ឆ្នាំ ២០១៦ ផ្តើមចេញពីក្តីស្រឡាញ់ចូលចិត្ត លក្ខណៈក្បូរក្បាច់ទាំងឡាយ នៅលើសម្លៀកបំពាក់របស់ជនជាតិខ្លួន អ្នកស្រី ត្រ បានបើកហាងប៉ាក់ ដេរមួយនៅនឹងផ្ទះ។
ដោយមានគោលបំណងចង់ផលិតផលបានមនុស្សម្នាជាច្រើនដឹងឮដល់ មានទីផ្សារស្ថិរភាព អ្នកស្រី ត្រ ប្រើប្រាស់បណ្តាញសង្គមដូចជា Facebook Zalo ។ល។ ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយ។ ការងារងាយស្រួល ឆ្នាំ ២០២១ អ្នកស្រី ត្រ ទិញម៉ាស៊ីនដេរពីរបន្ថែមទៀត បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលបន្ថែមពី ៤ ដល់ ៦ លានដុងក្នុងមួយខែជូន សមាជិកសមាគមចំនួន ២។
អ្នកស្រី ត្រ សប្បាយចិត្តនិងមោទកភាពពីព្រោះការងារនេះជួយអ្នកស្រីថែរក្សាបានវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនផង មានប្រាក់ចំណូលខ្ពស់ជូនគ្រួសារផងហើយបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូននារីៗ ដទៃទៀតផង។
សកម្ម អស់ពីចិត្តក្នុងសកម្មភាពសមាគម ហ៊ានគិតហ៊ានធ្វើដើម្បីឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពឃ្លានកាត់បន្ថយភាពក្រីក្រ អ្នកស្រី ត្រ សក្តិសមជាគំរូដើម្បីនារីក្នុងសាខាសមាគម ក្នុងភូមិ ក្នុងឃុំ រៀនសូត្រនិងធ្វើតាម៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យ៖ យ័ញលើយ