ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ អត្រាស្ត្រីមានផ្ទៃពោះសម្រាលកូននៅតាមផ្ទះនៅភូមិសាស្រ្តខេត្ត ឡាយចូវ តែងតែនៅកម្រិតខ្ពស់។ នៅឆ្នាំ ២០២១ ទូទាំងខេត្តមានករណីសម្រាលកូននៅតាមផ្ទះ ២.៩៦១ ករណី ស្មើនឹង ៣៤,១៤ ភាគរយករណីសម្រាលកូនសរុប។
ឆមាសទី ១ ឆ្នាំ ២០២២ ខេត្ត ឡាយចូវ មានករណីសម្រាលកូននៅតាមផ្ទះចំនួន ១.៣៨៤ ករណី ស្មើនឹង ៣៦,៣៧ ភាគរយ (កើនឡើងប្រហែល ២ ភាគរយបើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១)។

ស៊ីនហូ ជាស្រុកមានអត្រាសម្រាលកូននៅតាមផ្ទះកម្រិតខ្ពស់បំផុត ស្មើនឹង ៥២,៦៧ ភាគរយ (តួលេខក្នុងឆ្នាំ ២០២១)។ ដោយឡែកឆមាសទី ១ ឆ្នាំ ២០២២ ទូទាំងស្រុកកត់ត្រាករណីសម្រាលកូននៅតាមផ្ទះ ៣៤៣ (៤៥ ភាគរយ) ភាគច្រើនប្រមូលផ្តុំនៅបណ្តាឃុំមានបងប្អូនជនជាតិ យ៉ាវ ម៉ុង រស់នៅដូចឃុំ តាង៉ាវ សាយេភិន ឡាងម៉ូ ពូសាមកាប...

យោងតាមវេជ្ជបណ្ឌិត ង្វៀន ទ្រុងគ្វៀន នាយករងនៃមជ្ឈមណ្ឌលសុខភាពស្រុក ស៊ីនហូ ការសម្រាលកូននៅតាមផ្ទះកើនឡើងមូលហេតុចម្បងគឺដោយសារតែសណ្ឋានភាពដីធ្វើដំណើរទៅមកមានការលំបាកលំបិនខ្លាំង ទំនៀមទម្លាប់ឱនថយ ហេតុរៀបអាពាហ៍ពិពាហ៍មិនទាន់ដល់នីតិភាព។ល។ នេះជាបញ្ហាគួរឲ្យព្រួយបារម្ភពីព្រោះការសម្រាលកូននៅផ្ទះអាចប៉ះពាល់ផ្ទាល់ដល់សុខភាព អាយុជីវិតម្តាយនិងទារកដោយសារគ្រោះថ្នាក់ផ្នែកសម្ភព។

ផ្តើមពីផលវិបាកនៃការសម្រាលកូននៅតាមផ្ទះផ្នែកសុខាភិបាលខេត្ត ឡាយចូវ សហការជាមួយផ្នែក អង្គការមហាជននៅថ្នាក់មូលដ្ឋានបង្កើនការផ្សព្វផ្សាយ ពិគ្រោះយោបល់ ចលនាស្ត្រីឱ្យសម្រាលកូននៅតាមបណ្តាមណ្ឌលសុខភាព។ ដើម្បីជៀសវាងឧបទ្ទវហេតុគួរឲ្យសោកស្តាយកើតមានឡើង បងប្អូនជនជាតិក៏ត្រូវតែផ្លាស់ប្តូរគំនិតក្នុងការសម្រាលកូននៅតាមផ្ទះ ផ្តើមពីនោះរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ពិការអវយវៈសម្ភពក្នុងកម្រិតទាបបំផុត៕
អត្ថបទនិងរូបថត៖ វៀតហ្វាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ ទេវី