នាពេលកន្លងទៅ កសិកម្មទីក្រុង ហូ ជីមិញ អភិវឌ្ឍយ៉ាងខ្លាំងក្លាដោយមានមជ្ឈមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ដូចជា៖ មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិដ្ឋានបង្ហាញនិងពិសោធចិញ្ចឹមគោយកទឹកដោះ បច្ចេកវិទ្យាខ្ពស់ អ៊ីស្រាអែល មជ្ឈមណ្ឌលបច្ចេកវិទ្យាជីវសាស្រ្ត ... ត្រូវបានផ្តោតលើការកសាង រួមចំណែកបង្កើតចេញពូជដំណាំ សត្វចិញ្ចឹមគុណភាពខ្ពស់ផង ជំរុញពន្លឿនដំណើរការវិវឌ្ឍក្នុងការអភិវឌ្ឍកសិកម្មតំបន់ទីប្រជុំជនក្នុងទីក្រុងផង។
ដោយមានការអភិវឌ្ឍរបស់ផ្នែកកសិកម្ម ទីក្រុង ហូ ជីមិញ បានដាក់ដំណើរការគំរូមួយចំនួនផ្សារភ្ជាប់ទេសចរណ៍ជាមួយបណ្តាភូមិសិប្បកម្ម សកម្មភាពផលិតកម្មកសិកម្មដូចជារៀបចំធួរដំណើរ ទេសចរណ៍ទៅកាន់ភូមិសិប្បកម្ម រោងចម្ការ សហករណ៍ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គំរូ ដាំដុះបន្លែស្អាត ដាំផ្កាកេសរកូលទុកភ្ញៀវទេសចរទស្សនា ឆ្លងកាត់ការពិសោធ។ល។ ទាំងនេះសុទ្ធតែជាគោលដៅទេសចរណ៍កសិកម្មមានឧត្តមភាព អំពីធនធានធម្មជាតិនិងវប្បធម៌ ជួយឱ្យភ្ញៀវទេសចរមានពេលវេលាសុខ ក្សេមក្សាន្ត សុភមង្គល។
បច្ចុប្បន្ននេះ មន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ កំពុងសម្របសម្រួលជាមួយនឹងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទសមាគមកសិករទីក្រុងកសាងគម្រោងមេអភិវឌ្ឍទេសចរណ៍កសិកម្មអេកូឡូស៊ី ផ្សារភ្ជាប់ជាមួយនឹងកសិកម្មបច្ចេកវិទ្យាខ្ពស់ ស្របពេលនោះដែរផ្តោតលើការអភិវឌ្ឍទេសចរណ៍ បៃតង៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យ៖ សឺនហេង