យុវជន ក្មេងជំទង់ជនជាតិ ចាម ឥស្លាម ទាំងឡាយស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្នាក់រៀនគម្ពីរ គួរអាន នៅព្រះវិហារ Masjid Jamiul Azhar ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង)។
រូបថត៖ ត្រុងជិញ
ប្រែសម្រួលដោយ៖ សឺន ហេង
ជីវភាពរស់នៅ
យុវជន ក្មេងជំទង់ជនជាតិ ចាម ឥស្លាម ទាំងឡាយស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្នាក់រៀនគម្ពីរ គួរអាន នៅព្រះវិហារ Masjid Jamiul Azhar
យុវជន ក្មេងជំទង់ជនជាតិ ចាម ឥស្លាម ទាំងឡាយស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្នាក់រៀនគម្ពីរ គួរអាន នៅព្រះវិហារ Masjid Jamiul Azhar ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង)។
រូបថត៖ ត្រុងជិញ
ប្រែសម្រួលដោយ៖ សឺន ហេង
ដោយមានពាក្យស្លោកថា "ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត បងប្អូនបណ្តាជនជាតិជាបងប្អូនបង្កើត" កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង តែងតែលើកជ្រោងស្មារតីទទួលខុសត្រូវ ច្បាមជាប់ភូមិសាស្រ្ត ពង្រីកប្រសិទ្ធភាពកម្លាំងសាមគ្គីប្រជាជនទាំងមូលដ៏ខ្លាំងក្លា ការពារសន្តិសុខព្រំដែនភាគនិរតីដ៏រឹងមាំ។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សុកត្រាំង បានផ្តោតការដឹកនាំ បង្គាប់ការគណៈកម្មាធិការបក្ស បញ្ជាការគ្រប់លំដាប់ថ្នាក់អនុវត្តល្អប្រសើរទិសស្លោក "ច្បាមទាំង ៣ ជាមួយគ្នាទាំង ៤" (ច្បាមអង្គភាព ច្បាមភូមិសាស្ត្រ ច្បាមគោលការណ៍គោលនយោបាយ ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាបងប្អូនជនជាតិជាមួយគ្នា) ដើម្បីជិតស្និទ្ធជាមួយប្រជាជន យល់ប្រជាជន គិតគូរដល់ប្រជាជនរួមដៃគ្នាថែរក្សាព្រំដែនសមុទ្រ។ល។ យ៉ាងពិតប្រាកដ។
គម្រោងទី ១ នៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី ១ តាំងពីឆ្នាំ ២០២១ - ២០២៥ (ហៅកាត់ថាកម្មវិធីគោលដៅជាតិ ១៧១៩) ជាមួយនឹងការឧបត្ថម្ភផ្លាស់ប្តូរមុខរបរបាននិងកំពុងជួយបងប្អូនជនជាតិភាគតិចខេត្ត សុកត្រាំង ពីមួយជំហានទៅមួយជំហានមានលក្ខខណ្ឌបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ឈានឡើងស្ថិរភាពជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។
មិនក្រែងរអែងនឹងលំបាកលំបិន នឿយហត់ ផ្លូវឆ្ងាយដាច់ស្រយាល ភាសាផ្សេងគ្នា ដោយទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ លោកគ្រូអ្នកគ្រូវ័យក្មេងនៅតែព្យាយាមទាំងយប់ទាំងថ្ងៃច្បាមសាលារៀនច្បាមថ្នាក់រៀន ពាំនាំពន្លឺចំណេះវិជ្ជាមក ជូនប្អូនកុមារ និងមាមីងបងប្អូនបណ្តាជនជាតិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងនៃខេត្ត សឺនឡា។
យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្ត ដាក់ឡាក់ តាំងពីដើមឆ្នាំមកទល់សព្វថ្ងៃនេះ ទូទាំងខេត្តកត់សម្គាល់ជាង ២.៧០០ ករណីកើតគ្រុនឈមនៅ ១៥/១៥ ស្រុក ទីរួមខេត្ត ទីក្រុង។
ដោយមានសហគមន៍ជនជាតិ ចាម នៅខេត្ត និញធន់ បងប្អូននារីតែងតែមានតួនាទី ទីតាំងសំខាន់។ ពួកគាត់មិនត្រឹមតែជាអ្នក "ថែរក្សាភ្នក់ភ្លើង" គ្រួសារកសិករពូកែ ជាងសិប្បករមានទេពកោសល្យ។ល។ ប៉ុណ្ណោះទេ ថែមទាំងជាសហគ្រិនស្វាហាប់និងភាពប្ដូរផ្ដាច់ទឹកចិត្តក្លៀវក្លា មានការចូលរួមវិភាគទានជាច្រើនសម្រាប់សហគមន៍ទៀតផង។
ខេត្ត បេនត្រែ កំពុងដំណើរការវិធានការមូលដ្ឋានគ្រឹះជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់សហករណ៍ ក្នុងនោះ អាទិភាពឧបត្ថម្ភអភិវឌ្ឍទម្រង់រូបភាពសហករណ៍កសិកម្មគំរូថ្មីផ្សារភ្ជាប់នឹងតំបន់ផលិតកម្មផលិតផលចម្បង តភ្ជាប់នឹងសហគ្រាសបង្កើតខ្សែចង្វាក់តម្លៃទ្រង់ទ្រាយធំ។
ទីក្រុង សាដែក ខេត្ត ដុងថាប បានបណ្តុះផ្កាលម្អគ្រប់ប្រភេទលើផ្ទៃដីជាង ១០០ ហិកតាសម្រាប់បម្រើបុណ្យចូល ឆ្នាំថ្មី ឆ្នាំ ២០២៥ ត្រូវបានដាំច្រើនជាងគេគឺ Chrysanthemum morifolium Chrysanthemum គីមគឿង Chrysanthemum តៃវ៉ាន់ ផ្កាកុលាប Chrysanthemum ដុងទៀន Chrysanthemum Tiger ស្បៃរឿងជាដើម ក្នុងនោះ រដូវផ្កាសម្រាប់បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ឆ្នាំនេះ ទីក្រុង សាដែក រៀបចំកន្ត្រកផ្កា Chrysanthemum morifolium ជាង ៩០.០០០ កន្ត្រកសម្រាប់ទីផ្សារ។
ជ្រូកខ្វៃជាមុខម្ហូបប្រពៃណីហើយមានលក្ខណៈពិសេសដាច់ដោយឡែកជាច្រើនរបស់ខេត្ត ឡាងសឺន។ បងប្អូនបណ្តាជនជាតិ តៃ នុង ស្រុកទេស ឡាង ចាត់ទុកជ្រូកខ្វៃជាបណ្ណាការមិនអាចខ្វះបានក្នុងពិធីមង្គលការ។
ដោយមានបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់ បង្កើតបានជាស្រឡាយ កាហ្វេផ្សេងៗ មានគុណភាពខ្ពស់ផង ពោរពេញដោយអត្តសញ្ញាណ វប្បធម៌របស់បងប្អូនជនជាតិ អេដេ ផង បង អ៊ី ពោតនីអេ (កើតឆ្នាំ ១៩៨៨) នៅភូមិ ក្លា ឃុំ យារ៉ាយសាប ស្រុក ក្រុង អាណា (ខេត្ត ដាក់ឡាក់)។ បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ អភិវឌ្ឍ ពាណិជ្ជសញ្ញា កាហ្វេ អេដេ ដោយជោគជ័យ។
សង្កេតឃើញតម្រូវការទីផ្សារកាន់តែចាប់អារម្មណ៍ដល់ទំនិញកសិផលសុវត្ថិភាពពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារលោក វូ វ៉ាន់ណាម នៅភូមិ ង៉យសែន ឃុំ អៀនឡឹម ស្រុក ហាមអៀន ខេត្ត ត្វៀនក្វាង បានផ្លាស់ប្តូរផ្ទៃដីមានប្រសិទ្ធភាពសេដ្ឋកិច្ចទាបងាកទៅដាំក្រូចតាមស្តង់ដារ VietGAP វិញ (បទបញ្ញត្តិស្តីពីការអនុវត្តជាក់ស្តែងផលិតកសិកម្មល្អនៅ វៀតណាម)។ អាស្រ័យហេតុនេះ ចម្ការក្រូចចំនួន ៣ ហិកតារបស់គ្រួសារលោក ណាម អភិវឌ្ឍល្អ ផ្តល់តម្លៃលក់បានថ្លៃជាង ២ ទៅ ៣ ដងបើប្រៀបធៀបនឹងកាលពីមុននេះ។
អ្នកស្រី ឡូវ ធីត្រ ជនជាតិ ម៉ុង សមាជិក សាខាសមាគមនារីភូមិ បួអា ឃុំ ភៀងបាន ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជានារីដ៏ចំណាន ប៉ិនប្រសប់ម្នាក់ តែងអស់ពីចិត្តក្នុងសកម្មភាពសមាគម។
ប៉ុន្មានឆ្នាំកន្លងទៅ ការដំណើរការវិធានការផលិតកម្មផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិគឺជាដំណោះស្រាយដ៏សំខាន់ដើម្បីឃុំ អាយុន ស្រុក ជឺសេ ខេត្ត យ៉ាឡាយ ដោះស្រាយ ការងារធ្វើ បង្កើតប្រភពប្រាក់ចំណូលជូនបងប្អូនជនជាតិ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តឃុំ។
ទីក្រុង ហូជីមិញ ដោយមានសក្ដានុពលផលិតកម្មកសិកម្មជាច្រើន ជាពិសេសគឺកសិកម្មបច្ចេកវិទ្យាខ្ពស់កំណត់ថាទេសចរណ៍ កសិកម្មជាផលិតផល ទេសចរណ៍ពិសេសដាច់ដោយឡែក រួមចំណែកពិពិធកម្មផលិតផលទេសចរណ៍។
រដូវប្រមូលផលកាហ្វេ ប្រជាជននៅ តីង្វៀន ឆ្លៀតប្រើប្រាស់កន្លែងទុកចោលទំនេរក្នុងចម្ការ ផ្លូវខាងមុខផ្ទះក្រាលប្លាស្ទិកហាលឱ្យទាន់ពេលថ្ងៃក្តៅ។ ឆ្លងកាត់ដំណាក់កាលកែច្នៃជាច្រើនបន្ទាប់ពីនោះទើបមានកាហ្វេក្រអូបឈ្ងុយមួយពែងនៅកាច់ជ្រុងវិថី។
ភូមិ បត់ចេក ឃុំ លឿងហ្វា ស្រុក ចូវថាញ់ ខេត្ត ត្រាវិញ មានជិត ៤៣០ ក្រុមគ្រួសារ ៩០ ភាគរយជាបងប្អូនជនជាតិ ខ្មែរ។ ក្នុងនាមជាលេខាសាខាបក្សភូមិ បត់ចេក តាំងពីឆ្នាំ ២០០៤ រហូតមកទល់ពេលនេះ ទោះបីជាប់រវល់នឹងការងារក៏ដោយ ក៏ប៉ុន្តែលោក គីម រួន តែងទៅដល់ផ្ទះនីមួយៗ សួរសុខទុក្ខ ឃោសនា ចលនាបងប្អូនជនជាតិធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ បង្កើនប្រាក់ចំណូលជារឿយៗ។
នៅបណ្តាខេត្តភូមិភាគខាងត្បូង ក្នុងនោះមានទីក្រុង ហូ ជីមិញ ហាតបូយ បានក្លាយទៅជាទម្រង់ឆាកល្ខោនមួយត្រូវបានប្រជាជនគាំទ្រយ៉ាងខ្លាំង។ ហាតបូយ ពាំនាំខ្យល់ដង្ហើមវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងពិធីសែនទីសក្ការៈបូជា អាស្រម ប្រៀបដូចជាចំណីអារម្មណ៍មិនអាចខ្វះបានឡើយ។
ចង់សម្អាតក្នុងរាងកាយ អ្នកគួរញ៉ាំប្រភេទផ្លែឈើទាំងនេះ។
អគារប្រពៃណី ត្រឿងសា នៅមជ្ឈមណ្ឌលកោះ ត្រឿងសា ខេត្ត ខាញ់ហ្វា មានរាប់រយឯកសារ វត្ថុតឹកតាង ផែនទី រូបភាពជាដើម ឆ្លុះបញ្ចាំងដំណើរការប្រវត្តិសាស្រ្តបញ្ជាក់អធិប្បតេយ្យភាព ប្រជុំកោះពីរ ត្រឿងសា និង ហ្វាងសា គឺជារបស់ វៀតណាម។
តឹនហ្វា ឃុំជាផ្ចិតទឹកជំនន់នៃស្រុកតំបន់ភ្នំ មិញហ្វា (ខេត្ត ក្វាងប៊ិញ) ប៉ុន្មានជំនាន់មកហើយ ទើបតែត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ទទួលស្គាល់ជាភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០២៣។ ប្រការអ្វីដែលបានជួយឃុំ តឹនហ្វា ឆ្លងកាត់គូប្រជែងរាប់រយផ្សេងទៀតទទួលបានពានរង្វាន់ដ៏ថ្លៃថ្លានេះគឺជាសំណួរទូទៅរបស់មនុស្សជាច្រើន...
ទិវាជ័យជម្នះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤) គឺជាឱកាសដើម្បីរំលឹកនឹកអំពីការបូជាជីវិតដ៏ធំធេងរបស់លោកឪពុក និងរាមច្បងជំនាន់មុនៗ ក៏ដូចជាការបាត់បង់ ការឈឺចាប់របស់ប្រជាជនយើងនៅពេលត្រូវរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី (ឬហៅថា ខ្មែរ ក្រហម) ប្រព្រឹត្តអំពើសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ធ្វើសង្គ្រាមឈ្លានពាននៅព្រំដែនភាគនិរតី។