ប៉ុន្មានឆ្នាំកន្លងទៅ នៅស្រុកតំបន់ភ្នំព្រំដែន បាតសាត (ខេត្ត ឡាវកាយ) បងប្អូនបណ្តាជនជាតិ យ៉ាវ ហាញី ជាដើម សោមនស្សរីករាយខ្លាំងដោយសារផលិតផលផ្លែសារី តៃនុង (សារី VH6) អំណោយផលល្អផង លក់បានថ្លៃផង។
គុណសម្បត្តិលេចធ្លោរបស់ពូជសារី តៃនុង គឺមានការលូតលាស់លឿន ងាយស្រួលថែទាំ ដាំបាន ៤ ទៅ ៥ ឆ្នាំសារីនឹងផ្តល់ផលហើយ។ ផ្លែសារីមានសម្បកស្តើង ហូបស្រួយ រសជាតិឆ្ងាញ់ ផ្អែមស្រទន់ត្រជាក់ ពេលពុះផ្លែតិចមានស្នាមជាំ។
ឃុំ ណឹមពុង មាន ៣៥២ ក្រុមគ្រួសារភាគច្រើនជាក្រុមគ្រួសារបងប្អូនជនជាតិ យ៉ាវ ហាញី រស់នៅ។ ដោយកំណត់ថាការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមគឺជាកូនសោដើម្បីកាត់បន្ថយចំនួនក្រុមគ្រួសារក្រីក្រ លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ឆ្នាំ ២០០៩ ដំណាំសារី តៃនុង ត្រូវបាននាំចូលដាំសាកល្បងនៅមូលដ្ឋានដោយក្តីសង្ឃឹមថាជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។
ជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារដំបូងគេនាំដើមសារី តៃនុង មកដាំ បង តឹន សាយលូ នៅភូមិ គិនជូភិន ១ បានឱ្យដឹងថា៖ ដំណាំសារី តៃនុង សមស្របនឹងលក្ខណៈដីមូលដ្ឋានយ៉ាងខ្លាំងទើបផ្តល់ផ្លែស្រោចដើម។ ឈ្មួញមកទិញនៅផ្ទាល់ចម្ការដើម្បីប្រមូលទិញដោយមានតម្លៃពី ៣០.០០០ ទៅ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម។ ជាមធ្យម គ្រួសារទទួលបានប្រាក់ចំណេញជាង ៥០ លានដុងក្នុងមួយរដូវកាល។
គិតត្រឹមខែ មិថុនា ឆ្នាំ ២០២៣ ស្រុក បាតសាត បានអភិវឌ្ឍសារី តៃនុង ជិត ៣០០ ហិកតា ប្រមូលផ្តុំនៅបណ្តាឃុំ ណឹមពុង អ៊ីទី ប៉ាចែវ អាលូ យេនសាងជាដើម ក្នុងនោះមានផ្ទៃដីប្រហែល ១៣០ ហិកតាឱ្យប្រមូលផល បរិមាណផលពី ៨ ទៅ ១០ តោនក្នុងមួយហិកតា។ នៅវដ្តអាជីវកម្មស្ថិរភាព សារី តៃនុង ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចចាប់ពី ១៥០ ទៅ ២០០ លានដុងក្នុងមួយហិកតានិងខ្ពស់ជាងនេះទៅទៀតអាស្រ័យលើលក្ខខណ្ឌថែទាំ៕
អត្ថបទនិងរូបថត៖ ហឿងធូ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់