ស្លាកស្នាមយុទ្ធជនពាក់ស័ក្តិពណ៌បៃតងស្រុកទេស ឡាង

ពេទ្យយោធាការពារព្រំដែនខេត្ត ឡាងសឺន ពិនិត្យជំងឺផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូនជនជាតិរស់នៅតាមតំបន់ព្រំដែន
ពេទ្យយោធាការពារព្រំដែនខេត្ត ឡាងសឺន ពិនិត្យជំងឺផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូនជនជាតិរស់នៅតាមតំបន់ព្រំដែន

ទន្ទឹមនឹងភារកិច្ចកសាង គ្រប់គ្រង ការពាររឹងមាំអធិបតេយ្យភាពដែនដី សន្តិសុខ ព្រំដែនជាតិ ប៉ុន្មានឆ្នាំកន្លង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ឡាងសឺន បានសកម្មជួយជ្រោមជ្រែងបងប្អូនជនជាតិនៅតាមឃុំព្រំដែនអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។

ក្នុងការងារការពារព្រំដែនជាតិ ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានរៀបចំការយាមល្បាតគួបផ្សំជាមួយនឹងកាប់ឆ្ការបោសសម្អាតខ្សែបន្ទាត់ព្រំដែនដោយមានកម្មាភិបាល  យុទ្ធជនជាង ៥.៥០០ លើកនាក់និងយោធា - ប្រជាជនចំនួន ១.៧០០ នាក់ចូលរួម កាប់ឆ្ការបើកផ្លូវស្រឡះភ្នែកជាង ២០ គីឡូម៉ែត្រ ផ្លូវយាមល្បាតព្រំដែនជាង ៥០ គីឡូម៉ែត្រ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាសំណុំរឿងស៊ើបអង្កេតពិសេសក្នុងការបង្ការ បង្ក្រាបឧក្រិដ្ឋជនឆ្លងដែន ទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់។ល។

ស្លាកស្នាមយុទ្ធជនពាក់ស័ក្តិពណ៌បៃតងស្រុកទេស ឡាង ảnh 1

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន បាវឡឹម ជួយបងប្អូនជនជាតិសាងសង់ផ្លូវគមនាគមន៍ជនបទ

ក្នុងការងារការពារព្រំដែនជាតិ ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានរៀបចំការយាមល្បាតគួបផ្សំជាមួយនឹងកាប់ឆ្ការបោសសម្អាតខ្សែបន្ទាត់ព្រំដែនដោយមានកម្មាភិបាល  យុទ្ធជនជាង ៥.៥០០ លើកនាក់និងយោធា - ប្រជាជនចំនួន ១.៧០០ នាក់ចូលរួមកាប់ឆ្ការបើកផ្លូវស្រឡះភ្នែកជាង ២០ គីឡូម៉ែត្រ ផ្លូវយាមល្បាតព្រំដែនជាង ៥០ គីឡូម៉ែត្រ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាសំណុំរឿងស៊ើបអង្កេតពិសេសក្នុងការបង្ការ បង្ក្រាបឧក្រិដ្ឋជនឆ្លងដែន ទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់។ល។

ស្លាកស្នាមយុទ្ធជនពាក់ស័ក្តិពណ៌បៃតងស្រុកទេស ឡាង ảnh 2ពេទ្យយោធាការពារព្រំដែនខេត្ត ឡាងសឺន ពិនិត្យជំងឺផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូនជនជាតិរស់នៅតាមតំបន់ព្រំដែន
ស្លាកស្នាមយុទ្ធជនពាក់ស័ក្តិពណ៌បៃតងស្រុកទេស ឡាង ảnh 3

កងទ័ពការពារព្រំដែនខេត្ត ឡាងសឺន រួមជាមួយនឹងប្រជាជនយាមល្បាតការពារព្រំដែន

ដើម្បីលើកកម្ពស់ជីវភាពបងប្អូនជនជាតិ ពីឆ្នាំ ២០២២ មកទល់សព្វថ្ងៃនេះ កងទ័ពការពារព្រំដែនខេត្ត ឡាងសឺន បានកៀរគររាល់ប្រភពកម្លាំងកសាងសំណង់ស៊ីវិល ជម្រកដ៏សែនកក់ក្តៅនៅតំបន់ព្រំដែន ជួសជុលអគារវប្បធម៌ភូមិ ដាក់ដំណើរការបណ្តាគំរូការងាររកស៊ីចិញ្ចឹមជីវិតជាច្រើន។ល។

ជួយបងប្អូនជនជាតិរាប់សិបគ្រួសារឈោងឈានឡើងរួចផុតពីភាពក្រីក្រ ជូនទង់ជាតិរាប់ពាន់។ល។ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់សាមគ្គីភាពយោធា - ប្រជាជននៅតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលស្រុកទេស ឡាង កាន់តែស្អិតល្មួតថែមទៀត៕

អត្ថបទនិងរូបថត៖ ង្វៀន ក្វាងយុយ
បញ្ចូលទិន្នន័យ៖ ចន្ថា

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍