រដូវក្រូចផ្អែមនៅលើតំបន់ដែនដី ហាមអៀន

ឆ្នាំ ២០២៣ អ្នកដាំក្រូចនៅស្រុក ហាមអៀន ទទួលរដូវ "ក្រូចផ្អែម" ដោយមានផ្ទៃដីជាង ៤.៨០០ ហិកតាអោយប្រមូលផល ទិន្នផលជាមធ្យមចំនួន ១៤ តោនក្នុងមួយហិកតា បរិមាណផលចំនួន ៦៧.៧០០ តោន
ឆ្នាំ ២០២៣ អ្នកដាំក្រូចនៅស្រុក ហាមអៀន ទទួលរដូវ "ក្រូចផ្អែម" ដោយមានផ្ទៃដីជាង ៤.៨០០ ហិកតាអោយប្រមូលផល ទិន្នផលជាមធ្យមចំនួន ១៤ តោនក្នុងមួយហិកតា បរិមាណផលចំនួន ៦៧.៧០០ តោន

សង្កេតឃើញតម្រូវការទីផ្សារកាន់តែចាប់អារម្មណ៍ដល់ទំនិញកសិផលសុវត្ថិភាពពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារលោក វូ វ៉ាន់ណាម នៅភូមិ ង៉យសែន ឃុំ អៀនឡឹម ស្រុក ហាមអៀន ខេត្ត ត្វៀនក្វាង បានផ្លាស់ប្តូរផ្ទៃដីមានប្រសិទ្ធភាពសេដ្ឋកិច្ចទាបងាកទៅដាំក្រូចតាមស្តង់ដារ VietGAP វិញ (បទបញ្ញត្តិស្តីពីការអនុវត្តជាក់ស្តែងផលិតកសិកម្មល្អនៅ វៀតណាម)។ អាស្រ័យហេតុនេះ ចម្ការក្រូចចំនួន ៣ ហិកតារបស់គ្រួសារលោក ណាម អភិវឌ្ឍល្អ ផ្តល់តម្លៃលក់បានថ្លៃជាង ២ ទៅ ៣ ដងបើប្រៀបធៀបនឹងកាលពីមុននេះ។

លោក វូ វ៉ាន់ណាម បានឱ្យដឹងថា ការដាំក្រូចតាមស្តង់ដារ VietGAP មិនត្រឹមតែធានាដល់សុខភាពជូនអ្នកផលិតប៉ុណ្ណោះទេ ថែមទាំងអតិថិជនក៏កាន់តែស្ងប់ចិត្តថែមទៀត នៅពេលបរិភោគប្រើប្រាស់ ព្រមទាំងផ្តល់ប្រាក់ចំណេញខ្ពស់ជាងបើប្រៀបធៀបជាមួយនឹងវិធីសាស្រ្តដាំដុះធម្មតា។ រដូវក្រូចឆ្នាំ ២០២៣ គ្រួសារលោក ណាម សប្បាយចិត្តជាខ្លាំងនៅពេលមានឈ្មួញកណ្តាល ផ្សារទំនើបជាច្រើនមកធ្វើការកម្មង់និងប្រមូលទិញ។

cam 2.jpg
រដូវប្រមូលផលក្រូចនៅឃុំ ភូលឺវ ស្រុក ហាមអៀន ខេត្ត ត្វៀនក្វាង

លោក ផាម ក្វឹកហ៊ុង នាយកមជ្ឈមណ្ឌលដំណាំឈើហូបផ្លែស្រុក ហាមអៀន  មានប្រសាសន៍ថា ហាមអៀន ជាស្រុកនាំមុខគេក្នុងកម្មវិធីអភិវឌ្ឍដំណាំក្រូចតាមទិសដៅសរីរាង្គ។ បច្ចុប្បន្ន ស្រុកមានផ្ទៃដីដាំក្រូចជាង ៥.១០០ ហិកតា ក្នុងនោះផ្ទៃដីដាំក្រូចចងសក់មានអត្រាជិត ៨០%។ ឆ្នាំ ២០២៣ អ្នកដាំក្រូចនៅស្រុក ហាមអៀន ទទួលរដូវ "ក្រូចផ្អែម" ដោយមានផ្ទៃដី ជាង ៤.៨០០ ហិកតាឱ្យប្រមូលផល ទិន្នផលជាមធ្យមចំនួន ១៤ តោនក្នុងមួយហិកតា បរិមាណផលចំនួន ៦៧.៧០០ តោន ផលចំណូលសរុបសម្រេចបានជាង ៦២០ ពាន់លានដុង៕

អត្ថបទនិងរូបថត៖ ក្វាងកឿង
បញ្ចូលទិន្នន័យ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍