អឹកធឹកទិវាទៅកាន់សាលារៀននៅតំបន់ជនជាតិនិងតំបន់ភ្នំ

សិស្សសាលាមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ន្ត្រាងលើង នៅទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) សម្តែងទស្សនីយភាពសិល្បៈឃ្មោះឫស្សីក្នុងទិវាទៅកាន់សាលារៀន
សិស្សសាលាមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ន្ត្រាងលើង នៅទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) សម្តែងទស្សនីយភាពសិល្បៈឃ្មោះឫស្សីក្នុងទិវាទៅកាន់សាលារៀន

ក្រោយរយៈពេល ១ ឆ្នាំត្រូវរៀបចំបើកបវេសនកាលតាមប្រព័ន្ធអនឡាញដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ សិស្សសាលាជាង ២៣ លាននាក់នៅទូទាំងប្រទេសបានឈានចូលឆ្នាំសិក្សា ២០២២ - ២០២៣។

ប្រសិនបើឆ្នាំសិក្សាមុន សិស្សសាលានៅមូលដ្ឋានជាច្រើនត្រូវចូលរួមពិធីបើកបវេសនកាល ច្រៀងចម្រៀងជាតិ គោរពទង់ជាតិតាមរយៈទូរ ទស្សន៍ឬក៏អេក្រង់ទូរសព្ទ កុំព្យូទ័រ រីឯឆ្នាំនេះ លោកគ្រូអ្នកគ្រូនិងកូនសិស្សបានទទួលស្វាគមន៍ពិធីបើកបវេសនកាលដោយក្ដីសោមនស្សរីករាយផ្ទាល់នៅសាលាវិញក្នុងបរិយាកាសដ៏ខ្ញៀវខ្ញាអ៊ូអរ សប្បាយរីករាយ។

អឹកធឹកទិវាទៅកាន់សាលារៀននៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 1សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក វ៉ វ៉ាន់ធឿង ជាមួយនឹងលេខាគណៈកម្មាធិការបក្សខេត្ត ហ្វាប៊ិញ លោក ង្វៀន ភីឡុង អញ្ជើញប្រគល់ជូនកង់ចំនួន ៣០ គ្រឿងអោយសិស្សសាលាក្រីក្រជម្នះការលំបាកលំបិនរបស់សាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សានិងអនុវិទ្យាល័យ ធុងណាយ ស្រុក កាវផុង (ខេត្ត ហ្វាប៊ិញ)
អឹកធឹកទិវាទៅកាន់សាលារៀននៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 2សិស្សសាលាមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិខេត្ត ក្វាងណាម ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២ - ២០២៣
អឹកធឹកទិវាទៅកាន់សាលារៀននៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 3សិស្សសាលាមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ន្ត្រាងលើង នៅទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) សម្តែងទស្សនីយភាពសិល្បៈឃ្មោះឫស្សីក្នុងទិវាទៅកាន់សាលារៀន
អឹកធឹកទិវាទៅកាន់សាលារៀននៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 4សិស្សសាលាជាជនជាតិភាគតិចចំនួន ២.៧០០ នាក់របស់សាលាចំណេះទូទៅអន្តេវាសិកជនជាតិលើភូមិសាស្ត្រខេត្ត ត្រាវិញ ចំនួន ៨ ឈានចូលឆ្នាំសិក្សាថ្មី។ ក្នុងរូបថត៖ សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាចំណេះទូទៅខេត្ត ត្រាវិញ ទទួលអាហារូបករណ៍នៅក្នុងពិធីបើកបវេសនកាល

សម្របខ្លួនជាមួយបរិយាកាសនោះ សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេសក៏ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មីដោយអារម្មណ៍ត្រេកអរ សោមនស្សរីករាយ រួមចំណែកអនុវត្តល្អប្រធានបទដែលផ្នែកអប់រំជ្រើសរើសក្នុងឆ្នាំសិក្សានេះគឺ "សាមគ្គីភាព ច្នៃប្រឌិត បញ្ចេញកម្លាំងខិតខំប្រឹងប្រែងបំពេញល្អរាល់ភារកិច្ចនិងគោលដៅធ្វើនវានុវត្តន៍ ពង្រឹងនិងលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល"។

អឹកធឹកទិវាទៅកាន់សាលារៀននៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 5ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់សាលាអនុវិទ្យាល័យ តាខ្វា នៅឃុំ តាខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) បានប្រារព្ធឡើងនៅអគារវប្បធម៌ដោយសារមុននោះចំនួន ១ ថ្ងៃ សាលាត្រូវជន់លិចក្នុងភក់ដីព្រោះឥទ្ធិពលនៃទឹកជំនន់ឡើងរហ័សហូរចាក់ខ្មួលខ្មាញ់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមគោរពឧទ្ទេសនាមនូវកម្រងរូបភាពមួយចំនួនអំពីសិស្សសាលានៅតំបន់ជនជាតិនិងតំបន់ភ្នំនៅទិវាទៅកាន់សាលារៀនដំបូង៕

ផលិតដោយ៖ ជីកឿង - វូហា - ទន់អាញ់ - ទ្រិញ បាងញៀម - ថាញ់ហ្វា - ហ៊ឺវក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍