សារអប់រំពីបណ្ដាវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី

សារអប់រំពីបណ្ដាវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី

ប្រឈមនឹងការប្រែប្រួលដ៏ស្មុគស្មាញ ពិបាកនឹងប៉ាន់ប្រមាណនៃការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្រសួងសុខាភិបាលបានកសាងសារអប់រំបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី។ 

សារអប់រំពីបណ្ដាវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី ảnh 1ភ្ញៀវធ្វើដំណើរប្រើទឹកសម្លាប់មេរោគដែលម្ចាស់រថយន្តដឹកជញ្ជូនរៀបចំនៅចំណតឡាន មីឌិញ (ហាណូយ)

តាមរយៈនោះក្រសួងសុខាភិបាលសំណូមពរអោយប្រជាជនអនុវត្តយ៉ាងពេញ លេញរាល់វិធានការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ដូចខាងក្រោម៖

១. លាងសម្អាតដៃញឹកញាប់ ត្រឹមត្រូវតាមវិធីដោយសាប៊ូក្រោមក្បាលរ៉ូប៊ីណេទឹកស្អាតឬក៏ទឹកលាងដៃដែលមានអាល់កុលហ្សែល (យ៉ាងហោចណាស់ក៏ ៦០% ជាតិ អាល់កុល)។

២. ពាក់ម៉ាស់នៅទីសាធារណៈ នៅពេលធ្វើដំណើរលើមធ្យោបាយសាធារណៈ និងពេលមកដល់មូលដ្ឋានសុខាភិបាល។

៣. ចៀសវាងកុំឲ្យដៃប៉ះលើភ្នែក ច្រមុះ មាត់។ ខ្ទប់មាត់និងច្រមុះខណៈពេលក្អក ឬកណ្តាស់ដោយកន្សែងក្រដាស កន្សែងដៃ កែងដៃ។

៤. បង្កើនការធ្វើចលនា លត់ដំកម្លាំងកាយ អាហារូបត្ថម្ភសមស្របកសាងរបៀបរស់នៅវិជ្ជមាន។

សារអប់រំពីបណ្ដាវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី ảnh 2បញ្ឆេះម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មេរោគប្រភេទតូចនៅម្ដុំច្រកតូចៗ

៥. អនាម័យផ្ទះសម្បែងស្រឡះស្រឡំ លាងជម្រះ ជូតសម្អាតផ្ទៃដែលប៉ះពាល់ដល់ជាញឹកញាប់។

៦. ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក កណ្តាស់និងពិបាកដកដង្ហើម ចូរ ដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកពីអ្នកដទៃនៅនឹងផ្ទះខ្លួនផ្ទាល់ ពាក់ម៉ាស់និងហៅទូរស័ព្ទអោយមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុតដើម្បីទទួលបានការផ្តល់ប្រឹក្សា ពិនិត្យនិងព្យាបាល។

៧. បំពេញទម្រង់រាយការណ៍សុខភាពអនឡាញនៅ https://tokhaiyte.vn ឬទាញយកកម្មវិធី NCOVI ពីអាសយដ្ឋាន https://ncovi.vn ហើយធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីស្ថានភាពសុខភាពរបស់សាមីខ្លួន។

សារអប់រំពីបណ្ដាវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី ảnh 3រោងចក្រផលិតម៉ាស់សុខាភិបាល CPPC ដោយមានផលិតភាព ១,២ លានម៉ាស់ក្នុងមួយខែៗ

៨. ដំឡើងកម្មវិធី Bluezone ដើម្បីទទួលបានការប្រកាសអាសន្នអំពីហានិភ័យនៃការចម្លង COVID - 19 ជួយការពារសាមីខ្លួនផ្ទាល់និងគ្រួសារ៖ https://www.bluezone.gov.vn៕

ទីភ្នាក់ងារព័ត៌មានវៀតណាម

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍