ឃុំ ហឿងញឿង ស្រុក ឡាកស៊ើន (ខេត្ត ហ្វាប៊ិញ) ជាភូមិសាស្រ្តដ៏ល្បីឈ្មោះដោយមានពូជមាន់អន្តោគ្រាម។ គ្រួសារលោកស្រី ក្វាច់ ធីហ្វា នៅភូមិ ប៊ឹងកយ ឃុំ ហឿងញឿង បានធ្វើបរិវត្តកម្មគំរូចិញ្ចឹមមាន់តាមបែបរបស់គ្រួសារងាកទៅទម្រង់រូបភាពព្រលែងចម្ការកូនភ្នំដើម្បីបន្តរក្សាហ្វូងមាន់។
លោកស្រី ហ្វា ចែករំលែកថា ក្នុងខែ ឧសភា ឆ្នាំ ២០២៣ គ្រួសារលក់ចេញចំនួន ១.៥០០ ក្បាលដោយតម្លៃមាន់ចំនួន ១៣០ ពាន់ដុងក្នុងមួយគីឡូក្រាម។ នៅក្នុងកម្រិតតម្លៃនេះ មាន់មួយក្បាលៗ ផ្តល់ប្រាក់ចំណេញចំនួន ៣០ ពាន់ដុងក្នុងមួយក្បាល។
សហករណ៍កសិកម្មសរីរាង្គបច្ចេកវិទ្យាខ្ពស់ ហាយដាំង នៅស្រុក ឡាកធុយ ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅបានបន្តប្រកបគំរូចិញ្ចឹមមាន់ស្រែ ឡាកធុយ ព្រលែងក្រោមម្លប់ព្រៃដើមឈើធំៗ។ ប្រភពចំណីសម្រាប់មាន់ដោយកន្ទក់តិណជាតិដោយសហករណ៍ផលិតដោយខ្លួន ឯងជួយរយៈពេលចិញ្ចឹមខ្លីជាង មាន់មិនសូវមានជំងឺ ឆាប់ធំ បង់ចំណីតិច សាច់ឈ្ងុយឆ្ងាញ់ តឹងណែន។
ដោយមានតម្លៃលក់មាន់ពីចំនួន ១០០ ដល់ ១២០ ពាន់ដុងក្នុងមួយ គីឡូក្រាម ក្រុមគ្រួសារសមាជិកទទួលបានប្រាក់ចំណេញពីមាន់ចំនួន ៥០ ដល់ ៦០ លានដុងក្នុង ១.០០០ ក្បាល។ លោក ង៉ ឌិញតឹម ប្រធានការិយាល័យកសិកម្មស្រុក ឡាកធុយ បានឲ្យដឹងថា បច្ចុប្បន្នស្រុកមានគំរូជាច្រើនចិញ្ចឹមមាន់ស្រែអន្តោគ្រាម ព្រលែងចម្ការកូនភ្នំតាមខ្សែចង្វាក់ពេញលេញ។
សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រ ធានាការផ្គត់ផ្គង់ពូជល្អដល់ការម៉ៅទីផ្សារ ជូនប្រជាជនជាច្រើនក្រុមគ្រួសារ។ គំរូចិញ្ចឹមមាន់ព្រលែងចម្ការកូនភ្នំបានរួមចំណែកបន្តរក្សានិងអភិវឌ្ឍប្រភព ហ្សែនដ៏មានតម្លៃនៃពូជមាន់ស្រែ ឡាកធុយ ព្រមទាំងជួយប្រជាជនលើកកម្ពស់ប្រាក់ចំណូលស្ថិរភាពនិងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
អត្ថបទនិងរូបថត៖ លឺវ ត្រុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់ លើយ