លុកង៉ាន ជាស្រុកតំបន់ភ្នំមួយសម្បូរសក្តានុភាពអភិវឌ្ឍទេសចរណ៍បៃតង (ទេសចរណ៍អេកូឡូស៊ី - សម្រាកលម្ហែកាយនិងទេសចរណ៍សហគមន៍) របស់ខេត្ត បាក់យ៉ាង។
នៅទីនេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតដោយមានគោលដៅទេសចរណ៍ដ៏ទាក់ទាញដូចជាបឹង កឹមសឺន បឹង ឃួនថឹន វត្ត អាមវ៉ាយ ហើយក៏ជាដែនដីសម្បូរអត្តសញ្ញាណវប្បធម៌ផងដែរ។
ស្រុកក៏មានតំបន់ដីដាំដំណាំហូបផ្លែធំជាងគេបំផុតនៅភូមិភាគខាងជើង មានផ្ទៃដីជាង ១៥.០០០ ហិកតា មានឧត្តមភាពយ៉ាងខ្លាំងដើម្បីអភិវឌ្ឍទេសចរណ៍ចម្ការដំណាំហូបផ្លែ ជាពិសេសគឺក្នុងរដូវគូលែន កូ្រចពោធិ៍សាត់ កូ្រចថ្លុង។
រយៈពេលកន្លងទៅមិនយូរប៉ុន្មាន រាប់សិបគួ្រសារក្នុងស្រុកតូ្រវបានគណៈកម្មាធិការប្រជាជនស្រុក លុកង៉ាន ជ្រើសរើសដើម្បីដាក់បញ្ចូលក្នុងធួរដំណើរទេសចរណ៍កសិដ្ឋានដាំដំណាំគួបផ្សំជាមួយនឹងការគន់មើលទេសភាពបឹង កឹមសឺន បឹង ឃួនថឹន អញ្ជើញទស្សនាភូមិមី ធូយឿង បង្កើតស្លាកស្នាមពោរពេញដោយលក្ខណៈអំពីដែនដីនិងអ្នកស្រុក លុកង៉ាន។
ដើម្បីដាស់សក្ដានុភាពទេសចរណ៍បៃតងងើបពីដំណេក ស្រុក លុកង៉ាន បានកសាង គម្រោងមេអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីសហគមន៍ដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ចំណុចស្នូលគឺកសាងបរិយាកាសទេសចរណ៍សំខាន់ ចំនួនពីរគឺតំបន់បឹង កឹមសឺន និងតំបន់ដំណាំហូបផ្លែ ព្រមទាំងអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិ នុង នៅភូមិបុរាណ បាក់ហ្វា ឃុំ តឹនសឺន៕
រូបថត៖ យ៉ញ់ឡាម - ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់