ក្រោយរយៈកាល ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០) ទីក្រុង ហូជីមិញ បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយទៅជា "ក្បាលម៉ាស៊ីន" សេដ្ឋកិច្ច - សង្គមនៃទូទាំងប្រទេស សាងចេញជារូបរាងច្បាស់លាស់នៃទីក្រុងមួយដ៏ស៊ីវិល័យ ទំនើប ថាមវន្ត ភក្កីភាពជាជំហានៗ។
![ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ត្រូវបានវិនិយោគយ៉ាងរលូនដោយមានខ្សែផ្លូវប៉ូលធំៗ ជាច្រើនត្រូវបានធ្វើអោយល្អប្រសើរឡើង ពង្រីកទូលាយបង្កើតប្រព័ន្ធផ្លូវគមនាគមន៍ជាប់ៗ គ្នាតំណភ្ជាប់តំបន់កណ្តាលទីក្រុងជាមួយតំបន់ជុំវិញ ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/2tphcm_doi_moi_sau_45_nam_2b.jpg)
![ជ្រុងមួយនៃតំបន់ឧស្សាហកម្ម ហៀបភឿក ស្ថិតលើភូមិសាស្ត្រស្រុក ញ៉ាបែ ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/4tphcm_doi_moi_sau_45_nam_4.jpg)
ឆ្នាំ ២០១៩ កម្រិតចំណូលថវិការដ្ឋរបស់ទីក្រុង ហូជីមិញ សម្រេចបានជាង ៤០០ ទ្រីលានដុង ស្មើនឹងចំណូលថវិការដ្ឋសរុបនៃ ៥៥ ខេត្ត ក្រុងក្នុងទូទាំងប្រទេស (គិតពីក្រោមឡើងលើ)។ នេះក៏ជាឆ្នាំដំបូងដែលផលិតផលសរុបរបស់ទីក្រុងសម្រេចបានជាង ១,៣ ក្វាទី្រលានដុង ស្មើនឹង ២៤% នៃទំហំសេដ្ឋកិច្ចទូទាំងប្រទេស ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI ) ចំនួន ៨ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២២% នៃការទាក់ទាញ (FDI ) សរុបនៃទូទាំងប្រទេស។
ផលិតភាពពលកម្មរបស់ទីក្រុងតែងតែខ្ពស់ជាងជិត ៣ ដងនៃផលិតភាពពលកម្មមធ្យមក្នុងទូទាំងប្រទេស ប្រាក់ចំណូលជាមធ្យមតាមការប៉ាន់ប្រមាណសម្រេចជាង ៧.០០០ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ បច្ចុប្បន្នអត្រាគ្រួសារក្រីក្រនៅត្រឹមប្រហែល ១%...។
![វិថីថ្មើរជើង ប៊ូយវៀន ជាទីដៅមួយក្នុងចំណោមទីដៅនិយមចូលចិត្តរបស់ភ្ញៀវទេសចរនៅទីក្រុង ហូជីមិញ ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/7tphcm_doi_moi_sau_45_nam_7.jpg)
![សកម្មភាពផលិតកម្មនៅអគ្គក្រុមហ៊ុនកាត់ដេរ ញ៉ាបែ - ពាណិជ្ជសញ្ញាធំមួយរបស់ផ្នែកវាយនភណ្ឌទីក្រុង ហូជីមិញ និង ទូទាំងប្រទេស បានផលិតចេញនូវស្រឡាយផលិតផលលំដាប់ខ្ពស់ជាច្រើនប្រភេទដែលមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 4](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_08/8tphcm_doi_moi_sau_45_nam_8b.jpg)
ទូទាំងប្រទេស បានផលិតចេញនូវស្រឡាយផលិតផលលំដាប់ខ្ពស់ជាច្រើនប្រភេទដែលមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ
ក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំនៃទិវារំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាម រូបភាពលេចធ្លោមួយចំនួនអំពីទីក្រុង ហូជីមិញ នាពេលបច្ចុប្បន្ននេះ…៕