កងទ័ពការពារព្រំដែន អាលឿយ រួមដំណើរជាមួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

កងទ័ពការពារព្រំដែន អាលឿយ រួមដំណើរជាមួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ធឿធៀន - ហ្វេ) មានភារកិច្ចគ្រប់គ្រងឃុំទាំង ៤ ចំណុះស្រុក អាលឿយ រួមមាន៖ ក្វាងញ៉ឹម ហុងបាក់ ហុងថាយ និង ហុងធឿង ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ តាអូយ កឺទូ វ៉ឹនគៀវ ប៉ាកូ...។ 

កងទ័ពការពារព្រំដែន អាលឿយ រួមដំណើរជាមួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ảnh 1កងទ័ពការពារព្រំដែន អាលឿយ ណែនាំបងប្អូនជនជាតិអំពីវិធីសាស្ត្រថែទាំហ្វូងពពែ

នៅចំពោះមុខនៃភាពអត់ឃ្លានជាប្រចាំរបស់បងប្អូនកម្មាភិបាល យុទ្ធជនការពារព្រំដែននៅទីនេះបានជួយឧបត្ថម្ភ ណែនាំបងប្អូនជនជាតិអភិវឌ្ឍការចិញ្ចឹមសត្វ ការធ្វើស្រែ ជាពិសេសគឺដាំព្រៃឈើ គួបផ្សំនឹងចិញ្ចឹមសត្វ។

កងទ័ពការពារព្រំដែន អាលឿយ រួមដំណើរជាមួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ảnh 2កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម ណែនាំចាស់ភូមិ គ្វិញញឹត នៅភូមិ ក្លែងអាប៊ុង ឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ ពីវិធីថែទាំដំណាំ Vernicia montana

ភូមិ ក្លែងអាប៊ុង ឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ មានបងប្អូនជនជាតិ តាអូយ ចំនួន ១៥៥ គ្រួសារ។ ដោយមានការជួយឧបត្ថម្ភពីសំណាក់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម បងប្អូនជនជាតិបានជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ ពង្រីកទម្រង់រូបភាពចិញ្ចឹមសត្វ បានកកើតឡើងនូវទម្រង់រូបភាពផលិតកម្មជាច្រើនពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ។ មកទល់ពេលនេះ ភូមិទាំងមូលនៅមានគ្រួសារក្រីក្រតែ ៣៣ គ្រួប៉ុណ្ណោះ សឹងតែទាំងអស់គ្រួសារណាក៏មានផ្ទៃដីដាំអាកាស្យាទំហំ ១ ហិកតាដែរ ជីវភាពរស់នៅបានកែលម្អយ៉ាងច្បាស់ក្រឡែត។

កងទ័ពការពារព្រំដែន អាលឿយ រួមដំណើរជាមួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ảnh 3កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ញ៉ឹម តែងតែរួមដំណើជាមួយបងប្អូនជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ឆ្នាំ ២០២០ ស្រុក អាលឿយ ខិតខំប្រឹងប្រែងកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះនៅក្រោម ១៥% ផ្ទៃដីដាំដុះសរុបសម្រេចបាន ៥.៨០០ ហិកតា ហ្វូងសត្វស្រុកនិងបក្សីស្រុក សរុបសម្រេចបាន ៤១២.៥០០ ក្បាល ផ្ទៃដីចិញ្ចឹមនិងបណ្ដុះជលផលសម្រេចបាន ២៤២ ហិកតា ...៕

ដូទ្រឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍