កាវបាំង ជាខេត្តតំបន់ភ្នំមានធម្មជាតិអំណោយផលប្រទាននូវអាកាសធាតុត្រជាក់ត្រជុំ ផ្ទៃដីព្រៃធំ អំណោយផលសម្រាប់អភិវឌ្ឍរបរចិញ្ចឹមឃ្មុំ។ បច្ចុប្បន្ន កាវបាំង មានផ្ទៃដីព្រៃធម្មជាតិជាង ៣៣០.០០០ ហិកតា និងផ្ទៃដីព្រៃដាំនៅរាយប៉ាយរាប់ម៉ឺនហិកតាជាង ៣០០ ក្រុមគ្រួសារចិញ្ចឹមឃ្មុំ (ទ្រង់ទ្រាយពី ២០ ទៅ ៣០០ ហ្វូង) បរិមាណផលទឹកឃ្មុំទទួលបាន ៩០០.០០០ លីត្រក្នុងមួយឆ្នាំ។
របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំមិនតម្រូវឱ្យវិនិយោគប្រាក់ច្រើនពេកទៅលើចំណីទេ អាស្រ័យដោយវាពឹងផ្អែកជាចម្បងលើប្រភពផ្កាធម្មជាតិ។ នៅពេលផ្កានៅកន្លែងនេះអស់នឹងត្រូវបញ្ជូនហ្វូងទៅតំបន់ផ្សេងដែលមានផ្កាដើម្បីប្រមូលទឹកដមផ្កា។
ការលំបាកចម្បងនៃរបរនេះគឺអ្នកចិញ្ចឹមឃ្មុំត្រូវតែព្យាយាម ស៊ូទ្រាំលំបាក។ បង្គ្រប់មកវិញការចិញ្ចឹមឃ្មុំនាំមកនូវប្រាក់ចំណូលមិនតិចទេសម្រាប់ក្រុមគ្រួសារ មិនត្រឹមតែលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ មានក្រុមគ្រួសារជាច្រើនក៏ក្លាយជាអ្នកមានធូរធារផងដែរ។
ឆ្នាំ ២០២៣ កំណត់សម្គាល់លើកដំបូងបង្អស់របស់ខេត្ត កាវបាំង ដែលមានផលិតផលទឹកឃ្មុំពីរប្រភេទត្រូវតាមស្តង់ដារ OCOP ផ្កាយ ៣ នោះគឺជាទឹកឃ្មុំ ឌាន់លិញ នៅឃុំ មិញតឹម ស្រុក ង្វៀនប៊ិញ និងទឹកឃ្មុំ ហ្វាងទុង នៅឃុំ ហ្វាងទុង ស្រុក ហ្វាអាន។ នេះត្រូវបានចាត់ទុកថាជាជំហានដំបូងសំខាន់ក្នុងការលើកកម្ពស់គុណភាព ពាណិជ្ជសញ្ញា ប្រជាប្រិយភាពនៃផលិតផលទឹកឃ្មុំ កាវបាំង ផ្តើមពីនោះបន្តពង្រីកទូលាយទីផ្សារ៕
អត្ថបទនិងរូបថត៖ ជូហៀវ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់