ទីក្រុង ហូជីមិញ ឆ្ពោះទៅរកភាពរុងរឿង ស៊ីវិល័យរបស់សង្គមឌីជីថលមួយ

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកភាពរុងរឿង ស៊ីវិល័យរបស់សង្គមឌីជីថលមួយ

គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ទើបបានប្រកាសផ្សព្វផ្សាយអនុវត្តកម្មវិធីផ្លាស់ប្តូរប្រព័ន្ធឌីជីថលជាមួយគោលដៅដល់ឆ្នាំ ២០៣០ ទីក្រុងនឹងក្លាយទៅជាទីក្រុងឆ្លាតវៃដោយមានការផ្លាស់ប្តូរជាមូលដ្ឋាននិងគ្រប់ជ្រុងជ្រោយលើសកម្មភាពរបស់ក្បាលម៉ាស៊ីន រដ្ឋអំណាចដែលដំណើរការតាមប្រព័ន្ធឌីជីថលរបស់សហគ្រាសឌីជីថលទាំងឡាយនិងភាពរុងរឿង ស៊ីវិល័យនៃសង្គមឌីជីថលមួយ។

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកភាពរុងរឿង ស៊ីវិល័យរបស់សង្គមឌីជីថលមួយ ảnh 1មជ្ឈមណ្ឌលតាមដាននិងបញ្ជាចរាចរណ៍នៅទីក្រុង ហូជីមិញ ត្រូវបានរួមបញ្ចូលប្រព័ន្ធតាមដាន រាប់លំហូរយានយន្តចរាចរណ៍ ដោះស្រាយឧប្បត្តិហេតុចរាចរណ៍ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមខ្សែផ្លូវទាំងឡាយលើភូមិសាស្រ្តទីក្រុង
ទីក្រុង ហូជីមិញ ឆ្ពោះទៅរកភាពរុងរឿង ស៊ីវិល័យរបស់សង្គមឌីជីថលមួយ ảnh 2កម្មវិធីផ្នែកទន់ដែលបានដំឡើងក្នុងទូរស័ព្ទចល័តជួយគ្រប់គ្រងថែទាំដំណាំបន្លែដោយស្វ័យប្រវត្តិក្នុងកសិដ្ឋានសាកពិសោធន៍នៃមជ្ឈមណ្ឌលផ្នែកទន់ក្វាងទ្រុង (ទីក្រុង ហូជីមិញ)

កម្មវិធីផ្លាស់ប្តូរងាកទៅប្រើប្រព័ន្ធឌីជីថលរបស់ទីក្រុង ហូជីមិញ ដាក់ចេញគោលដៅមូលដ្ឋានមួយចំនួនដល់ឆ្នាំ ២០២៥ ដូចជា៖ សម្រេច ១០០% សេវាកម្មសាធារណៈតាមអនឡាញកម្រិត ៣ និង ៤ ត្រូវបានគួបបញ្ចូលក្នុងច្រកទ្វារសេវាកម្មសាធារណៈជាតិ សម្រេច ៦០% នៃប្រព័ន្ធព័ត៌មានរបស់បណ្ដាមន្ទីរ ផ្នែក ខណ្ឌ ស្រុកត្រូវបានតភ្ជាប់ អន្តរកម្មឆ្លងតាមរយៈមូលដ្ឋានគ្រឹះនៃការគួបបញ្ចូល ចែករំលែកទិន្នន័យសកលកម្មសេវាកម្ម បណ្តាញចល័ត 4G/5G និងទូរស័ព្ទចល័តវៃឆ្លាត...។

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកភាពរុងរឿង ស៊ីវិល័យរបស់សង្គមឌីជីថលមួយ ảnh 3និស្សិតនៃដេប៉ាតឺម៉ង់យន្តសាស្រ្ត - បង្កើតផលិតម៉ាស៊ីននៃមហាវិទ្យាល័យគរុកោសល្យបច្ចេកទេសទីក្រុង ហូជីមិញ កំពុងសាកពិសោធន៍ដំឡើងរ៉ូបូតបម្រើការងារសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ឆ្លើយតបនឹងតម្រូវការកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រជាជនក្នុងនិន្នាការផ្លាស់ប្តូរងាកមកប្រើប្រព័ន្ធឌីជីថល
ទីក្រុង ហូជីមិញ ឆ្ពោះទៅរកភាពរុងរឿង ស៊ីវិល័យរបស់សង្គមឌីជីថលមួយ ảnh 4ប្រជាជនស្វែងរកមើលលទ្ធផលដោះស្រាយសំណុំឯកសារតាមប្រព័ន្ធម៉ាស៊ីនកុំព្យុទ័រស្វ័យប្រវត្ដិនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនខណ្ឌ ប៊ិញថាញ់ (ទីក្រុង ហូជីមិញ)

ដើម្បីសម្រេចគោលដៅដូចបានលើកឡើងនោះ ទីក្រុង ហូជីមិញ នឹងដាក់ដំណើរការដោយព្រមៗ គ្នានូវដំណោះស្រាយផ្សេងៗ ក្នុងគោលបំណងផ្លាស់ប្តូរថ្មីការគិតនិងឯកភាពលើការយល់ឃើញអំពីការផ្លាស់ប្ដូរងាកមកប្រើប្រព័ន្ធ ឌីជីថលចំពោះកម្មាភិបាល មន្ត្រីរដ្ឋការសាធារណៈ មន្ត្រីរដ្ឋការស៊ីវិល ប្រជាជននិងសហគ្រាសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ - បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ អភិវឌ្ឍមូលដ្ឋានគ្រឹះប្រព័ន្ធ ឌីជីថល រួមទាំងមូលដ្ឋានគ្រឹះផ្សេងៗ សម្រាប់ការរួមបញ្ចូលនិងចែករំលែកទិន្នន័យ បញ្ញាសិប្បនិមិត្ត ការតភ្ជាប់សេវាកម្មតាមប្រព័ន្ធឌីជីថល...៕

អត្ថបទនិងរូបថត៖ ទៀនលឹក - ភុកថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍