ដោយមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនបណ្តាជនជាតិ តៃ ថាយ ម៉ុង រួមជាមួយនឹងទេសភាពធម្មជាតិដ៏មហាសាលសែនមនោរម្យនោះ... ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះស្រុក មឿងឡា (ខេត្ត សឺនឡា) បានក្លាយជាគោលដៅដ៏ទាក់ទាញក្នុងដំណើរទេសចរផ្សងព្រេងរុករកសម្រស់ធម្មជាតិនៅតំបន់ តីបាក់។
អញ្ជើញមកកាន់ស្រុក មឿងឡា ភ្ញៀវទេសចរនឹងបានទស្សនាចំណុចទេសចរណ៍ឃុំ ង៉ុកចៀន ដោយមានផ្ទះខ្ពស់ផុតពីដីដ៏បរមបុរាណដែលប្រក់ដំបូលដោយឈើពើមូ ទទួលទានភោជនាហាររបស់បងប្អូនជនជាតិ ថាយ សម្របខ្លួនជាមួយនឹងពិធីបុណ្យទានវប្បធម៌អន្តោគ្រាមផ្សេងៗ ដូចជា៖ អំណរបាយថ្មី សែនព្រលឹងក្របី សែនលាបំណន់។ល។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរថែមទាំងបានទស្សនាសំណង់វារីអគ្គិសនី សឺនឡា ដ៏អស្ចារ្យ គន់មើលស្ពាន ប៉ាអួន ដែលកំពុងកាន់កំណត់ត្រាឯតទគ្គកម្មជាស្ពានខ្ពស់បំផុតនៅ វៀតណាម ស្វែងយល់ពីទម្រង់រូបភាពចិញ្ចឹមត្រីនៅលើផ្ទៃបឹងស្តុកទឹក វារីអគ្គិសនី។
ដើម្បីពង្រីកសក្តានុភាព បង្កបង្កើតភាពស្រូបទាញសម្រាប់ភ្ញៀវទេសចរ ស្រុក មឿងឡា នឹងជំរុញយ៉ាងខ្លាំងក្លាការងាររៀបចំប្លង់គោល វិនិយោគកសាងមូលដ្ឋានសម្ភារៈបម្រើផ្នែកទេសចរណ៍។ ក្នុងនោះ ស្រុក មឿងឡា ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការអភិវឌ្ឍអេកូទេសចរណ៍ សហគមន៍នៅឃុំ ង៉ុកចៀន និងទីកណ្ដាលនៃទីរួមស្រុក អ៊ីតអុង ផ្តោតការយកចិត្តទុកដាក់ទៅលើការស្ថាបនាកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ផ្សេងៗ អោយល្អប្រសើរជាងមុនដែលភ្ជាប់ជាមួយសកម្មភាពធ្វើដំណើរ ទស្សនាទេសចរផ្សេងៗ៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖ អៀងថាន់