ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់

ទិញផ្ទំាំងក្រណាត់ស្អាតៗ ដើម្បីដេរឈុតសម្លៀកបំពាក់សម្រាប់លេងកម្សាន្តបុណ្យចូលឆ្នាំថ្មីនៅផ្សារ អៀនមិញ (ខេត្ត ហាយ៉ាង)
ទិញផ្ទំាំងក្រណាត់ស្អាតៗ ដើម្បីដេរឈុតសម្លៀកបំពាក់សម្រាប់លេងកម្សាន្តបុណ្យចូលឆ្នាំថ្មីនៅផ្សារ អៀនមិញ (ខេត្ត ហាយ៉ាង)

នាអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីកៀកជិតចូលមកដល់នោះ ខណៈពេលដែលមែកផ្កាម៉ាក់ខៃព្រៃប្រជែងគ្នាបង្អួតសម្រស់ក៏ជាអំឡុងពេលបងប្អូនជនជាតិផ្អាកការងារបង្កបង្កើនផលជាបណ្ដោះអាសន្ន រួតរះម្នីម្នាចុះភ្នំទៅផ្សារ។

នាអំឡុងថ្ងៃចូលឆ្នំថ្មីកៀកជិតចូលមកដល់នោះ នៅផ្សារណាត់មានមុខទំនិញគ្រប់គ្រាន់បរិបូណ៌ អ្នកទិញ អ្នកលក់ណែនណាន់តាន់តាប់ជាង បើ ធៀបនឹងថ្ងៃធម្មតា។ ផ្សារណាត់នាថ្ងៃចូលឆ្នាំថ្មីកៀកជិតចូលមកដល់ មិនត្រឹមតែជាកន្លែងទិញដូរ ផ្ដោះប្តូរទំនិញប៉ុណ្ណោះទេ ថែមទាំងជាអាសយដ្ឋានដើម្បីបងប្អូនជនជាតិមកជួបជុំ ផ្ដោះប្តូរវប្បធម៌ទៅវិញទៅមកក្នុងឳកាសនិទាឃរដូវឈានចូលមកដល់ម្តងៗ...។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 1ផ្សារណាត់ មឿងឃឿង (ខេត្ត ឡាវកាយ) នាអំឡុងថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មី

ភាពអ៊ូអរនៃផ្សារណាត់ក្នុងថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មី
អញ្ជើញមកកាន់ផ្សារណាត់ ហ៊ួយគួយ នៅឃុំ ជៀងបាំង សុ្រក គ្វិញញ៉ាយ (ខេត្ត សឺនឡា) ក្នុងប៉ុន្មានថ្ងៃចុងខែទី ១២ (ចន្ទគតិ) សម្រស់និទាឃរដូវហាក់ដូចជាបានកៀកជិតមកដល់ទីនេះហើយ។ ផ្សារបើកប្រជុំលក់តាមវេនកំណត់ ៥ ថ្ងៃបើក ១ ដង ទាក់ទាញបងប្អូនជនជាតិក្នុងតំបន់យ៉ាងច្រើនកុះករ។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 2បងប្អូនជនជាតិទៅផ្សារនាអំឡុងពេលកៀកជិតដល់បុណ្យចូលឆ្នាំថ្មីដោយមានតែមាន់ត្បៀតក្លៀកមួយក្បាលតែប៉ុណ្ណោះ

ពួកគាត់នាំយកផលិតផលពិសេសប្រចាំតំបន់គ្រប់មុខមកផ្សារ តាំងពីបន្លែព្រៃ ទំពាំង ជូ្រក មាន់ ទា។ល។ រហូតដល់របស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជាសំពត់សង្កិម កាំបិត ចប។ល។ ទោះជាដូច្នេះក៏ដោយ ដោយសារបើកនាពលបុណ្យចូលឆ្នាំថ្មីខិតជិតដល់ នៅផ្សារណាត់ពេលនះមិនអាចខ្វះបានបណ្ដាប្រភេទនំ តំណាប់ ស្ករគ្រាប់ ស្លឹកសាគូ...ឡើយ។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 3ផ្សារណាត់ ហ៊ួយគួយ នៅឃុំ ជៀងបាំង ស្រុក គ្វិញញ៉យ (ខេត្ត សឺនឡា) ក្លាយជាអ៊ូអរមមាញឹកជាងក្នុងវេនបើកផ្សារក្នុងអំឡុងពេលកៀកជិតដល់បុណ្យចូលឆ្នាំថ្មី

ស្ពាយកាបូបសង្កិមពិសេសដាច់ដោយឡែករបស់ជនជាតិ ថៃ លើស្មា អ្នកសី្រ ឡ ធីម៉ាយ នៅឃុំ ជៀងបាំង បានចែករំលែកជាមួយយើងខ្ញុំថា៖ "និទាឃរដូវបានឈានចូលមកដល់ហើយ។ ក្រៅពីទិញចំណីអាហារសម្រាប់ថ្ងៃចូលឆ្នាំថ្មី ទិញស្លឹកសាគូសម្រាប់វេចនំ បាញ់ជឹង (នំអន្សមជុ្រង) ខ្លួនខ្ញុំក៏បានទិញខោអាវថ្មីអោយពួកក្មេងៗ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីទៀតផង"។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 4ផ្សារណាត់នៅតំបន់ភ្នំក្នុងអំឡុងថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មីមិនអាចខ្វះបណ្តាប្រភទនំ តំណាប់ ស្ករគ្រាប់ ស្លឹកសាគូ ផ្កាភ្ញីផ្លែឈើ...បានឡើយ

ចំពោះបងប្អូនបណ្តាជនជាតិនៅសុ្រក ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) តាំងពីយូរលង់ណាស់មកហើយ ផ្សារណាត់ ខូវវ៉ាយ បានផ្សារភ្ជាប់នឹងរឿងរ៉ាវស្នេហា ការណាត់ជួបរកគូស្រករផ្សេងៗ។ នាឱកាសបុណ្យចូលឆ្នាំថ្មី ផ្សារណាត់នេះក៏បែរជាមានសភាពអ៊ូអរ ខ្ញៀវខ្ញារគឹកកង រំពងលាន់ឮជាងពេលណាៗ ទាំងអស់។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 5តាំងពីព្រឹកព្រលឹម អ្នកលក់ អ្នកទិញពីគ្រប់តំបន់បានស្វះស្វែងមកដល់ផ្សារហើយ ហាក់បីដូចជាភោគផលដ៏ល្អប្រសើរបំផុតទាំងអស់សុទ្ធតែត្រូវបានបងប្អូនជនជាតិសន្សែសន្សំដើម្បីរួមវិភាគទានចូលភាពសម្បូរបែបប្រជុំផ្សារណាត់ក្នុងអំឡុងពេលកៀកជិតដល់បុណ្យចូលឆ្នាំថ្មី

តាំងពីពឹ្រកព្រលឹម បងប្អូនជនជាតិក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ស្រស់ឆើតឆាយបានអញ្ជើញមកជួបប្រសព្វគ្នានៅទីនេះ។ ក្រៅពីការទិញដូរ ដោះប្តូរភោគផល ពួកគាត់អញ្ជើញមកទីនេះដើម្បីជួបជុំមិត្តភ័ក្តិ សួរសុខទុក្ខគ្នាទៅវិញទៅមកក្រោយអំឡុងពេលជាច្រើនថ្ងៃច្រើនខែធ្វើពលកម្មយ៉ាងនឿយហត់។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 6ក្រៅពីការទិញដូរ ផ្ដោះប្តូរភោគផល យុវជនយុវនារីទៅផ្សារនាអំឡុងពេលកៀកជិតដល់បុណ្យចូលឆ្នាំថ្មីគឺដើម្បីស្វែងរកសំឡេងស្រឡៃ សំឡងគែនដែលធ្វើអោយលង់អារម្មណ៍មនុស្សទៀតផង
ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 7ទិញផ្ទំាំងក្រណាត់ស្អាតៗ ដើម្បីដេរឈុតសម្លៀកបំពាក់សម្រាប់លេងកម្សាន្តបុណ្យចូលឆ្នាំថ្មីនៅផ្សារ អៀនមិញ (ខេត្ត ហាយ៉ាង) 

មនុស្សវ័យចំណាស់អញ្ជើញមកផ្សារដើម្បីសួរនាំសុខភាពគ្នាផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្កបង្កើនផល របៀបធ្វើការងាររកស៊ី។ យុវជនយុវនារីបែរជាជូនឲ្យគ្នានូវបទចមៀង ស្លុី លឿន សម្លេងគែន ម៉ុង ដ៏ជក់ចិត្ត...។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 8ចំណាប់អារម្មណ៍នៅតាមបណ្ដាផ្សារណាត់តំបន់ភ្នំនាអំឡុងពេលកៀកជិតដល់បុណ្យចូលឆ្នាំថ្មីគឺកន្លែងតាំងលក់បក្សី សុនក សេះ។ល។

យកមាន់មួយក្បាលតាមដំណើរទៅកាន់ផ្សារ លោកសី្រ វ៉ាង មីវ៉ា ជនជាតិ ម៉ុង នៅឃុំ ខូវវ៉ាយ មានប្រសាសន៍ឲ្យដឹងថា៖ "ខ្ញុំចូលចិត្តទៅផ្សារណាត់នាអំឡុងថ្ងៃកៀកជិតចូលឆ្នាំថ្មីខ្លាំងណាស់។ មកដល់ទីនេះ ខ្ញុំក៏បានឮសម្លេងគែន ម៉ុង ពីរោះលន្លង់លន្លូចម្ដងទៀត ស្តាប់ហើយស្តាប់ទៀតនៅតែមិនចង់ត្រឡប់ទៅវិញឡើយ!"។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 9រើសយកសំពត់សង្កិមនៅផ្សារណាត់ តាមឌឿងដឹត នៅឃុំ សានថាង ទីក្រុង ឡាយចូវ (ខេត្ត ឡាយចូវ)

អភិរក្សបរិយាកាសវប្បធម៌ផ្សារណាត់
ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃកៀកជិតបុណ្យចូលឆ្នាំថ្មីមិនត្រឹមតែរួមចំណកធ្វើពិពិធកម្មបណ្តាសកម្មភាពពាណិជ្ជកម្មបន្ថែមទៀត លើក បង្កើនជីវភាពបងប្អូនជនជាតិប៉ុណ្ណោះទេ ថែមទាំងក្លាយជាផលិតផលទេសចរណ៍មួយមានកម្លាំងទាក់ទាញពិសសចំពោះភ្ញៀវទេសចរទៀតផង។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 10ដេរស្បែកជើងថ្មីត្រៀមរៀបចំទទួលស្វាគមន៍ចូលឆ្នាំថ្មីនៅផ្សារណាត់ បាក់ហា (ខេត្ត ឡាវកាយ)

អញ្ជើញមកកាន់ផ្សារណាត់ ទួជួ (ខេត្ត ដៀនបៀន) ភ្ញៀវទេសចរមិនត្រឹមតែបានភ្លក្សរសជាតិអាហារពិសសប្រចាំតំបន់ប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួនជាមួយនឹងសូរសម្លេងខ្លុយស្លឹក អង្កួច សម្លងស្រឡៃផ្តាំផ្ញើពាក្យពេចន៍ស្នេហា បង្ហោះពាក្យសាសងពេលជួបគ្នាគ្រាដំបូងនៃគូស្រករទាំងឡាយក្នុងឈុតសំលៀកបំពាក់ជនជាតិ។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 11អ្នកខ្លះស្ពាយកាផាលក់សណ្តែកសៀង ផ្លែពោតដប់គីឡូក្រាម បន្លែបង្ការបន្តិចបន្តួច អ្នកខ្លះទៀតដឹកគោ ដឹកជ្រូកចុះមកផ្សារ

រីឯផ្សារណាត់ បាក់ហា (ខេត្ត ឡាវកាយ) វិញជាការឆ្លងកាត់បទពិសោធន៍មួយដែលមិនអាចបំភ្លេចបានចំពោះអ្នកទាំងអស់គ្នា។ ស្តង់ទំនិញនីមួយៗ នៅក្នុងផ្សារសុទ្ធតែមានចំណុចគួរឲ្យចាប់អារម្មណ៍ខុសៗ គ្នារាប់ទាំងមុខទំនិញប្រពៃណី គ្រឿងអលង្ការផ្សេងៗ រហូតដល់សត្វពាហនៈ បក្សីសុ្រកគ្រប់ប្រភេទ។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 12បងប្អូនជនជាតិទៅផ្សារណាត់ តាមឌឿងដឹត ទិញស្លឹកសាគូវេចនំ បាញ់ជឹង (អន្សមជ្រុង) ត្រៀមរៀបចំសម្រាប់បុណ្យចូលឆ្នាំថ្មីនៅឃុំ សានថាង ទីក្រុង ឡាយចូវ (ខេត្ត ឡាយចូវ)

នាពេលបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅតំបន់ ភ្នំតូ្រវបានកែលម្អច្រើនហើយ។ រួមជាមួយនោះ នៅពេលកម្មវិធីគោលដៅ ជាតិកសាងជនបទថ្មីតូ្រវបានរៀបចំដាក់ដំណើរការទូលំទូលាយនៅតាម មូលដ្ឋានជាច្រើន ផ្សារណាត់នៅតំបន់ភ្នំទាំងឡាយក៏តូ្រវបានយកចិត្តទុកដាក់វិនិយោគដែរ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនិងបរិយាកាសវប្បធម៌ប្រពៃណី។

ផ្សារណាត់នៅតំបន់ភ្នំនាអំឡុងថ្ងៃបុណ្យចូលឆ្នំថ្មីកៀកជិតចូលមកដល់ ảnh 13មុខម្ហូបសម្ល ថាំងកូ ក្នុងផ្សារណាត់នៅតំបន់ភ្នំមួយនាអំឡុងពេលកៀកជិតដល់បុណ្យចូលឆ្នាំថ្មី

លោកបណ្ឌិត តឹ្រន ហ៊ឺវសឺន ប្រធានវិទ្យាស្ថានវប្បធម៌ប្រជាបិ្រយអនុវត្តមានប្រសាសន៍ថា បងប្អូនជនជាតិនៅតំបន់ភ្នំគេលក់ដូរមិនជាប់ប្រចាំទេ ហើយក៏មិនមែនជាឈ្មួញឡើយ បានជាពួកគាត់តែងតែមានតមូ្រវការជួបប្រាស័យ ផ្តោះប្តូរវប្បធម៌នាពេលអញ្ជើញមកកាន់ផ្សារណាត់ទាំងនោះ។

ព្រោះហេតុដូច្នេះហើយ បរិយាកាសវប្បធម៌ផ្សារណាត់ចាំបាច់តូ្រវបានអភិរក្សនិងអភិវឌ្ឍ ជួយឲ្យបងប្អូនជនជាតិមានឱកាសជួបជុំ ប្រាស័្រយទាក់ទងគ្នាផង ជួយឲ្យភ្ញៀវទេសចរស្វែងយល់អំពីវប្បធម៌ ជីវិតរស់នៅ ទំនៀមទម្លាប់នៃអ្នកភូមិនៅមូលដ្ឋានផង៕ 

ផលិតដោយ៖  ហាយគ្វិញ - ហៀនអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍