សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ប្រធានគណៈកម្មការជាតិដឹកនាំស្តីពីបង្ការទប់ស្កាត់អំពើពុករលួយ អសកម្ម អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការដឹកនាំដើម្បីពិភាក្សា ផ្តល់យោបល់លើលទ្ធផលសកម្មភាពនៃការដឹក
នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ប្រធានគណៈកម្មការជាតិដឹកនាំស្តីពីបង្ការទប់ស្កាត់អំពើពុករលួយ អសកម្ម អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការដឹកនាំដើម្បីពិភាក្សា ផ្តល់យោបល់លើលទ្ធផលសកម្មភាពនៃការដឹក
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 1នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ប្រធានគណៈកម្មការជាតិដឹកនាំស្តីពីបង្ការ ទប់ស្កាត់អំពើពុករលួយ អសកម្មអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការដឹកនាំដើម្បីពិភាក្សា ផ្តល់យោបល់ស្តីពីលទ្ធផលសកម្មភាពនៃគណៈកម្មការដឹកនាំឆមាសទី ១ ដើមឆ្នាំនៃឆ្នាំ ២០២៣ និងសម្លឹងមើលឡើងវិញនូវការងារបង្ការ ទប់ស្កាត់អំពើពុករលួយ អសកម្មពីដើមនីតិកាលមហាសន្និបាតលើកទី ១៣ នៃបក្សរហូតមកដល់បច្ចុប្បន្ន កំណត់ភារកិច្ចសំខាន់ៗ ការងារក្នុងប៉ុន្មានខែចុងឆ្នាំនិងពេលខាងមុខ។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញថ្លែងសុន្ទរកថាដឹកនាំចង្អុលបង្ហាញនិងណែនាំអង្គប្រជុំ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 2នាថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ រួមជាមួយតំណាងបណ្តាក្រសួង ស្ថាប័ននិងថ្នាក់ដឹកនាំបណ្តាមូលដ្ឋានចុះធ្វើអធិការកិច្ចស្ថានការណ៍បាក់ដីមាត់សមុទ្រនៅបណ្តាខេត្ត កាម៉ៅ កៀនយ៉ាង និង ដុងថាប។ ក្នុងរូបថត៖ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញសួរសុខទុក្ខប្រជាជនស្នាក់នៅតំបន់ឆ្នេរសមុទ្រនៃខេត្ត កៀនយ៉ាង
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 3នាថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៣ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ វ៉ វ៉ាន់ធឿង អញ្ជើញជួបសំណេះសំណាលគណៈប្រតិភូសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនាជនជាតិភាគតិច ឥស្សរជន បញ្ញវន្ត ឯកជនគំរូរបស់ទីក្រុង ហូ ជីមិញ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋ វ៉ វ៉ាន់ធឿង និងសមាជិកសមាជិកាទាំងឡាយ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 4នាថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញជាអធិបតីសម័យប្រជុំរវាងថ្នាក់ដឹកនាំរដ្ឋសភាជាមួយគណៈប្រតិភូ អធិការកិច្ចនៃរដ្ឋសភា "ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិ ភាគតិចនិងតំបន់ភ្នំក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០៣០
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 5នាថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំចង្អុលបង្ហាញនិងណែនាំបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម អបាយមុខសង្គមនិងកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅឃុំ អៀទូល ស្រុក គឺ ម្ហ្គារ (ខេត្ត ដាក់ឡាក់) រៀបចំទិវាបុណ្យ ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិឆ្នាំ ២០២៣។ ក្នុងរូបថត៖ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹន លឺវក្វាង អញ្ជើញថ្លែងសុន្ទរកថាដឹកនាំចង្អុលបង្ហាញនិងណែនាំនៅទិវាបុណ្យ ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅខេត្ត ដាក់ឡាក់

ផលិតដោយ៖ ទ្រីយុង - ថុងញ៉ឹត - យឿងយ៉ាង - យ៉ន់តឹន - ទន់អាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍