ប្រភេទផ្លែឈើ​មាន​ឥទ្ធិពល​បន្សាប​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​

ចង់សម្អាតក្នុងរាងកាយ អ្នកគួរញ៉ាំប្រភេទផ្លែឈើទាំងនេះ។
ចង់សម្អាតក្នុងរាងកាយ អ្នកគួរញ៉ាំប្រភេទផ្លែឈើទាំងនេះ។

ចង់សម្អាតក្នុងរាងកាយ អ្នកគួរញ៉ាំប្រភេទផ្លែឈើដូចខាងក្រោម៖

១. ផ្លែប៉ោម
ផ្លែប៉ោមល្អសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀន ដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើឱ្យមុខងារពោះវៀនកាន់តែប្រសើរឡើង។

ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃជាតិទឹកនិងជាតិសសៃ ដែលចាំបាច់សម្រាប់ការស្រកទម្ងន់។ ការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលផងដែរ។

២. ស្ត្របឺរី
ស្រ្តបឺរីជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកម្ចាត់រាល់ជាតិពុលពីសំណាក់រ៉ាឌីកាល់សេរី។ ចូរព្យាយាមទទួលទានផ្លែឈើនេះឱ្យបាន ១ ពែងក្នុងមួយថ្ងៃជាប្រចាំ។

៣. ផ្លែទទឹម
ផ្លែឈើនេះមានប្រសិទ្ធភាពបង្កើនបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយហើយកម្ចាត់នូវរាល់ជាតិពុលគ្រោះថ្នាក់។ ការទទួលទានផ្លែទទឹមក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។

៤. ក្រូចឆ្មារ
ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C និងលក្ខណៈសម្បត្តិអាចរក្សាតុល្យភាពអាល់កាឡាំងអាស៊ីដនៃរាងកាយដែលបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិពុល។

៥. ផ្លែម្នាស់
ផ្លែម្នាស់ជាប្រភពដ៏ប្រសើរនៃម៉ង់កាណែសនិងវីតាមីន C ដែលជួយសម្អាតពេញក្នុងរាងកាយ។ លើសពីនេះទៅទៀត ម្នាស់មានផ្ទុកសារធាតុ Bromelain ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងនិងថែមទាំងដើរតួជាថ្នាំអង់ទីប៊ីយ៉ូទិក កាត់បន្ថយការរលាកក្នុងរាងកាយទៀតផង។

៦. ផ្លែល្ហុង
ផ្លែល្ហុងជួយសម្រួលដល់ប្រសិទ្ធភាពនៃការរំលាយអាហារល្អសម្រាប់ការសម្អាតក្នុងរាងកាយ។ ផ្លែល្ហុងក៏ជាប្រភពដ៏ល្អនៃវីតាមីននិងជាតិរ៉ែចាំបាច់ដែលជួយបង្កើនកម្រិតនៃថាមពល។

៧. ផ្លែឪឡឹក
ផ្លែឪឡឹកជាប្រភពដ៏ប្រសើរនៃជាតិទឹក ជាតិសរសៃ វីតាមីននិងជាតិរ៉ែដែលជួយកម្ចាត់រាល់ជាតិពុលពីក្នុងរាងកាយ។

៨. ដូង
ទឹកដូងគឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោមនិងថែមទាំងអាចបំបែកក្រួសក្នុងតម្រងនោមបានផងដែរ។

៩. ផ្លែបឺរ
ផ្លែបឺរជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុលឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ៕

ដកស្រង់និងកែសម្រួលពីទំព័រសុខភាពដោយ៖ ចន្ថា

អ្នកប្រហែលជាចាប់អារម្មណ៍