមទាំងឡាយនៅតែរក្សាបានលក្ខណៈប្រជុំជីវភាពដែលពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ព្រៃភ្នំ៕
អត្ថបទនិងរូបថត៖ ថាញ់ហា
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ