នៅពេលទៅដល់ផ្ទះកូនក្រមុំទទួលចៅការខាងស្រី គ្រួសារកូនកំលោះត្រូវ មានសាច់ជ្រូកខ្វៃខ្ចប់ក្នុងស្លឹកចេកដើម្បីធ្វើពិធីកិច្ចសំពះហ៊ឹងជម្រាបជីដូនជីតា។
ដើម្បីបានមុខម្ហូបជ្រូកខ្វៃដ៏ឈ្ងុយឆ្ងាញ់ត្រូវឆ្លងកាត់ដំណាក់កាល ជាច្រើន។ ចាប់ពីការជ្រើសរើសជ្រូកមានរោមរលោង ក្រាស់ វែង ទម្ងន់ពី ២៥ ទៅ ៤០ គីឡូក្រាម រហូតដល់កែច្នៃហើយប្រឡាក់គ្រឿងទេស។
គ្រឿងប្រឡាក់សំខាន់ៗ រួមមាន៖ ស្លឹកកន្ទ្រោកស្រស់ ផ្លែកន្ទ្រោក តៅហ៊ូកែវ និងតៅចង់។ ទឹកឃ្មុំដើម្បីលាបពណ៌ជាប្រភេទល្អ បើមិនដូច្នេះទេជ្រូកមិនអាចឡើងពណ៌បានស្មើគ្នាហើយស្អាតនោះទេ។ ជ្រូកខ្វៃស្រុកទេស ឡាង ត្រូវ បានខ្វៃមួយក្បាលទាំងមូល មានពណ៌លឿងប្រឿងៗ។ ពេលញ៉ាំ នឹងមាន អារម្មណ៍ថារសជាតិផ្អែមរបស់សាច់ស្រួយនៃស្បែកជ្រូក ជាពិសេសគឺក្លិនឈ្ងុយមិន ច្រឡំទៅណាបាននៃផ្លែនិងស្លឹកកន្ទ្រោក។
ពេលនេះ ជ្រូកខ្វៃស្រុកទេស ឡាង មិនត្រឹមតែជាម្ហូបដ៏ពិសេសនៃ ឱកាសដូចជា៖ ពិធីមង្គលការ ពិធីបុណ្យសព ពិធីបុណ្យទានប៉ុណ្ណោះទេថែមទាំងក្លាយជាមុខម្ហូបដ៏ពេញនិយមក្នុងជីវភាពប្រចាំថ្ងៃ ទាក់ទាញភ្ញៀវបរិភោគនៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេស៕
អត្ថបទនិងរូបថត៖ អាញ់ទន់
ប្រែសម្រួលនិងបញ្ចូលទិន្ន៖ សឺនហេង