ដោយមានទឹកចិត្តខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការកសាងស្រុកកំណើត បង ថែន វ៉ាន់ហៀន ជនជាតិ នុង លេខាសាខាបក្ស ប្រធានភូមិ បានយ៉ាង ឃុំ ទ្រុងសឺន ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង) បានខិតខំប្រឹងប្រែង ចលនាបងប្អូនជនជាតិលុបបំបាត់ទំនៀមទម្លាប់អន់ថយ ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជានិច្ច។
ភូមិ បានយ៉ាង មានប្រជាជនចំនួន ៤៤ ក្រុមគ្រួសារ ១០០% ជាបងប្អូនជនជាតិ ភាគច្រើនជាជនជាតិ នុង។ ជាច្រើនឆ្នាំមុននេះ ដោយសារការយល់ដឹងមានកម្រិតបានជាបងប្អូនជនជាតិនៅទីនេះតែងតែត្រូវប្រឈមមុខជាមួយនឹងភាពអត់ឃ្លាន ភាពក្រីក្រ។
នាឆ្នាំ ២០១៥ ត្រូវបានបោះឆ្នោតជ្រើសតាំងធ្វើជាលេខាសាខាបក្ស បង ហៀន បានអញ្ជើញទៅដល់ក្រុមគ្រួសារនីមួយៗ ដើម្បីចលនាអោយនាំយក កូនក្មួយស្ថិតក្នុងវ័យអាយុសិក្សាចូលសាលារៀន ព្រមទាំងសហការជាមួយនឹងបក្ខជនផ្សេងទៀតឃោសនាផ្សព្វផ្សាយអំពីការកសាងជីវភាពរស់នៅថ្មី លើកទឹកចិត្តបងប្អូនជនជាតិសកម្មក្នុងការដាំព្រៃឈើ ដាំពោត ចិញ្ចឹមក្របី ចិញ្ចឹមគោជាដើម កែលម្អប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន។
បង ហៀន សំណេះសំណាលថា៖ "រូបមន្តសម្ងាត់របស់ខ្លួនខ្ញុំគឺធ្វើជាគំរូមុនសិនទៅ និយាយបានធ្វើបានគឺបងប្អូនជនជាតិតាមហើយ!"។
រហូតមកទល់ពេលនេះ ១០០% កូនក្មួយក្នុងភូមិបានទៅសាលារៀនតាម វ័យអាយុត្រឹមត្រូវ ទំនៀមទម្លាប់អន់ថយជាច្រើនត្រូវបានលុបចោល ក្រុមគ្រួសារប្រជាជនជាង ៨០% ត្រូវបានទទួលស្គាល់ជាគ្រួសារវប្បធម៌។
លោក ង្វៀន វ៉ាន់យ៉ឹន លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិ ការប្រជាជនឃុំ ទ្រុងសឺន បានឲ្យដឹងថា៖ "ដោយមានភាពស្វាហាប់ ទឹកចិត្តខ្នះខ្នែងជានិច្ចកាល សមមិត្ត ហៀន បានជួយបងប្អូនជន ជាតិក្នុងភូមិរក្សាលំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន ធានាបានល្អស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សក្តិសមជាគំរូល្អដើម្បីកម្មាភិបាល បក្ខជននិងប្រជាជននៅលើភូមិសាស្ត្រសិក្សារៀនសូត្រនិងយកតម្រាប់ធ្វើតាម"៕
អត្ថបទនិងរូបថត៖ វូ ក្វាងដាន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ