ស៊ិញ យីហ្កៃ - "មាត់ថាដៃធ្វើ"

ប្រធានភូមិ ស៊ិញ យីហ្កៃ តែងតែនាំមុខគេក្នុងការងារអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ឡូឡូ នាំសិល្បៈប្រជាប្រិយនិងពិធីបុណ្យឲ្យក្លាយទៅជាផលិតផលល្អឯកបម្រើភ្ញៀវទេសចរ
ប្រធានភូមិ ស៊ិញ យីហ្កៃ តែងតែនាំមុខគេក្នុងការងារអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ឡូឡូ នាំសិល្បៈប្រជាប្រិយនិងពិធីបុណ្យឲ្យក្លាយទៅជាផលិតផលល្អឯកបម្រើភ្ញៀវទេសចរ

អញ្ជើញទស្សនា រៀនសូត្របទពិសោធន៍ធ្វើទេសចរណ៍នៅខេត្តមួយចំនួនតំបន់ភ្នំភាគខាងជើងប្រធានភូមិ ស៊ិញ យីហ្កៃ ជនជាតិ ឡូឡូ នៅភូមិ ឡូឡូចៃ ឃុំ លុងគូ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ប្រជុំភូមិហើយមានប្រសាសន៍ថា៖ "ពួកគេធ្វើបានហេតុអ្វីក៏យើងមិនធ្វើ? មានកន្លែងជាច្រើនរងទុក្ខវេទនាជាងយើង ពួកគេតាំងចិត្តធ្វើមានធ្វើបានជាងទៅទៀតនុះន៏!"

និយាយគឺធ្វើ ក្រុមគ្រួសារ លោក ស៊ិញ យីហ្កៃ ធ្វើមុនគេ ក្រុមគ្រួសារ យីវ យីសេន និង យ៉ាង មីសឺន ធ្វើត្រាប់តាម កែលម្អផ្ទះចាស់ៗ ទៅជា homestay ថែរក្សាស្ថាបត្យកម្មផ្ទះប្រពៃណី ស្តារឡើងវិញរបរត្បាញសំពត់សង្កិម ប៉ាក់ដោយដៃ រៀនរបៀបធ្វើម្ហូបប្រពៃណីផ្សេងៗ។ ភូមិ ឡូឡូចៃ មានពេលខ្លះអ៊ូអរនឹងការបង្រៀនភាសា អង់គ្លេស កែលម្អក្រោលគោឱ្យទៅជា homestay ដើម្បីទទួលភ្ញៀវទេសចរ។

ស៊ិញ យីហ្កៃ - "មាត់ថាដៃធ្វើ" ảnh 1បង ស៊ិញ យីហ្កៃ (ទីពីរ ពីឆ្វេងទៅស្តាំ) ថតរូបអនុស្សាវរីយជាមួយភ្ញៀវទេសចរ

មកដល់ពេលនេះ ភូមិ ឡូឡូចៃ របស់ប្រធានភូមិ ស៊ិញ យីហ្កៃ មានជិត ៣០ ក្រុមគ្រួសារធ្វើទេសចរណ៍។ ក្រុមគ្រួសារក្រីក្រជិតបន្ទាត់ក្រីក្រកាន់តែមានជីវភាពធូរធារ។ ភ្ញៀវទេសចរមកឆ្លងកាត់បទពិសោធន៍ ធ្វើដំណើររុករកនិងស្នាក់នៅក្នុងភូមិយ៉ាងច្រើន ជាពិសេសគឺក្នុងឱកាសសម្រាកបុណ្យទាន ពិធីបុណ្យរដូវទឹកហូរចាក់ចុះ រដូវស្រូវទុំ... ភាពក្រីក្រ ប្រាក់ចំណូលទន្ទឹងរង់ចាំទៅលើតែការដាំពោត ចិញ្ចឹមគោប៉ុណ្ណោះ តែពេលនេះបានក្លាយជារឿងអតីតកាលទៅហើយ។

ស៊ិញ យីហ្កៃ - "មាត់ថាដៃធ្វើ" ảnh 2ភូមិ ឡូឡូចៃ ឃុំ លុងគូ ស្រុក ដុងវ៉ាន់ ស្ថិតក្នុងចំណោមបណ្តាទីដៅទេសចរណ៍ សហគមន៍ដ៏ពេញនិយមរបស់ខេត្ត ហាយ៉ាង និងតំបន់ភ្នំភាគខាងជើង
ស៊ិញ យីហ្កៃ - "មាត់ថាដៃធ្វើ" ảnh 3ប្រធានភូមិ ស៊ិញ យីហ្កៃ តែងតែនាំមុខគេក្នុងការងារអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ឡូឡូ នាំសិល្បៈប្រជាប្រិយនិងពិធីបុណ្យឲ្យក្លាយទៅជាផលិតផលល្អឯកបម្រើភ្ញៀវទេសចរ

ដោយមានការរួមវិភាគទានក្នុងរយៈពេលជាងដប់ឆ្នាំកន្លងមក ប្រធានភូមិ ស៊ិញ យីហ្កៃ ត្រូវបានគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកកត់សម្គាល់់តាមរយៈរង្វាន់ជាច្រើនដូចជា៖ ប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តឆ្នាំ ២០២១ និងឆ្នាំ ២០២២ ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឆ្នាំ ២០២២ កិត្តិនាមកសិករ វៀតណាម ឆ្នើមក្នុងឆ្នាំ ២០២២ ជាវង់ភ័ក្ត្រមួយក្នុងចំណោមវង់ភ័ក្ត្រតួយ៉ាងទាំង ១០ ក្នុងចលនាកសាងជនបទថ្មីរបស់ប្រទេសទាំងមូល។ល។

អត្ថបទនិងរូបថត៖ វូ ទ្រុងហ្វា
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍