ទ្វៀនក្វាង ជាខេត្តតំបន់ភ្នំ មានជាង ៥០ ភាគរយនៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិចរស់នៅរាយប៉ាយលើភូមិសាស្រ្តធំទូលាយមួយបានជាប្រជាជនទទួលសេវាសុខភាពនៅជួបប្រទះការលំបាកមិនតិចឡើយ។ ពង្រីកតួនាទីកងជួរ សុខាភិបាលតាមភូមិនិគមគឺជាវិធានការជួយឱ្យ ទ្វៀនក្វាង ថែទាំសុខភាពបឋមនិងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតមានប្រសិទ្ធភាពឱ្យប្រជាជន។
ផ្សារភ្ជាប់ជាមួយនឹងការងារអស់រយៈពេល ២៥ ឆ្នាំ បងស្រី លឿង ធីអូវ បុគ្គលិកសុខាភិបាលនៅភូមិ ហ៊ឹងធិញ ឃុំ ទូធិញ ស្រុក សឺនយឿង ចែករំលែកថា អ្នកស្រីតែងតែចុះទៅដល់ផ្ទះប្រជាជនផ្សព្វផ្សាយ ណែនាំបងប្អូនជនជាតិពីរបៀបបរិភោគអាហារមានអនាម័យ របៀបកម្ចាត់ដង្កូវទឹកបង្ការទប់ស្កាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមជាដើម។
អ្នកស្រី លឿង ធីអូវ រ៉ាយរ៉ាប់ប្រាប់៖ "មានពេលខ្លះត្រូវធ្វើដំណើរច្រើន មិនអើពើការងារគ្រួសារសោះឡើយប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍សប្បាយពីព្រោះបានចូលរួមវិភាគទានកម្លាំងពលំក្នុងការការពារសុខភាពបងប្អូនជនជាតិ"។
លោក ឡា ដាំងតៃ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ទ្វៀនក្វាង បានឱ្យដឹងថា បច្ចុប្បន្នខេត្តមានបុគ្គលិកសុខាភិបាលចំនួន ១.៧៣០ នាក់គ្របដណ្តប់ពេញ ១០០ ភាគរយនៃភូមិនិគម។ ដោយមានទិសស្លោកការពារប្រសើរជាងព្យាបាល ខេត្តផ្តោតលើការពង្រឹងកងជួរសុខាភិបាលតាមភូមិនិគម ដើម្បីប្រតិបត្តិល្អការងារថែទាំសុខភាពបឋមនិងផ្សព្វផ្សាយចំណេះដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។
អាស្រ័យដោយមានបណ្តាញសុខាភិបាលតាមភូមិនិគមត្រូវបានដំណើរការយ៉ាងទូលំទូលាយនោះទើបការងារថែទាំសុខភាពមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់សន្ទស្សន៍សុខភាពប្រជាជនត្រូវបានធ្វើឱ្យល្អប្រសើរឡើងអាស្រ័យទទួលបានសេវាសុខភាពនៅផ្ទាល់កន្លែងខ្លួនរស់នៅ៕
អត្ថបទនិងរូបថត៖ ក្វាងកឿង
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់