បើមានពេលអញ្ជើញមកកាន់ទីក្រុង ហូយអាន (ខេត្ត ក្វាងណាម) ភ្ញៀវទេសចរនឹងមានឱកាសទស្សនាបរិយាកាសវប្បធម៌ ចាមប៉ា អមរវតី ហៅស៍ (Champa Amaravati house) ឬហៅថា អូអាស៊ីស ចាម ទីកន្លែងចែករំលែកការចងចាំទាំងឡាយ បណ្តារឿង រ៉ាវដ៏មានតម្លៃអំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម។
ចាមប៉ា អមរវតី ហៅស៍ ត្រូវបានរចនាដូចជាសារមន្ទីរតូចមួយដោយមានឧបករណ៍ភ្លេងប្រពៃណីច្រើនប្រភេទ ឈុតសម្លៀកបំពាក់ វត្ថុតឹកតាង ប្រើប្រាស់ក្នុងគ្រួសារផ្សេងៗ បណ្តារូបភាពគំរូតួយ៉ាងអំពីពិធីបុណ្យទានសំខាន់ៗ ក្នុងជីវភាពរស់នៅរបស់ បងប្អូនជនជាតិ ចាម...។
អញ្ជើញមកកាន់ ចាមប៉ា អមរវតី ហៅស៍ ភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍រាល់លក្ខណៈពិសេសដាច់ដោយឡែករបស់ជនជាតិ ចាម តាំងពីម្ហូបអាហារ រឿងរ៉ាវ ប្រវត្តិសាស្ត្រ វប្បធម៌... រហូតដល់តូរ្យតន្ត្រី ចង្វាក់របាំប្រពៃណីទៀតផង។
ដូចជាមជ្ឈមណ្ឌលវប្បធម៌ ចាម មួយនៅចំកណ្តាលទីក្រុង ហូយអាន ចាមប៉ា អមរវតី ហៅស៍ បានទទួលស្វាគមន៍ភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីលើពិភពលោក។
អញ្ជើញទស្សនាត្រឹមតែមួយពេល ភ្ញៀវទេសចរបានឆ្លងកាត់បទពិសោធន៍នូវខឿនវប្បធម៌មួយសម្បូរបែបនិងដ៏ល្អឯកក្រៃលែង ដែលពីមុននេះបានត្រឹមតែស្គាល់ឆ្លងតាមរយៈរូបសំណាកទាំងឡាយនៅសារមន្ទីរចម្លាក់ ចាម នៅ ដាណាំង ឬទស្សនាមណ្ឌលកេរដំណែល មីសឺន ដ៏អស្ចារ្យដែលចូលជារឿងព្រេង...៕
អត្ថបទនិងរូបថត៖ និញកៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ