ខេត្ត កាវបាំង - តំបន់ជាយដែនភាគខាងជើងនៃមាតុភូមិមានសម្រស់ដ៏ចម្លែកអស្ចា្យដូចក្នុងការស្រមើស្រមៃដែលកម្របានប្រទះឃើញនៅកន្លែងផ្សេងទេ។
ក្នុងដំណើរការអញ្ជើញមកសិក្សាស្រាវជ្រាវ វាយតម្លៃអំពីឧទ្យានភូគព្ភសាស្រ្ត ណននឿកកាវបាំង ក្រុមអ្នកជំនាញនៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានវាយតម្លៃថា នេះជា "ឋានសួគ៌" ហើយបានស្នើខេត្ត កាវបាំង អោយកសាងខ្សែទេសចរណ៍មួយមានឈ្មោះថា "ស្វែងយល់ពីឋានសួគ៌។
ទេសភាពស្រុកទេសតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលលើដែនដីខេត្ត កាវបាំង ពិតជាសក្តិសមនឹងឈ្មោះដ៏ពីរោះស្រស់សោភានោះយ៉ាងខ្លាំង។
នារដូវរងា ខណៈពេលដែលរុក្ខជាតិកំពុងស្រពាប់ស្រពោននៅច្រើនទីកន្លែង នោះ ដងព្រៃទាំងឡាយនៅខេត្ត កាវបាំង បែរជាចម្រុះពណ៌ស្រស់ ឆើតឆាយ លេចឡើងសម្រស់ស្រស់ស្អាតដ៏ចម្លែកៗ៕
ផលិតដោយ៖ ណុងក្វឹកដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ