បុរសវ័យក្មេងជនជាតិ អេដេ ដោយមានបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់លើកកម្ពស់ជំហរកាហ្វេរបស់ភូមិនិគម

បង អ៊ី ពោតនីអេ ពិនិត្យគុណភាពគ្រាប់ កាហ្វេលីងកិន
បង អ៊ី ពោតនីអេ ពិនិត្យគុណភាពគ្រាប់ កាហ្វេលីងកិន

ដោយមានបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់ បង្កើតបានជាស្រឡាយ កាហ្វេផ្សេងៗ មានគុណភាពខ្ពស់ផង ពោរពេញដោយអត្តសញ្ញាណ វប្បធម៌របស់បងប្អូនជនជាតិ អេដេ ផង បង អ៊ី ពោតនីអេ (កើតឆ្នាំ ១៩៨៨) នៅភូមិ ក្លា ឃុំ យារ៉ាយសាប ស្រុក ក្រុង អាណា (ខេត្ត ដាក់ឡាក់)។ បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ អភិវឌ្ឍ ពាណិជ្ជសញ្ញា កាហ្វេ អេដេ ដោយជោគជ័យ។

ក្រោយរយៈពេលស្វែងយល់គោលការណ៍ដាំដុះ ប្រមូលផល កែច្នៃកាហ្វេតាមបែបប្រពៃណីរបស់ជនជាតិ អេដេ បង អ៊ី ពោតនីអេ បានសម្រេចចិត្តបោះបង់ចោលពីការងារវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យទីក្រុង បួនម៉ាធួត ដើម្បីបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ។ ពុះពារជម្នះការលំបាកលំបិនដំបូង ងាកទៅដាំដុះសរីរាង្គពីមួយជំហានទៅមួយជំហាន ប្រមូលផល កាហ្វេទុំជាង ៩៥% ផ្តោតសំខាន់លើដំណាក់កាល រក្សាទុក។ល។

2-chang trai e de-anh tuan anh.jpg
បង អ៊ី ពោតនីអេ ឧទ្ទេសនាមពីផលិតផលកាហ្វេទុរេន

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ បានគ្របដណ្ដប់ ទីផ្សារក្នុងស្រុកនិងបរទេសបន្តិចម្តងៗ ដោយមានស្រឡាយផលិតផលកាហ្វេលីងចង្ក្រានភ្លើងតាមរូបមន្តប្រពៃណីរបស់ជនជាតិ អេដ។ ដើម្បីប្រជាជនផ្លាស់ប្តូរវិធីសាស្រ្តផលិត ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ បានធ្វើការចងសម្ពន្ធគ្នា ដាំដុះសរីរាង្គលើផ្ទៃដី ៥០ ហិកតាក្នុងចំណោម ១៥០ ហិកតាកាហ្វេនៅភូមិ ក្លា។ ត្រូវបានឧបត្ថម្ភបច្ចេកទេស ដើមទុន ផ្ទៃដីកាហ្វេចងសម្ពន្ធគ្នាអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយក៏ផ្តល់ ទិន្នផលខ្ពស់ ប្រាក់ចំណូលរបស់បងប្អូនជនជាតិ អេដេ នៅភូមិ ក្លា ត្រូវបានកើនឡើងគួរអោយកត់សម្គាល់។

3-chang trai e de-anh tuan anh.jpg
សកម្មភាពផលិតកម្មនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អេដេ កាហ្វេ

ដោយមានការរួមវិភាគទានដល់ការ អភិវឌ្ឍរបស់ភូមិនិគម បង អ៊ី ពោតនីអេ ត្រូវបានសមាគមកសិករ វៀតណាម មជ្ឈិមទទួលស្គាល់ជាកសិករ វៀតណាម ដ៏ឆ្នើមឆ្នាំ ២០២២  សមាគម សម្ព័ន្ធយុវជន វៀតណាម មជ្ឈិមប្រគល់ជូន ប័ណ្ណសរសើរ យុវជន ជនជាតិ សាសនាគំរូឆ្នាំ ២០២៣ ជាដើម៕

អត្ថបទនិងរូបថត៖ ទន់អាញ់
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមិថុនា៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍